សមាគមគ្រូពេទ្យ ស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ចុះព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ នៅស្រុកកំពង់សៀម

កំពង់ចាម ៖ ដោយមើលឃើញពីតំរូវការ ជាក់ស្តែង របស់ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាជន នៅតាមតំបន់ ជនបទដាច់ស្រយាល នៅចុងសប្តាហ៌នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ បានចុះព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋដោយគិតថ្លៃនៅឃុំអូស្វាយ  ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលកម្មវិធីនេះដឹកនាំដោយ លោកវេជ្ជបណ្ឌិត ចាន់  សុភ័ស្ត អនុប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ តំណាង លោក ហ៊ុន ម៉ាណែត និងលោកស្រី ព្រមទាំងមានការអញ្ជើញចូលរួម ពីអជ្ញាធរខេត្ត ស្រុក ក្រុមការងារ ចុះជួយស្រុក យុវជន សប្បុរសជននិងប្រជាពលរដ្ឋជាងជិត២០០០នាក់។

 លោក កៅ សុខអាន អភិបាលរងខេត្តកំពង់ចាម បានមានប្រសាសន៍ថា នេះជាតថភាពជាក់ស្តែង ដែលសមាគម គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោចុះព្យាបាល ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងទឹកដី ខេត្តកំពង់ចាមនាថ្ងៃនេះគឺ សបញ្ជាក់ឱ្យឃើញច្បាស់ ពីការយកចិត្តទុកដាក់គិតគូរដល់ជីវភាព រស់នៅនិងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកកំពង់សៀម ក៏ដូចជាប្រជាជននៅទូទាំងប្រទេសរបស់សម្តេចតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើពិត ។

លោក លីម សុដេនីន ប្រធានក្រុមការងារចុះជួយឃុំ អូស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះសកម្មភាពមនុស្សធម៌ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ ដែលបានចុះព្យាបាល ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងស្រុកកំពង់សៀម ដែលនេះគឺជាការគិតគូរយកចិត្ត ទុកដាក់ពីសំណាក់ សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធ។

ប្រជាពលរដ្ឋដែលបាន ពិនិត្យនិងព្យាបាលជំងឺ បានបង្ហាញអារម្មណ៍ សប្បាយរីករាយ និងថ្លែងអំណរគុណចំពោះសកម្មភាព មនុស្សធម៌ដ៍ប្រពៃរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ៕