រ៉ូ ចាន់​តារា ញញើត​ឈុត​ស្នេហា​ព្រឺព្រួច​

6 Videos

រយៈពេល​ជាច្រើន​ឆ្នាំ​ក្នុង​ពិភព​សិល្បៈ ស្រី​ស្អាត រ៉ូ ចាន់​តារា ហាក់​មិនសូវមាន​កេរ្តិ៍ឈ្មោះ​បោះ សម្លេង​ដូច​មិត្តភក្តិ​រួម​អាជីព​នោះឡើយ ។ បើទោះបីជា​គេ​សង្កេតឃើញ​នាង​មាន​រូប​សម្រស់​ស្រស់ស្អាត​ក៏ដោយ ។ ក្រៅពី​ជាតា​រា​បង្ហាញ​ម៉ូដ ស្រី​ស្អាត​ធ្មេញ​ច្រពើស​ម្នាក់នេះ ក៏បាន​ចូលរួម​សម្តែង​រឿង​ផងដែរ ។ តែ​យ៉ាងណា​នាង បាន​ប្រាប់ថា នាង​មិន​ទទួល​សម្តែង​រឿង ដែលមាន​ឈុត​ឆាក​ស្នេហា​បឺត​មាត់​បែប​ព្រឺព្រួច​នោះឡើយ ។​

រ៉ូ ចាន់​តារា ញញើត​ឈុត​ស្នេហា​ព្រឺព្រួច​

M88

​តារា​ម៉ូ​ដែល​រូបរាង ខ្ពស់​ស្រលះ រ៉ូ ចាន់​តារា បានអោយដឹងថា រាល់ថ្ងៃ​នាង​មានការ​ងារ​រវល់​ច្រើន ទាំង​ការសម្តែង​ចម្រៀង​ខារ៉ាអូខេ​និង​ដើរ​ម៉ូដ​នៅក្នុង​កម្មវិធី​ផ្សេងៗ​។​ជាមួយគ្នា​នោះ​ក៏មាន​គេ​ទាក់ទង​នាង​ទៅ​ដើរ​ម៉ូដ​នៅក្រៅ​ប្រទេស​ផងដែរ ។ តែ​នាង​ច្រានចោល ដោយ​អះអាងថា មិនសូវ​ពូកែ​ភាសា​អង់គ្លេស ។ អ្វីដែល​ចាប់​អារ​ម្ម​ណ៏​នោះ នៅពេល​មានកម្ម​វិធី​ផ្សព្វផ្សាយ​ផលិតផល​គ្រឿងសំអាង​ធំៗ​គេ​តែងតែ​ឃើញ​វត្តមាន រ៉ូ ចាន់​តារា ជានិច្ច ។

រ៉ូ ចាន់​តារា ញញើត​ឈុត​ស្នេហា​ព្រឺព្រួច​

ហាក់​ខុសពី​មិត្ត​រួម​អាជីព​ដទៃទៀត បើ​គិត​មកដល់ពេលនេះ រ៉ូ ចាន់​តារា បាន​ហក់​ចូលក្នុង​ពិភព សិល្បៈ មិនតិចជាង ១០ ឆ្នាំ​នោះទេ ។ តែ​នាង ទើបតែ​មាន​ឪ​កាស​បាន​សម្តែង​រឿង​ប្រមាណ​ជា​បី​រឿង​ប៉ុណ្ណោះ​។​ក្នុងនោះ​មាន​ពីរ​រឿង​មិនទាន់បាន​ចាក់​បញ្ចាំង​។​ថ្មីៗ​នេះ​នាង​ទើប​ថត​បញ្ចប់រឿង «Girl is like that» ដោយ​នាង​សម្តែង​ជា​តួ​ស្រី​ស្រលាញ់​ស្រី​។​ដោយឡែក​រឿង​«​សកល​វិទ្យាល័យ​កំណើត​ស្នេ​ហ៏​»​ជា​រឿង​ភាគ របស់​ស្ថានីយ៍ ទូរទស្សន៍​ស៊ី​ធី​អិន​មិនទាន់​ថត​ចប់​នៅឡើយ​ទេ ​។​

