យល់ដឹងពី ការថែរក្សាកន្រ្តៃ

កន្រ្តៃភាគច្រើន ធ្វើពីដែករំលាយ ឬដែកថែប។ កន្រ្តៃដែលមានតម្លៃគឺជាកន្រ្តៃល្អ ព្រោះផលិតផលពីវត្ថុធាតុដើម ល្អធ្វើឲ្យមនុស្សវាមុតយូរ។ យើងគួរទុកវានៅកន្លែងស្ងួត ដោយដាក់វានៅក្នុងថង់ក្រណាត់ ហើយវីធីថែរក្សាវាមានដូចតទៅៈ

១. នៅពេលទិញកន្រ្តៃ កាត់ក្រណាត់ថ្មីមក សូមកុំអាលយកវាទៅប្រើ ព្រោះកន្រ្តៃថ្មីរមែងត្រូវបាន គេលាបការពារច្រេះ ដែលនាំឲ្យប្រឡាក់ ក្រណាត់របស់អ្នកបាន។ ដូច្នេះហើយអ្នកគួរយក វាទីកាត់កម្ទេចកម្ទីក្រណាត់ ឲ្យបានច្រើនដងសិន មុននឹងយកទៅកាត់ក្រណាត់ ដែលអ្នកត្រូវការ។

២. ក្រោយពេលប្រើកន្រ្តៃហើយ ចូរយកប្រេងមកលាបកន្រ្តៃឲ្យសព្វ ដើម្បីការពារច្រេះនៅពេល ទុកយូរពុំបានប្រើការ។

៣. ប្រសិនបើខ្ចៅ កន្រ្តៃធូររលុង ចូររឹតឲ្យតឹងឡើងវិញ។

៤. ប្រសិនបើកន្រ្តៃតឹងខ្លាំងពេក គួរបន្តក់ប្រេងម៉ាស៊ីន ដេរបន្តិចទៅលើខ្ចៅ ឬកន្លែងខ្ចៅដើម្បី ឲ្យធូរស្រួលកាត់។

៥. នៅពេលមុខកន្រ្តៃ ចាប់ផ្តើមរឹលកាត់ក្រណាត់ មិនសូវមុតល្អចូរអ្នកយក វាទៅត្រាំប្រេងសាំងលាយ ជាមួយនឹងប្រេងរុក្ខជាតិ ហើយទុកចោលមួយយប់។ នៅពេលស្រង់មកវិញ កន្រ្តៃនឹងមានមុខមុតជាង មុនជាក់ជាមិនខាន។ តែប្រសិនបើអ្នក គ្នាមប្រេងសាំងនោះទេ អ្នកគួរតែយកកន្រ្តៃ ទៅកាត់ឲ្យច្រើនដង ដើម្បីជាការសំលផងវាឲ្យមុត។ បើមិនដូច្នោះទេអ្នក អាចយកក្រដាសខាត់ មកខាត់ក៏បានដែរ។

៦. កន្រ្តៃកាត់ក្រណាត់ គួរទុកសម្រាប់កាត់ ក្រណាត់បានហើយ មិនគួរយកទៅកាត់ ក្រដាសឬសក់ទេ ព្រោះវាធ្វើឲ្យកន្រ្តៃ ឆាប់រឹលមុខ៕

យល់ដឹងពី ការថែរក្សាកន្រ្តៃ

  • យល់ដឹងពី ការថែរក្សាកន្រ្តៃ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/12  Category:កំសាន្ត
Tags: