សង្គម​ស៊ីវិល៖ ការ​ឃាត់​ខ្លួន​អតីត​អ្នក​បើក​ឡាន​ក្រុមហ៊ុន​កាពីតូល​ខុស​នីតិវិធី

អតីត​អ្នក​បើក​ឡាន​ក្រុមហ៊ុន​កាពីតូល (CAPITOL) ចំនួន ៧​នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ករណី​ចែក​ខិត្តប័ណ្ណ​គ្មាន​កា​អនុញ្ញាត​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ។ មន្ត្រី​សង្គម​ស៊ីវិល​ហៅ​ការ​ឃាត់​ខ្លួន​នេះ​ថា ខុស​នីតិវិធី​ដ្បិត​សមត្ថកិច្ច​ពុំ​បាន​ឃាត់​អ្នក​ទាំង ៧​នាក់​នោះ​ដោយ​ផ្ទាល់​ទេ គឺ​សមាគម​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CCDA) ជា​អ្នក​ឃាត់​ខ្លួន​នៅ​កន្លែង​កើត​ហេតុ។

អនុ​ប្រធាន​ផ្នែក​ស៊ើបអង្កេត និង​ក្រុម​មេធាវី​នៃ​សមាគម​អាដហុក លោក ណៃ វ៉ង់ដា និយាយ​ថា សមាគម​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ដែល​ហាមឃាត់​អតីត​អ្នក​បើកឡាន​មិន​ឲ្យ​ចែក​ខិត្តប័ណ្ណ​ជា​សកម្មភាព​ខុស​ច្បាប់ ព្រោះ​ពួកគេ​គ្មាន​តួនាទី៖ «»។

​អតីត​អ្នក​បើក​រថយន្ត​ទាំង ៧​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​ម្ដុំ​បេនឡាន​ចេនឡា ក្បែរ​ផ្សារ​ដើមគរ កាល​ពី​ព្រឹក​ទី​១២ ខែ​មីនា ខណៈ​ដែរ​ពួកគាត់​កំពុង​ចែក​ខិត្តប័ណ្ណ ហើយ​នាំ​ខ្លួន​មក​សាកសួរ​នៅ​សាលា​ខណ្ឌ​ចំការមន។

​សមត្ថកិច្ច​ខណ្ឌ​ចំការមន មិន​អនុញ្ញាត​ឲ្យ​ក្រុម​អតីត​អ្នក​បើកឡាន​ក្រុមហ៊ុន​កាពីតូល ដែល​ចែក​ខិត្តប័ណ្ណ​គូស​សញ្ញា​ខ្វែង​លើ​ស្លាក​សញ្ញា​ក្រុមហ៊ុន​នេះ និង​គូស​សញ្ញា​ខ្វែង​សមាគម​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ចែក​ជូន​សាធារណជន​ទេ ដោយ​ចោទ​ថា សកម្មភាព​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​បាន​បាន​សុំ​ការ​អនុញ្ញាត។

នៅ​លើ​ខិត្តប័ណ្ណ​របស់​ក្រុម​អតីត​អ្នក​បើក​ឡាន បង្ហាញ​ពី​រូបភាព​ពួកគេ​រង​របួស​ហូរ​ឈាម រូបភាព​ករណី​ហិង្សា​មុខ​ក្រុមហ៊ុន​កាពីតូល និង​សរសេរ​ដោយ​ស្នើ​សុំ​ផ្អាក​ប្រើប្រាស់​សេវា​ឡាន​កាពីតូល និង​កង់បី​របស់​សមាគម​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍។

នាយក​រដ្ឋបាល​សាលា​ខណ្ឌ​ចំការមន លោក ទុយ ប៊ុនសេរីរ័ត្នមុន្នី ថ្លែង​ថា សមត្ថកិច្ច​ឃាត់​ខ្លួន​អតីត​ក្រុម​អ្នក​បើក​ឡាន​នេះ ព្រោះ​សកម្មភាព​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់ និង​សិទ្ធិ​របស់​ភាគី​ម្ខាង​ទៀត​នៃ​ជម្លោះ៖ «»។

