ទិចនិច ១១យ៉ាង ​ជួយគូស្នេហ៍​ក្នុងការ​គ្រប់គ្រង​ប្រាក់​ឲ្យស្ថិតថ្ថេរ

នៅក្នុង​សេចក្តី​ស្នេហា ​ប្រាក់​ជាបញ្ហា​ដែលត្រូវ​ដោះ​ស្រាយ​ដោយ​ប្រុង​ប្រយ័ត្ន។ ​វារួម​បញ្ចូល​ទាំង​បញ្ហា​អំនួត, ​ការផ្តល់​ឲ្យអ្នក​ផ្សេង ​និងការ​ធ្វើការងារ​តាមពេល​កំណត់។ ​វាអាច​ធ្វើឲ្យ​អ្នកទាំង​ពីរខូច​អារម្មណ៍​នៅពេល​បញ្ហា​មិនបាន​ដោះស្រាយ​ឲ្យដាច់​ស្រេច។

 

ទិចនិច ១១យ៉ាង ​ជួយគូស្នេហ៍​ក្នុងការ​គ្រប់គ្រង​ប្រាក់​ឲ្យស្ថិតថ្ថេរ
គូស្វាមីភរិយាដែលជោគជ័យក្នុងការរកប្រាក់ចំណូលសម្រាប់ខ្លួនឯង មិនមែន​សម្រាប់​តែអ្នក​នៅ​ជុំវិញ​ខ្លួន​ប៉ុណ្ណោះទេ។ ​មិនថា​អ្នកកំពុង​ចាប់ផ្តើម​ជីវិត ឬ​ជោគជ័យ​នឹងការងារ អ្វីដែល​សំខាន់​ពួកគេ​តែងតែ​គិតដល់​បញ្ហា​ហិរញ្ញវត្ថុ។ ​ដូច្នេះវិធី​ខាងក្រោម​នឹងមិន​ត្រឹមតែ​អាចជួយ​ឲ្យអ្នក ​និងគូ​ស្នេហ៍​អ្នកមាន​ប្រាក់ចាយ​គ្រប់គ្រាន់​ប៉ុណ្ណោះទេ ​តែក៏ធ្វើ​ឲ្យស្នេហា​ឋិតថេរ ​និងមាន​ក្តីសុខ​ថែម​ទៀតផង៖

១. ត្រូវស្មោះត្រង់នឹងគ្នា
មុនពេលអ្នកមានគម្រោងធ្វើអ្វីមួយ ដំបូងអ្នកត្រូវមានភាពស្មោះត្រង់នឹងគ្នា ​ចំពោះ​ទម្លាប់​ក្នុងការ​ចំណាយ​របស់អ្នក។ ​នេះនឹង​អាចជួយ​ឲ្យអ្នក​ទាំងពីរ​ចេះទប់​ទល់នឹង​ក្តីរំពឹង​នៅថ្ងៃ​អនាគត។

២. រៀបចំគម្រោងហិរញ្ញវត្ថុ
ប្រសិនបើអ្នកចង់បានភាពជោគជ័យលើហិរញ្ញវត្ថុជាមួយគ្នា ​អ្វីដែល​សំខាន់​ត្រូវសម្លឹង​មើល​គឺគោលដៅ​ដូចគ្នា។ ​តើគោល​បំណង​របស់អ្នក​ត្រូវមាន​ស្ថេរភាព​ក្នុងរយៈ​ពេល ​៣ឆ្នាំ​មែនទេ? ​តើអ្នកកំពុង​គិតដល់​ការវិនិយោគ​ដ៏ធំមួយ​មែនទេ? ​ការបាន​ដឹងពី​ទីកន្លែង​ដែលអ្នក​ចង់ទៅនា​ពេល​អនាគត ​អាចជួយ​ដល់គម្រោង​បច្ចុប្បន្ន​របស់អ្នក។

៣. អ្នកទាំងពីរត្រូវចេះបែងចែក និងចែករំលែកគណនេយ្យគ្នា
ការរួមបញ្ចូលគណនេយ្យគ្នាមានន័យថា អ្នកមានប្រាក់សន្សំរួម ​អ្នកអាច​ដកយក​មកប្រើ​​ការបាន​ ដែលអាច​ផ្តល់​អត្ថ​ប្រយោជន៍​ឲ្យអ្នក​ទាំងពីរ។ ​ទោះបីជា​យ៉ាងណា ​វាមិនមែន​ជាប្រភព​នៃការ​ចំណាយ​ប្រចាំថ្ងៃ​របស់អ្នកទេ។ ​ចំពោះ​បញ្ហានេះ ​អ្នកនឹង​ត្រូវប្រើ​គណ​នេយ្យ​ផ្ទាល់ខ្លួន​របស់អ្នក។​ វិធីនេះ ​អ្នក​នឹងមាន​សេរីភាព​ក្នុងការ​ចាយវាយ​ប្រាក់​ខ្លួនឯង ​មិនមែន​ប្រាក់​សន្សំរួម​សម្រាប់​គោលដៅ​ទូទៅ​របស់អ្នក​ឡើយ។

៤. បង្កើតគម្រោងចំណូលចំណាយជាមួយគ្នា
អង្គុយចុះ ហើយជជែកគ្នាពីបញ្ហាហិរញ្ញវត្ថុដែលត្រូវចំណាយ ​ជាពិសេស​ប្រសិនបើ​អ្នករស់​នៅជា​មួយគ្នា។ ​ហើយ​នឹងអាច​ឲ្យអ្នក​ស្មានបាន​ទុកមុន​លើអ្វីដែល​អ្នកត្រូវ​ចំណាយ។

