ការក្តាប់ដៃអាចប្រាប់ពីចរិកលក្ខណៈរបស់អ្នក

មានវិធីច្រើនណាស់ត្រូវបានគេរកឃើញ ដើម្បីសម្លឹងមើលចរិកលក្ខណៈមនុស្ស និងកំណត់ពីអត្តសញ្ញាណរបស់មនុស្សម្នាក់ៗ។
មនុស្សគ្រប់គ្នាបានព្យាយាមស្គាល់ពីខ្លួនឯងតាមរយៈការមើលសួត, ថ្ងាស និងអ្វីៗជាច្រើនផ្សេងទៀតដែលអាចបង្ហាញពីចរិកលក្ខណៈរបស់ពួកគេ។
 
ការក្តាប់ដៃអាចប្រាប់ពីចរិកលក្ខណៈរបស់អ្នក
អ្នកធ្លាប់បានដឹងរួចមកហើយពីការមើលភ្នែក, ទម្រង់ត្រចៀក, ស្នាមមេដៃអាចប្រាប់ពីចរិកលក្ខណៈរបស់អ្នកបាន។ តែពេលនេះ អ្នកនឹងបានដឹងថា ការក្តាប់ដៃរបស់អ្នកអាចបកស្រាយអ្វីខ្លះពីចរិកលក្ខណៈរបស់អ្នក៖
ប្រសិនបើអ្នកក្តាប់ដៃបែបនេះ
អ្នកជាមនុស្សមានសន្តានចិត្តល្អ មិនអាត្មានិយម។ ប៉ុន្តែអ្នកតែងតែត្រូវគេបោកប្រាស់ដោយសារតែភាពចិត្តល្អរបស់អ្នក។ អ្នកតែងតែចាប់អារម្មណ៏នឹងការរៀនអ្វីដែលថ្មីៗ និងការស្រាវជ្រាវ។
ហើយប្រសិនបើអ្នកក្តាប់ដៃបែបនេះវិញ
អ្នកជាមនុស្សមានគំនិតច្នៃប្រឌិត។ អ្នកជាប្រភេទមនុស្សដែលអាចទាក់ទាញចិត្តមនុស្សដទៃបានយ៉ាងងាយស្រួល។ អ្នកមានទំនុកចិត្តលើខ្លួនឯងខ្ពស់ ហើយអ្នកក៏ជាមេដឹកនាំល្អផងដែរ។ ប៉ុន្តែជួនកាល ភាពភ័យខ្លាចនឹងការបាត់បង់របស់ វាបានធ្វើឲ្យអ្នកបញ្ឈប់លើការសម្រេចចិត្ត។
ប្រសិនបើអ្នកក្តាប់ដៃរបៀបនេះ
អ្នកជាមនុស្សគួរឲ្យទាក់ទាញ ហើយឆ្លាត។ អ្នកមានទស្សនៈខ្ពស់ និងធ្វើអ្វីៗគ្រប់យ៉ាងទៅបានដោយគ្មានអ្វីអាចមករំខានដល់ចិត្តរបស់អ្នកបានឡើយ។ ពេលខ្លះ អ្នកងាយនឹងចាប់ផ្តើមធ្វើអ្វីៗ ហើយក៏ទទួលបានភាពខូចចិត្តពីពួកវាដែរ៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ការក្តាប់ដៃអាចប្រាប់ពីចរិកលក្ខណៈរបស់អ្នក