ឃាត់ខ្លួន២នាក់ ពាក់ព័ន្ឋករណី គ្រឿងញៀននៅ ខណ្ឌមានជ័យ

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យចំនួ ន០២នាក់ពីបទ ជួញដូរ និង ប្រើប្រាស់សារធាតុញៀន កាលពីវេលាម៉ោង ០១៖០០នាទី រំលងអាធ្រាត្រ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ នៅចំណុចផ្លូវ វេងស្រេងភូមិ ដំណា់ធំ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នាយប៉ុស្តិ៍ស្ទឹងមានជ័យ លោក ម៉ៅ សាវឿន បានអោយដឹងថា ជនសង្ស័យ ទាំង២នាក់ ទី១- ឈ្មោះ កែន ចិត្រ្តា ហៅ ចិត្ត ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ កម្មកររោងចក្រស្នាក់នៅផ្ទះជួល ផ្លូវ បេតុង ភូមិ ទ្រា៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងទី២-ឈ្មោះ ឈិន កក្កដា ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវ បេតុង ភូមិ ទ្រា៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានដកហូត វត្ថុតាងរួមមានក្រាម ពណ៍សថ្លាចំនួន ០៧កញ្ចប់ថង់តូច ,ទូរស័ព្ទដៃចាស់ ០២ គ្រឿង និង ម៉ូតូ០១គ្រឿងម៉ាកអាយខន ពណ៍លឿង ពាក់ស្លាកលេខ ភ្នំពេញ 1AG1169៕

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវឃុំខ្លួននិងរក្កាសាទុកនៅអធីការរដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

ឃាត់ខ្លួន២នាក់ ពាក់ព័ន្ឋករណី គ្រឿងញៀននៅ  ខណ្ឌមានជ័យ