៥. ត្រូវប្រាកដថា នឹងសងប្រាក់ដែលបានខ្ចី
ដោយសារអ្នកទាំងពីរជាគូស្វាមីភរិយានឹងគ្នា ទើបពេលខ្ចីប្រាក់គ្នាហើយ ​មិនព្រម​សងឲ្យ​គ្នាវិញ។​ ការសង​នូវអ្វី​ដែលអ្នក​បានខ្ចីគ្នា ​មិនថាវា​យូរ​ប៉ុណ្ណាទេ ​ទង្វើ​ទាំងនេះ​ដើម្បី​បញ្ជាក់ពី​ការគោរព​ចំពោះគ្នា​ ជាអ្វីដែល​អ្នកត្រូវ​ការទៅ​ថ្ងៃមុខ​ទៀត។

៦. កត់ត្រាហិរញ្ញវត្ថុរបស់អ្នក
អ្នកត្រូវពូកែកត់ត្រាលើការចំណាយរបស់អ្នក ​មិនថា​វាមិន​សំខាន់​យ៉ាង​ណាទេ។​ ការបាន​ឃើញ​ពីបំរែបំរួល​លើការ​ចំណាយ​របស់អ្នក​ក្នុងរយៈ​ពេល​ជាច្រើនថ្ងៃ ​ឬជាច្រើន​សប្តាហ៍​ អាច​ជួយឲ្យ​អ្នក​ចេះ​លៃលក​លើការ​ចំណាយ​ក្នុងជីវិត​រស់នៅ​ប្រចាំថ្ងៃ។

៧. ត្រូវប្រាកដថាមានប្រាក់មូលនិធិបន្ទាន់
ក្រៅពីប្រាក់សន្សំរួម, ត្រូវមានប្រាក់មូលនិធិបន្ទាន់​ជាបរិមាណ​ប្រាក់ដ៏ធំ​ដែលអ្នក​ប្រើក្នុង​ករណី​ចាំបាច់​ក្នុងជីវិត។ ​មិនថាវា​ទាក់ទង​នឹងប្រាក់​ចំណាយ​ទាំងអស់ ​ឬក៏យ៉ាង​ណាទេ ​ការមាន​ប្រាក់មូល​និធិបន្ទាន់​អាចជួយ​ដល់ការ​ចំណាយ, ​បង្កភាព​ងាយ​ស្រួល​សម្រាប់អ្នក ​ដើម្បីរក​វាត្រលប់​មកវិញ។​

៨. ចំណាយដោយប្រើក្រដាសប្រាក់
ការចំណាយ​ប្រាក់ដោយប្រើប័ណ្ណឥណទាន អាចបណ្តាលឲ្យឥណទានរបស់អ្នក​ឈាន​ដល់​ចំណុច​មួយដែល​លើស​ពីប្រាក់​ខែរបស់អ្នក។ ​សម្រាប់ការ​ចំណាយ​លើរឿង​តូចតាច ​អ្នកគួរ​ចំណាយ​លើប្រាក់​ក្រដាស។ ​វាមិន​ត្រឹមតែ​ជួយកាត់​បន្ថយ​លើវិក័យ​ប័ត្រ​ដែលអ្នក​ត្រូវគិត​ដល់​ប៉ុណ្ណោះទេ ​តែថែម​ទាំងជួយ​ឲ្យអ្នក​ជៀស​វាងពី​បំណុល។

៩. បង់រំលួស
ចំពោះការចំណាយធំដែលពិបាកនឹងការចាយក្រដាសប្រាក់, ​អ្នកគួរ​រកកន្លែង​ដែលផ្តល់​សេវាកម្ម​បង់រំលួស។ ​ត្រូវប្រាកដថា ​ជាផែន​ការណ៍​យក​អត្រាការ​ប្រាក់ ០% ​ដូច្នេះអ្នក​នឹងត្រូវ​ចំណាយតែ​ទៅលើអ្វី​ដែលអ្នក​បានទិញ។

១០. កត់ត្រាលើការចំណាយប្រចាំថ្ងៃ
ប្រើលើប្រតិទិនទូរស័ព្ទពិតជាល្អ និងកត់ត្រាលើវិក័យប័ត្រ​ដល់ពេល​កំណត់ ​ជាពិសេស​វិក័យប័ត្រ​មកពី​ធនាគារ, ​ព្រោះការបង់​យឺតអាច​ទទួល​ការពិន័យ។

១១. ចាយវាយលើប្រាក់ផ្ទាល់ខ្លួនរបស់អ្នក
ការបានដឹងពីព្រំដែនហិរញ្ញវត្ថុរបស់អ្នក ​អាចផ្តល់​សេរីភាព​ឲ្យអ្នក​បានច្រើន ​ដូច្នេះ​អ្នកនឹង​ចំណាយ​តែទៅ​លើប្រាក់ខែ​របស់អ្នក​តែប៉ុណ្ណោះ។

ដោយ៖ ដារ៉ា
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ទិចនិច ១១យ៉ាង ​ជួយគូស្នេហ៍​ក្នុងការ​គ្រប់គ្រង​ប្រាក់​ឲ្យស្ថិតថ្ថេរ