​អតីត​អ្នក​បើក​ឡាន​ក្រុមហ៊ុន​កាពីតូល ម្នាក់ លោក វណ្ណា រ៉ន ឲ្យ​ក្រោយ​ធ្វើ​កិច្ច​សន្យា​ថា ពេល​ក្រុម​ធ្វើ​សកម្មភាព​ចែក​ខិត្តប័ណ្ណ​ដែល​មាន​គ្នា​ជិត ២០​នាក់ មាន​សមាជិក​សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ជិត ១០០​នាក់ ឡោមព័ទ្ធ​ឃាត់​ខ្លួន​ក្រុម​លោក។ ប៉ុន្តែ​ពេល​សមត្ថកិច្ច​ទៅ​ដល់​កន្លែង​កើត​ហេតុ បែរ​ជា​ឃាត់​ខ្លួន​តែ​ក្រុម​របស់​លោក។ លោក​ថា ក្រុម​របស់​លោក​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​តវ៉ា​បន្ត​ទៀត ទោះ​មាន​ការ​ហាមឃាត់​ពី​អាជ្ញាធរ​ពេល​នេះ៖ «»។

ប្រធាន​សណ្ដាប់ធ្នាប់​ខណ្ឌ​ចំការមន លោក អ៊ីវ ថាវី ឲ្យ​ដឹង​ថា សមត្ថកិច្ច​ឃាត់ខ្លួន​ក្រុម​អតីត​អ្នក​បើក​ឡាន ព្រោះ​មិន​ចង់​ឲ្យ​មាន​ករណី​ហិង្សា​កើត​ឡើង។

អនុ​ប្រធាន​សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា លោក ហង្ស វៃ ដែល​អះអាង​ថា ជា​អ្នក​ឃាត់ខ្លួន​អតីត​អ្នក​បើក​ឡាន​ប្រគល់​អោយ​សមត្ថកិច្ច ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា សកម្មភាព​ទាំង​នេះ​គឺ​ជា​ទង្វើ​ធ្វើ​ឲ្យ​សាធារណជន​យល់​ខុស​លើ​សមាគម​របស់​លោក៖ «»។

​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ សមត្ថកិច្ច​ខណ្ឌ​៧​មករា បាន​ចាប់​ខ្លួន​អតីត​អ្នក​បើក​បរ​រថយន្ត​ឱ្យ​ក្រុមហ៊ុន​រថយន្តក្រុង​កាពីតូល ២​នាក់ ខណៈ​មាន​ផ្ទុះ​ករណី​ហិង្សា​មួយ ស្រប​គ្នា​នៃ​ការ​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន ក្បែរ​ផ្សារ​អូរឫស្សី  ដែល​ប៉ះទង្គិច​ជាមួយ​សមាគម​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា និង​មិន​ទាន់​បាន​ដោះលែង​នៅ​ឡើយ​ទេ។

​អតីត​អ្នក​បើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​រថយន្តក្រុង​កាពីតូល ជាង ៤០​នាក់ ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ​ជាង ៤​ខែ​មក​ហើយ ដោយ​ចោទ​ប្រកាន់​ថា  ពួកគេ​បង្កើត​សហជីព និង​ចោទ​ពី​បទ​រំលោភ​កិច្ច​សន្យា​ការងារ​ជាមួយ​ក្រុមហ៊ុន រំលោភ​បទបញ្ជា​ផ្ទៃក្នុង​ដែល​បាន​លួច​កិបកេង​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន និង​រំលោភ​ច្បាប់​ការងារ។ ប៉ុន្តែ​អតីត​អ្នក​បើកឡាន​ទាំង​នោះ តែងតែ​តវ៉ា​ប្រឆាំង​ការ​បញ្ឈប់​នេះ។

បន្ទាប់​ពី​អតីត​ក្រុម​អ្នក​បើកឡាន​យល់ព្រម​ធ្វើ​កិច្ចសន្យា​ថា ឈប់​ចែក​ខិត្តប័ណ្ណ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ សមត្ថកិច្ច​ខណ្ឌ​ចំការមន អនុញ្ញាត​ឲ្យ​ពួកគេ​ត្រឡប់​ទៅ​ផ្ទះ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។