ការសម្រេច ប្រគល់រថយន្ត និងថវិកាបន្ថែម ដល់តំណាង រាស្រ្តសភា ជារឿងខាតប្រយោជន៍ជាតិ

ភ្នំពេញ៖ លោក សាម អ៊ីន អ្នកនាំពាក្យគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន លើកឡើងថា ការសម្រេច ប្រគល់ឡាននិង ថវិកាបន្ថែម ដល់តំណាងរាស្រ្ត សភាជារឿងខាតប្រយោជន៍ជាតិ។

លោក សាម អ៊ីន បញ្ជាក់ថា “ខ្ញុំគិតថា ដូចជាមិនផ្តល់ប្រយោជន៍ អីធំដុំដល់សង្គមទេ ព្រោះថាការចំណាយ លុយខ្ជះខ្ជារនេះ ជាការអត់ប្រយោជន៍ទៅដល់ប្រទេសជាតិ ការចំណាយធនធាននេះ វាគួរតែប្រើប្រាស់ ធ្វើទំនប់ទឹកធ្វើថ្នល់នៅតំបន់ជនបទ បានវាជួយដល់កសិករចឹង នេះបានខ្ញុំគិតថា អ្នកក្នុងរដ្ឋសភានឹងគាត់ មានយានជំនិះជិះគ្រប់គ្រាន់ហើយ យើងមិនចាំបាច់ចំណាយលុយរដ្ឋទៅជាខ្ជះខ្ជាយបន្ថែមទៀតទេបាទ”៕