អភូត្តហេតុ រន្ទះបាញ់ ​ធ្វើឲ្យ​បុរសម្នាក់​ស្លាប់​ និង​ម្នាក់ទៀត ​រងរបួស​ស្រាល​

ប៉ៃលិន៖ អភូត្តហេតុរន្ទះបាញ់ ធ្វើឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ក្នងចំការដំឡូងមី មួយកន្លែង នាភូមិអូរទឹកភ្លាវ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ខណៈពេល បុរសរងគ្រោះទាំងពីរនាក់ ទៅជ្រកក្រោម ដើមអំពឹលមួយដើម ព្រោះតែភ្លៀងមួយមេធំ ។

ជនរងគ្រោះទាំងពីរមានឈ្មោះទី១ ឈ្មោះ យ៉ាត ភេទប្រុស អាយុ៣៦ឆ្នាំ (ស្លាប់និងកន្លែង ) ទី២ឈ្មោះ រឿន ណារិទ្ទ ភេទប្រុស អាយុ២៨ឆ្នាំ (របួសស្រាល) អ្នកទាំងពីរមានទីលំនៅបច្ចុប្បន្ន ភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាកម្មករស៊ីឈ្នួលដកដំឡូងមី នៅចំណុចកើតហេតុខាងលើ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមនុស្សមួយក្រុម ដែលជាកម្មករស៊ីឈ្នូលដកដំឡូងមីឲ្យគេ  បានទៅដកដំឡូងមី នៅកន្លែងកើតហេតុខាងលើ មួយសន្ទុះក្រោយមក ស្រាប់តែផ្ទៃមេឃអួរអាប់បង្កជាដុំពពកខ្មៅ លាយលំនិង ភ្លៀងរលឹមស្រិចៗ ។ ប្រភពព័ត៌មានបន្តទៀតថា នៅពេលភ្លៀងចាប់ផ្តើមធ្លាក់ ក្រុមកម្មករទាំងនោះ ក៏បានរត់ទៅជ្រកក្រោម ដើមអំពឹលមួយដើម ពេលនោះស្រាប់តែស្នូររន្ទះ បានបាញ់ចេញពីក្រោមដើមអំពិល បណ្តាលឲ្យចំដើមទ្រូងបុរសម្នាក់ ស្លាប់ភ្លាមមួយរំពេច និងម្នាក់ទៀតរងរបួសស្រាល  ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រួវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្ត ដឹកបញ្ជូនយកទៅលំនៅដ្ឋានជនរងគ្រោះ ភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

អភូត្តហេតុ រន្ទះបាញ់ ​ធ្វើឲ្យ​បុរសម្នាក់​ស្លាប់​ និង​ម្នាក់ទៀត ​រងរបួស​ស្រាល​
អភូត្តហេតុ រន្ទះបាញ់ ​ធ្វើឲ្យ​បុរសម្នាក់​ស្លាប់​ និង​ម្នាក់ទៀត ​រងរបួស​ស្រាល​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត