រូបភាពកាត់ត នារីកេនយ៉ាទៅកម្សាន្ដ នៅចិន រំជួលចិត្ដអ្នកលេងអ៊ិនធើណេត

កេនយ៉ា៖ អ្នកនៅក្នុងអ៊ិនធើណេតមួយរូប បែរជាមានចិត្ដធម៌ ក្នុងការបំពេញក្ដីស្រមៃ របស់នារីកេនយ៉ាម្នាក់ ដែលមានបំណងប្រាថ្នាចង់ ធ្វើដំណើរកម្សាន្ដទៅ ប្រទេសចិន ក្រោយពីរូបភាពកាត់ត ជាច្រើន របស់នាងបានបង្ហោះចូលទៅ ក្នុងអ៊ិនធើណេត និងទទួលការចាប់អារម្មណ៍ច្រើន។

តាមការដកស្រង់បានឲ្យដឹងថា នារីជាម្ចាស់រូបភាពទាំងនេះ ឈ្មោះ Seve Gat ជាអ្នករស់នៅកេនយ៉ា បានព្យាយាមកាត់ត រូបភាពរបស់ខ្លួនឯង ដាក់ចូលទៅកន្លែងកម្សាន្ដជាច្រើន នៅក្នុងប្រទេសចិន ដើម្បីបំពេញក្ដីស្រមៃខ្លួន ថានាងធ្លាប់បានទៅលេងនៅទីនោះ និងថែមទាំងនិយាយថា ខ្ញុំចាកចេញពីប្រទេសខ្ញុំ ទៅប្រទេសចិន ។ ក្រឡេកមកមើលរូបភាព ទាំងនេះ ប្រិយមិត្ដនឹងឃើញ នាងកាត់ត ដាក់រូបភាពរបស់នាងដូចជា នៅពីមុខមហាកំផែងចិន និងនៅកន្លែងទេសចរណ៍ល្បីៗក្នុងប៉េកាំង ដោយប្រើប្រាស់កម្មវិធីកំព្យូទ័រ។

រូបភាពកាត់ត នារីកេនយ៉ាទៅកម្សាន្ដ នៅចិន រំជួលចិត្ដអ្នកលេងអ៊ិនធើណេត

រូបភាពដែលនាងកាត់ត

រឿងហេតុដែលមិននឹកស្មានដល់ ពិតជាអាចកើតមានឡើង នៅក្នុងអ៊ិនធើណេត ដោយលោក Gichuru ជនជាតិកេនយ៉ា និងជាអ្នកជំនួញ ដែលបានប្រទះ ឃើញរូបភាពរបស់នាង បានធ្វើឲ្យគាត់សម្រេចចិត្ដ បំពេញបំណងប្រាថ្នារបស់នាង ដោយជួយនាង ឲ្យធ្វើដំណើរកម្សាន្ដទៅកាន់ប្រទេសចិន ដោយពិតប្រាកដ។ នៅក្នុងហ្វេសប៊ុករបស់គាត់ គាត់បានលើកទឹកចិត្ដដល់មិត្ដភិក្ដគាត់ ឲ្យចូលរួមជួយនាង Gat ទៅលេង ប្រទេសចិនផងដែរ។

យ៉ាងណាមិញ វាហាក់ដូចជា មានពន្លឺថា នាងនឹងអាចទៅលេងប្រទេសចិន ក្នុងពេលឆាប់ៗនេះ ខណៈដែលនាងអរគុណ ដល់បុរសខាងលើជាខ្លាំង ក្នុងការបំពេញក្ដីស្រមៃឲ្យនាង តែនាងបានទទួលការព្រមានថា នេះអាចជារឿងបោកប្រាស់ ហើយនាងនិយាយថា ប្រហែលជាមាននរណាម្នាក់ បង្កើតគណីយហ្វេសប៊ុកក្លែងក្លាយ។ 

ទោះជាយ៉ាងណា លោក Gichuru បានបញ្ជាក់យ៉ាងច្បាស់ថា គាត់មិនដែលជួយនរណាម្នាក់ ប៉ុន្ដែលើកលែងតែ Gat និងបាននិយាយជាសម្ដីចុងក្រោយថា សូមនាងបញ្ឈប់ការកាត់ត រូបខ្លួនឯងទៀត ដោយសារតែវា មិនមែនជាការពិតនោះទេ

ចុះប្រិយមិត្ដយល់ថា បុរសនេះពិតជាអាចជួយនាងទៅលេងប្រទេសចិន ពិតឬទេ? ឬគ្រាន់តែការបោកប្រាស់?

រូបភាពកាត់ត នារីកេនយ៉ាទៅកម្សាន្ដ នៅចិន រំជួលចិត្ដអ្នកលេងអ៊ិនធើណេត

រូបភាពកាត់ត នារីកេនយ៉ាទៅកម្សាន្ដ នៅចិន រំជួលចិត្ដអ្នកលេងអ៊ិនធើណេត

រូបភាពដែលនាងកាត់ត 

ប្រភពពី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត