សាលាឧទ្ឋរណ៍ នឹងបើកសវនាការ លើសកម្មជន បក្សប្រឆាំង១២រូប ក្នុងចំណោម១៥រូប

ភ្នំពេញ៖  លោក សំ សុខគង់ ជាមេធាវីការពារក្តី ឲ្យគណបក្សប្រឆាំង លើកឡើងថា នៅថ្ងៃទី១៧មីនាខាងមុខ សាលាឧទ្ឋរណ៍ នឹងបើកសវនាការ លើបណ្តឹងជំទាស់របស់មេធាវីការពារក្តី ឲ្យលោកមាជ សុវណ្ណារ៉ា និងសកម្មជន១១នាក់ផ្សេងទៀត បន្ទាប់ពីតុលាការដំបូងកាត់ទោស ឲ្យកូនក្តីរបស់ខ្លូន ជាប់ពន្ឋនាគារពី៧ទៅ២០ឆ្នាំ។

សូមជំរាបថា លោកមាជ សុវណ្ណារ៉ា និងសកម្មជនគណបក្ស ១៤នាក់ផ្សេងទៀត ត្រូវបានតុលាការដំបូងចោទប្រកាន់ថា បានបង្កហិង្សានៅ ទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ បណ្តាលឲ្យកងសន្តិសុខសាលាក្រុងភ្នំពេញ ប្រមាណជិត៥០នាក់ រងរបួសធ្ងន់និងស្រាល។ តុលាការដំបូងក៏បានកាត់ទោស ឲ្យពួកគេជាប់ពន្ឋនាគារ ក្នុងម្នាក់ៗចាប់ពី៧ឆ្នាំទៅ២០ឆ្នាំ៕