​​វិធី​ធ្វើ​៖ ចំហុយ​លៀស ​និង ​ពងមាន់​

6 Videos


​គ្រឿងផ្សំ​
​លៀស​សមុទ្រ ៣០០ ក្រាម ពងមាន់ ១ គ្រាប់ អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ ប្រេងល្ង ១ ស្លាបព្រា​កាហ្វេ និង ទឹកស៊ីអ៊ីវ ២ ស្លាបព្រា​បាយ ។​

M88


​វិធី​ធ្វើ​
១- លាង​ដី​ភក់​ចេញពី​លៀស​សមុទ្រ​ឱ្យ​ស្អាត​ហើយ​ដាក់​ស្រុស​ក្នុង​ទឹក​ពុះ​ដោយ​ថែម​ខ្ញី ២ បន្ទះ និង​ដើម​ខ្ទឹម ១ ដើម​កាត់កង់ៗ ។ នៅពេល​ឃើញ​លៀស​ហាមាត់​ត្រូវ​ប្រញាប់​ស្រង់​ចេញ ។
២- គោះ​ពងមាន់​ដាក់​ចាន​កូរ​លាយ​ជាមួយ​ទឹក​ស្រុស​លៀស​ទុកឱ្យ​ត្រជាក់​និង​លាយ​ជាមួយគ្រឿងផ្សំ ដូចជា អំបិល ប្រេងល្ង និង ទឹកស៊ីអ៊ីវ ។
៣- ប្រើ​ចាន​ពរ្សឺឡែន​ធំ​មួយ​លាប​ខ្លាញ់​នៅ​បាត​និង​នៅ​ជុំវិញ​ចាន​ពរ្សឺឡែន​រួចហើយ​យកលៀស​មក​តម្រៀប​ដាក់​ក្នុង​ចាន​និង​ចាក់ទឹក​ពងមាន់​ចូល​ហើយ​ដាក់​ចំហុយ​រយៈពេល ១០ នាទី ។

​ម្យ៉ាងទៀត​គេ​ក៏​អាច​ចំហុយ​សាច់​លៀស​សុទ្ធ​ជាមួយ​ពងមាន់​ក៏បាន​ដែរ​គឺ​ទៅតាម​ចំណង់​ចំណូលចិត្ត ៕​