BKS សម្ពោធរឿង «ដៃគូកម្ចាត់ខ្មោច» នៅថ្ងៃទី១៦មីនា

ភ្នំពេញ៖ ភាពយន្ត «ដៃគូកម្ចាត់ខ្មោច» របស់ផលិតកម្ម BKS នឹងសម្ពោធដាក់ បញ្ចាំងជាផ្លូវការ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦  នៅរោងកុន TK Avenue ទួល

គោក ។
«ដៃគូកម្ចាត់ខ្មោច» ជាវណ្ណកម្មដំបូងរបស់ផលិតកម្ម BKS  ដែលផលិតអស់រាប់ម៉ឺនដុល្លារ ដោយមានតារាល្បីៗប្រុសស្រីចូលរួមថត  ដែលធ្វើឲ្យផ្ទៃរឿងទាំងមូល ល្អមើលបំផុត ។

នៅល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ នេះ ចាហ្វាងផលិតកម្ម វ័យក្មេងរបស់ ផលិតកម្ម BKS បានឲ្យដឹងថា «ភាពយន្ត ដៃគូកម្ចាត់ខ្មោច ដែលផលិតអស់រាប់ម៉ឺនដុល្លារនេះ នឹងសម្ពោធដោយចាក់បញ្ចាំងជាផ្លូវការ នៅរោងកុន TK Avenue ទួលគោក » ។

ចាងហ្វាងផលិតកម្ម វ័យក្មេងរូបនេះបានឲ្យដឹងទៀតថា «សម្រាប់អ្នកគាំទ្រទាំងឡាយណា ដែលធ្លាប់ថតរូប ជាមួយនឹងលោក កន្លងមក លោកនឹងឲ្យសំបុត្រ ទស្សនា ហ្វ្រី ១សន្លឹក ទុកជាការអរគុណ ដែលកន្លងមកតែងតែគាំទ្រខ្ញុំ» ។

បញ្ជាក់ផងដែរថា សម្រាប់ ក្រៅពីភាពយន្តខាងលើ ផលិតកម្ម BKS ក៏បានថតរឿង «អាស៊ុយទ្រីស្មោះស្នេហ៍» ចំណាយអស់ជាង ៧ម៉ឹនដុល្លារ ដោយកំពុងថត និងកាត់ តយ៉ាងមមារញឹក ដើម្បីវាយលុកទីផ្សារនៅពេលខាងមុខទៀត ៕

BKS សម្ពោធរឿង «ដៃគូកម្ចាត់ខ្មោច» នៅថ្ងៃទី១៦មីនា

BKS សម្ពោធរឿង «ដៃគូកម្ចាត់ខ្មោច» នៅថ្ងៃទី១៦មីនា