​ហេតុអ្វី​បានជា​ស្ត្រី​មាន​ផ្ទៃពោះ​មិនអាច​រើ​ផ្ទះ​បាន​?

​ហេតុអ្វី​បានជា​ស្ត្រី​មាន​ផ្ទៃពោះ​មិនអាច​រើ​ផ្ទះ​បាន​?

​នៅពេលដែល​មាន​ផ្ទៃពោះ​មាន​ដំណម​ជាច្រើន​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​មិន​អាច​ធ្វើបាន ដូចជា ៖ មិន​អាច​ពិបាកចិត្ត មិន​អាច​បរិភោគ​អាហារ​ផ្សេងៗ​ជាដើម ហើយ​នៅ​ក្នុង​នោះ​ក៏​មាន​ចំនុច​មួយ​គួរឲ្យ​កត់សម្គាល់​ដែរ នោះ​គឺ​មិន​អាច​រើ​ផ្ទះ​បាន​ប្រសិន​ជា​ក្នុងផ្ទះ​អ្នក​មាន​ស្ត្រី​មាន​ផ្ទៃពោះ​។ តើ​វា​ជា​រឿង​ដែល​ពិត​មែន​ឬ​?

​នៅ​សម័យ​មុន នៅពេល​ដែល​ក្នុង​ផ្ទះ​មាន​ស្ត្រី​មាន​ផ្ទៃពោះ ការ​រើ​ផ្ទះ ជួសជុល​ផ្ទះ ឬ​ផ្លាស់ប្តូ​រគ្រឿង​សង្ហា​រឹម​ក្នុងផ្ទះ​សុទ្ធតែជា​រឿង​ដែល​ចាស់ៗ​គិតថា​ជា​រឿង​ដែល​ធ្ងន់ធ្ងរ ព្រោះ​ពួកគាត់​ខ្លាច​នៅពេលដែល​រើ​គ្រឿង​សង្ហា​រឹម​ធំៗ​ក្នុងផ្ទះ​អាច​ធ្វើឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ភ័យ ដែល​អាច​ធ្វើឲ្យ​រ​លូតកូន ជួនកាល​កូន​កើត​មក​មិន​គ្រប់លក្ខណៈ​ក៏មានដែរ ដូចនេះ​ព្រោះតែ​ខ្លាច​រឿង​អាក្រក់​ទាំង​នោះ​កើតឡើង ការ​រើ​ផ្ទះ​នឹង​អាច​ពន្យារ​ដល់​ក្រោយ​ពេល​ដែល​ស្ត្រី​សម្រាលកូន​រួច ទើប​ចាប់ផ្តើម​រើ​ផ្ទះ​។​

ចំណែក​តាម​ទស្សនៈ​សម័យ​បច្ចុប្បន្ន​បាន​យល់ថា នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នកនឹង​គ្មាន​លំនឹង​ក្នុង​ខ្លួន​ឡើយ​ដោយសារ​តែ​ពោះ​អ្នកធំ ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​អ្នកដួល​បាន​នៅពេលដែ​ល​រើ​ផ្ទះ ឬ​ជួសជុលផ្ទះ ដូចនេះ​នៅពេល​ដែល​អ្នក​ចង់​រើ​ផ្ទះ ឬ​ជួសជុលផ្ទះ អ្នក​គួរតែ​ដើរ​ចេញ​ឲ្យ​ឆ្ងាយ​ទៅ​កន្លែង​ដែល​មាន​សុវត្ថិភាព ចៀសវាង​កុំឲ្យ​គ្រឿង​សង្ហារឹម​ទាំងនោះ​ប៉ះ​ត្រូវ​អ្នក​នៅ​ពេល​ដែល​កំពុង​តែ​រើ​ផ្ទះ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី12 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។