សេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ នៅ​តែ​ទិញ​ខោ​អាវ​ជជុះ​ព្រោះ​មិន​ចង់​ខ្ជះខ្ជាយ​លុយ

ម្ចាស់​ស្ថាបនិក​ក្រុមហ៊ុន​លក់​គ្រឿង​សង្ហារិម​លំដាប់​ពិភពលោក IKEA បាន​បង្ហើប​ថា​សំលៀកបំពាក់​ដែល​លោក​ស្លៀក​ទាំង​អស់​សុទ្ធ​តែ​ទិញ​នៅ​ផ្សារ​ធម្មតា និង​មាន​តម្លៃ​ថោក។

 

សេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ នៅ​តែ​ទិញ​ខោ​អាវ​ជជុះ​ព្រោះ​មិន​ចង់​ខ្ជះខ្ជាយ​លុយ

 

លោក Ingvar Kamprad ដែល​នឹង​ឈាន​ចូល​វ័យ ៩០ឆ្នាំ​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា​នេះ តែងតែ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សេដ្ឋី​ពូកែ​សន្សំ​សំចៃ ដែល​ចំណុច​នេះ​ត្រូវ​បាន​លោក​អះអាង​ថា​គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន IKEA របស់​លោក​ក្លាយ​ជា​ស្លាកយីហោ​កំពូល​មួយ​ក្នុង​ពិភពលោក។

 

​ទោះ​យ៉ាង​សហគ្រិន​​មក​ពី​ប្រទេស​ស៊ុយអែត​រូប​នេះ អះអាង​ថា​លោក​នៅ​តែ​ប្រើប្រាស់​សំលៀកបំពាក់​មួយ​ទឹក​ជានិច្ច ដោយ​សង្ឃឹម​ថា​នេះ​ជា​គំរូ​ល្អ​មួយ​សម្រាប់​អ្នក​នៅ​ជុំវិញ​ខ្លួន។

 

ថ្លែង​ក្នុង​កម្មវិធី​ឯកសារ​​របស់​សារព័ត៌មាន​ស៊ុយអែត​មួយ លោក Kamprad និយាយ​ថា៖ “ខ្ញុំ​គិត​ថា​ខ្ញុំ​នឹង​មិន​ពាក់​ខោ​អាវ​ណា​ដែល​មិន​ទិញ​នៅ​ផ្សារ​ត្រី​ឡើយ។ ខ្ញុំ​ចង់​ឲ្យ​ទង្វើ​នេះ​ក្លាយ​ជា​គំរូ​ល្អ​មួយ​ និង​ចង់​ឲ្យ​គ្រប់​គ្នា​យល់​ថា​ការ​សន្សំ​សំចៃ​គឺ​ជា​ធម្មជាតិ​ល្អ​របស់​ប្រជាជន Smaland (ខេត្ត​មួយ​ក្នុង​ប្រទេស​ស៊ុយអែត)”។

 

កាល​ពី​ឆ្នាំ​២០០៦ ទស្សនាវដ្ដី​ពាណិជ្ជកម្ម​អាមេរិក Forbes បាន​ចាត់​ថ្នាក់​មហា​សេដ្ឋី​រូប​នេះ​ជា​បុគ្គល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​ចំណាត់ថ្នាក់​ទី​៤ ក្នុង​ពិភពលោក។ លោក​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​មាន​ទ្រព្យ​សម្បត្តិ​ខ្ទង់ ៧០ប៊ីលាន​ដុល្លារ បើ​យោង​តាម​របាយការណ៍​សារព័ត៌មាន​ស៊ុយអែត​នា​ពេល​ថ្មី​ៗ​នេះ ៕

 

សេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ នៅ​តែ​ទិញ​ខោ​អាវ​ជជុះ​ព្រោះ​មិន​ចង់​ខ្ជះខ្ជាយ​លុយ

 

សេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ នៅ​តែ​ទិញ​ខោ​អាវ​ជជុះ​ព្រោះ​មិន​ចង់​ខ្ជះខ្ជាយ​លុយ

 

 

ចុចអាន៖រឿង​ពិត​ពី​ក្រោយ​រូបថត​ឪពុក​ព​កូន​យំ ឆក់​យក​បេះ​ដូង​មនុស្ស​ទូទាំង​ពិភពលោក

ចុចអាន៖រៀល សុធារ៉ា ៨ឆ្នាំតស៊ូ​​នៅប្រទេស​មហា​អំណាច បាន​ទាំងចំណេះ​​ទាំង​ភាព​រឹងមាំ

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖theguardian