(Update) សម្រេច​ដោះលែង ​និស្សិតស្រី​ ដែលបើក​រថយន្ត​ បុក​មនុស្សស្លាប់ ២នាក់ និងរបួស ៣នាក់

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យ​ដឹង​ថា តុលាការ​ចេញ​ដីកា​បង្គាប់ ​ឱ្យ​ដោះ​លែង​បើក​រថ​យន្ត​បុក​មនុស្ស​ ស្លាប់​២​នាក់ និង​របួស​៣​នាក់ នៅ​ក្នុង​ខណ្ឌ​ឬស្សី​​កែវ កាលពីពេលកន្លងមក ​​​ឱ្យ​​មាន​សេរីភាព​វិញ​​ហើយ ​បន្ទាប់​ពី​​ជាប់​ពន្ធនាគារ​ ជាង៣​ខែនោះ​ ​។

ជន​ត្រូវ​​ចោទ​ឈ្មោះ រ៉ូ​នី សេរី​វ​ឌ្ឍ​នា ​​អាយុ​២២​ឆ្នាំ ជា​​និស្សិត ​មាន​ទីលំនៅ ​ផ្ទះ​លេខ​៤២ P ផ្លូវ​លេខ​១៥ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ ។​ 

​ប្រភពបន្តថា យោង​តាម​មាត្រា​៨៥ នៃ​ច្បាប់​ចរាចរណ៍​ថ្មី​នេះ ជន​ត្រូវ​ចោទ​ អាច​ប្រឈម​នឹង​ ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១​ឆ្នាំ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ​ពី​៤​លាន​រៀល ទៅ​១៥​លាន​រៀល ប៉ុន្តែ​ជាក់ស្តែង គឺ​ជន​ត្រូវ​ចោទ​ត្រូវ​បាន​តុលាការ សម្រេច​ចេញ​ដីកា​ដោះ​លែង ​ឱ្យ​មាន​សេរីភាព ក្រោយ​ពី​ឃុំខ្លួន​ បាន​ត្រឹមតែប្រមាណ​ ជា​ជាង​៣​ខែ​ប៉ុណ្ណោះ ដោយ​មិន​ទាន់​ទាំងបាន ​បើក​សវន​ការ​ជំនុំជម្រះ​ទោស​​​ ផង​នោះ​​ទេ​៕

(Update) សម្រេច​ដោះលែង ​និស្សិតស្រី​ ដែលបើក​រថយន្ត​ បុក​មនុស្សស្លាប់ ២នាក់ និងរបួស ៣នាក់
(Update) សម្រេច​ដោះលែង ​និស្សិតស្រី​ ដែលបើក​រថយន្ត​ បុក​មនុស្សស្លាប់ ២នាក់ និងរបួស ៣នាក់
(Update) សម្រេច​ដោះលែង ​និស្សិតស្រី​ ដែលបើក​រថយន្ត​ បុក​មនុស្សស្លាប់ ២នាក់ និងរបួស ៣នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត