Q&A:​ តើ​ឱសថ​បុរាណ និង ថ្នាំ​បង្កើន​ទឹកដោះ​ចាំបាច់​ដែរ​ឬ​អត់ ?

6 Videos


សំណួរ ៖ នាង​ខ្ញុំ​ចង់ដឹងថា តើ​អាហារ​ឱសថ​បុរាណ​និង​ថ្នាំ​បង្កើន​ទឹកដោះ​ចាំបាច់​ដែរ​ឬ​អត់ ?
ចម្លើយ ៖ អាហារ​គ្រប់​ទាំង ៥ ក្រុម ទឹក និង សម្រាក​ឱ្យបាន​គ្រប់គ្រាន់គឺ​ចាំបាច់​ណាស់​សម្រាប់ស្ត្រី​ជា​ម្តាយ ។ បន្លែ និង រុក្ខជាតិ​ឱសថ​បុរាណ​ប្រភេទ​ខ្លះ​ដែលមាន​រសជាតិ​ក្តៅ​នឹង​ជួយ​ធ្វើឱ្យ​ចរន្តឈាម​រត់​បាន​ស្រួល ជះឥទ្ធិពល​ធ្វើឱ្យ​បរិមាណ​ទឹកដោះ​កើនឡើង ។ ចំពោះ​ថ្នាំ​បង្កើន​ទឹកដោះ​មិនចាំបាច់​ទេ ព្រោះ​ការបង្កើត​ទឹកដោះ​តាម​ធម្មជាតិបើ​កូនបៅ​ញឹកញាប់​តាម​តម្រូវការ​របស់​កូន ឬ រៀង រាល់ ២-៣ ម៉ោង​ម្តង បឺត​ឱ្យ​អស់ពី​សុដន់​ម្ខាងៗ ស្ត្រី ជា​ម្តាយ​មិន​តានតឹង​ក្នុង​អារម្មណ៍នោះ​ទឹកដោះ​ក៏មក​ដោយ​ខ្លួនឯង ។ បើ​ស្ត្រី​ជា​ម្តាយ​មាន​អារម្មណ៍តានតឹង ឬ មិនបាន​ឱ្យ​កូន​បៅដោះ​តាម​ធម្មតាគេប្រើ​ថ្នាំ​ក្នុងករណី​ដែល​ម្តាយ​មាន​ទឹកដោះ​តិច​បំផុត ឬ ត្រូវការ​ស្តារ​ទឹកដោះ​មក​ថ្មី​ដែល​ការប្រើ​ថ្នាំ​នេះត្រូវ​ស្ថិតក្រោម​ការត្រួតពិនិត្យ​ហ្មត់ចត់​ពី​សំណាក់​គ្រូពេទ្យ​ជំនាញ ៕​

M88