រ៉ូ ចាន់​តារា ញញើត​ឈុត​ស្នេហា​ព្រឺព្រួច​
​ ​
​រ៉ូ ចាន់​តារា បាន​បញ្ជាក់ថា សម្រាប់​នាង​មិន​ថា​តួឯក​ឬ​តួរង​នោះទេ​គឺ​នាង​ទទួល​សម្តែង​ទាំងអស់​។​តែ យ៉ាង ណា​កុំអោយ​តួ​សម្តែង​នោះ​អន់​ពេក ។ ក្នុងនោះ​ប្រសិនបើ​សាច់រឿង មាន​លក្ខណៈ​ស្នេហា​ព្រឺព្រួច​ខ្លាំងពេក​នាង ក៏​មិន​ហ៊ាន​សម្តែង​ដែរ ទោះ​ទទួលបាន​តម្លៃ​ខ្លួន​ខ្ពស់​យ៉ាងណាក៏ដោយ ។ ថ្មីៗ​នេះ មាន​គេ​ទាក់ទង​នាង សម្តែង​រឿង​ភាគ​ដែរ តែ​ស្រី​ស្អាត​ម្នាក់នេះ​បដិសេធ​ដោយ​ប្រាប់ថា មូលហេតុ ដែល​នាង​មិន​ទទួល​សម្តែង​រឿង​ភាគ ដោយសារ​តម្លៃ​ដែល ទទួលបាន​មិន​គ្រប់​ថ្លៃ​ខោអាវ​និង​សាំង​ឡាន ។

រ៉ូ ចាន់​តារា ញញើត​ឈុត​ស្នេហា​ព្រឺព្រួច​

តែបើ​រឿង​ដុំ​នាង​យល់ព្រម ។ ប៉ុន្តែ​ពេលនេះ​នាង​មានបំណង ផ្អាក​ពី​សិល្បៈ​មួយរយៈ ដោយសារ​មានបំណង​ចង់​គាប​ធ្មេញ​អោយ​ត្រង់​ស្អាត ។ ក្រៅពី​ចង់​ពត់​ធ្មេញ​អោយ ត្រង់​ស្អាត រ៉ូ ចាន់​តារា ប្រាប់ថា រូប​សម្រស់​របស់​នាង​ធម្មជាតិ​ទាំងអស់ ។ ប៉ុន្តែ​ថ្មីៗ​នេះ​នាង​ទើប​ព្យួរសេរ៉ូម ដើម្បី​ថែរក្សា​ស្បែក​អោ​យស​ថ្លា ដែល​កំពុង​ពេញនិយម​សម្រាប់​នារីៗ​នាពេល​បច្ចុប្បន្ន​ ។​

រ៉ូ ចាន់​តារា ញញើត​ឈុត​ស្នេហា​ព្រឺព្រួច​

​កន្លងមក​មាន​ពត៌មាន​ថា ស្រី​ស្អាត រ៉ូ ចាន់​តារា មាន​មន្ត​ស្នេ​ហ៏​គួរសម ។ សូម្បីតែ​ស្រីៗ​ដូចគ្នា​ក៏​សុំ ស្នេ​ហ៏​នាង​ដែរ ។ ស្រី​ស្អាត​រូបនេះ​អះអាងថា ជាការ​ពិត ។ ស្រីៗ​ទាំង​នោះបាន Chat សុំ​ស្នេ​ហ៏​នាង ក្រោយពី ឃើញ​នាង​សម្តែង​ជា​តួ​ស្រី​ស្រលាញ់​ស្រី​នៅក្នុង​រឿង​និង​ចម្រៀង​ខារ៉ាអូខេ​របស់​ផលិតកម្ម M​។​ប៉ុន្តែ​យ៉ាង ណា រ៉ូ ចាន់​តារា ប្រាប់ថា នាង​មាន​គូ​ស្នេ​ហ៏​រួចហើយ ៕ ចេ​នី​