អភិបាល រាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាព ជាក់ស្តែងរស់នៅ របស់ពលរដ្ឋ សហគមន៍បុរីកីឡា

ភ្នំពេញ ៖  លោកអភិបាលរាជធានី ប៉ា សុជាតិវង្ស និងមន្ត្រីសាលាក្រុង ជាច្រើនរូបទៀត បានចុះពិនិត្យស្ថានភាពរស់នៅរបស់ប្រជាជនសហគមន៍បុរីកីឡា នៅរសៀលថ្ងៃសៅទី១២ ខែមីនានេះ ។

ក្នងឱកាសនោះលោកអភិបាល បានណែនាំអោយអភិបាលខណ្ឌ សហការជាមួយប្រធានសហគមន៍ ក្នុងការយកចិត្តទុក្ខដាក់ពីបញ្ហាសុខភាពរបស់បងប្អូនប្រជាជន ដោយហេតុថា ប្រជាជនមានទម្លាប់ចោលសំរាមពាសវាលពាសកាល បង្កអោយខូចបរិស្ថាន រស់នៅ ។ ដូច្នេះអភិបាលខណ្ឌ ត្រូវចូលរួមពន្យល់ដល់បងប្អូន បញ្ឈប់ទម្លាប់អសក្រក់ ទាំងឡាយ ដែលបង្កអោយខូចសុខភាព ។

 លោកអភិបាលរាជធានី ក៏បានផ្តោតលើបញ្ហាសន្តិសុខ និងសណ្តាប់សណ្តាប់ ផ្សារលក់ដូរនៅក្រោមអគារទាំង៨ ផងដែរ។

លោក មាន ចាន់យ៉ាដា នាយករដ្ឋបាលសាលា ក្រុបានអោយដឹងដែរថាលោក ប៉ា សុជាតិវង្ស ចុះមកពេលនេះ លោកក៏បាន ជំរុញដល់ក្រុងការងារ ពន្លឿនក្នុងការដោះស្រាយអ្នកដែលនៅសេសសល់បន្តិចបន្តួច ដែលក្រុមការងារវាយតម្លៃថា មិនមានលក្ខណៈគ្រប់គ្រាន់នោះ ។ ប៉ុន្តែសាលារាជធានី នឹងខិតខំដោះបញ្ហាដែលនៅសេសសល់ ប្រមាណ ២២គ្រួសារ ក្នុងចំណោម ១៨០គ្រួសារ ដែលបានចូលរួមក្នុងវេទិកាសាធារណៈកន្លងមក ហើយនឹងផ្តល់ឱកាសអោយពួកគាត់ ផ្តល់ឯកសារ សាក្សី ដើម្បីយើងបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ ៕