ញាក់សាច់! ចោរលួចឡាន ត្រូវប្រជាជនចាប់ ដុតទាំងរស់ (មានវីដេអូ)

វ៉េណេស៊ុយអេឡា៖ វីដេអូដ៏គួរឲ្យរន្ធត់មួយបានធ្វើ ឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារបុរសម្នាក់ ត្រូវបានក្រុមប្រជាជន ដាក់ទណ្ឌកម្មដោយ ដុតទាំងរស់ព្រោះចោទថាជាចោរ។

ជនរងគ្រោះត្រូវបាន ក្រុមប្រជាជនសង្ស័យថាជាចោរលួចឡានក្រុង ហើយសម្រេចដាក់ទោសក្រៅផ្លូវ ច្បាប់ដោយខ្លួនឯង។ ក្នុងវីដេអូបាន ឲ្យឃើញថា បុរសរងគ្រោះកំពុងតែដេកននាល នៅលើដីដោយក្បាល និងដងខ្លួនរបស់គាត់កំពុងតែ ឆេះសន្ធោរសន្ធៅ ដោយអណ្តាតភ្លើង បន្ទាប់ពីត្រូវបាន គេវាយនិងដុតទាំងរស់។ យោងតាមសារព័ត៌មាន La Prensa បានចុះផ្សាយថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅក្នុងទីក្រុង Caracas នៃប្រទេសវ៉េណេស៊ុយអេឡា។ តាមវីដេអូដដែល បានបង្ហាញថា បុរសរងគ្រោះមិនបានធ្វើចលនា រឺព្យាយាមពន្លត់ភ្លើង នៅលើខ្លួនរបស់គាត់ទេ ប៉ុន្តែគាត់បែរជា អង្គុយស្ងៀម ហើយស្រែកថ្ងូរយ៉ាង អាណោចអធមបំផុត រហូតដល់ប៉ុន្មាននាទីក្រោយមក គាត់ក៏បានផ្តួលខ្លួន ទៅលើផ្លូវម្តងទៀត ហើយចាំរហូតដល់ភ្លើងរលត់អស់។

គួរបញ្ជាក់ផងដែរថា ការដាក់ទោស និងការប៉ុនប៉ងប្រហារជីវិត ដោយសាធារណៈជននៅក្នុងប្រទេស វ៉េណេស៊ុយអេឡា បានកើនឡើងជាខ្លាំង ហើយប្រទេសនេះបាន ជាប់ឈ្មោះជាប្រទេសដែល មានអត្រាឃាតកម្ម ខ្ពស់បំផុតនៅលើ ពិភពលោក។ បន្ថែមពីនោះ មន្ត្រីប៉ូលីស ម្នាក់របស់ប្រទេសនេះ បាននិយាយថា ឧក្រិដ្ឋជន ១០ គឺមានតែ១ ប៉ុណ្ណោះ ដែលប៉ូលីសអាចចាត់វិធានការណ៍ បានទាន់ពេលវេលា និងបញ្ជូនទៅឃុំឃាំងបានសម្រេច៕

ញាក់សាច់! ចោរលួចឡាន ត្រូវប្រជាជនចាប់ ដុតទាំងរស់ (មានវីដេអូ)

សូមទស្សនា វីដេអូខាងក្រោម៖

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត