ហៅ​កូន​ឲ្យ​ក្រោកពី​គេង​តាមរយៈ​សកម្មភាព​គេង​របស់​កូន​

ហៅ​កូន​ឲ្យ​ក្រោកពី​គេង​តាមរយៈ​សកម្មភាព​គេង​របស់​កូន​

​នៅ​មុនពេល​ដែល​អ្នក​ហៅ​កូន​ឲ្យ​ក្រោកពី​គេង​នៅ​ពេល​ព្រឹក អ្នក​ត្រូវ​តែ​មើល​តាមរយៈ​សកម្មភាព​គេង​របស់​កូន​ជាមុនសិន ទើប​ដឹងថា​គួរតែ​ហៅ​កូន​តាម​របៀប​ណា​ទើប​វា​មិន​ប៉ះពាល់​ដល់​សុខភាព​កូន​។​

  1. ​ប្រសិន​ជា​កូន​អ្នក​គេង​ផ្ងារ ហើយ​ដកដង្ហើម​ស្រួល នោះ​បញ្ជាក់ថា​កូន​កំពុងតែ​គេង​ដោយមាន​អារម្មណ៍​សុវត្ថិភាព នោះ​អ្នក​អាច​ហៅ​ឈ្មោះ​របស់​កូន​បាន ដើម្បីឲ្យ​គេ​បើកភ្នែក​ដោយ​ខ្លួនឯង​។​
  2. ​តែ​ប្រសិន​ជា​កូន​គេង​មួយ​ចំហៀង​ខ្លួន ហើយ​ខ្លួន​គេ​កោង នោះ​បញ្ជាក់ថា​កូន​កំពុងតែ​គេង​ដោយ​មាន​ភាព​តានតឹង ដូចនេះ​បើ​អ្នក​ចង់ឲ្យ​គេ​ក្រោក​លឿន​គឺ​មិន​ងាយស្រួ​លឡើយ ប៉ុន្តែ​អ្នក​អាច​ហៅ​គេ​ឲ្យ​ក្រោក​តាមរយៈ​គោះ​ខ្នង​គេ​តិចៗ ហើយ​ច្រៀង​បណ្តើរ ដើម្បី​ឲ្យ​កូន​ក្រោកមក​ដោយ​មាន​អារម្មណ៍​សុវត្ថិភាព ហើយ​គ្មាន​ភាពភ័យខ្លាច​។​
  3. ​ប្រសិន​ជា​កូន​នៅលើ​គ្រែរ​មៀរ​ម​ករមៀរ​ទៅ នោះ​បញ្ជាក់ថា​កូន​កំពុងតែ​មាន​អារម្មណ៍​មិន​នឹងនរ ដូចនេះ​អ្នក​អាច​ចាប់​ដៃ​របស់​កូន ដើម្បី​ផ្តល់​ការលើកទឹកចិត្ត​ដល់​កូន និង​ផ្តល់​អារម្មណ៍​កក់ក្តៅ​ដល់​កូន ហើយ​អោប​កូន​ដោយ​សួរ​គេ​ថា​មាន​រឿង​អ្វី​កើតឡើង នោះ​ទើប​កូន​មាន​អារម្មណ៍​នឹងនរ ហើយ​មិន​ខ្លាច​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី12 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។