ភោជនីយដ្ឋាន​ជប៉ុន «សា​ម៉ូ​រ៉ៃ» ទទួល​បាន​ការពេញនិយម​គ្រប់​សាសន៍​ជាតិ

ម្ហូប​ជប៉ុន ទទួល​ការ​ពេញ​និយម មិន​ត្រឹមតែ​ជនជាតិ​ខ្លួន​ប៉ុណ្ណោះ​ទេ សាសន៍​ជាតិ​ដទៃ ក៏ដូចជា​ប្រជាជន​ខ្មែរ​ក៏មាន​ចំណូលចិត្ត​បរិភោគ​អាហារ​របស់​ជប៉ុន​ផងដែរ។

 

អាហារ​ជប៉ុន​ចំនួន​ជាង ១០០ មុខ​អាច​រកបាន​នៅក្នុង​ភោជនីយដ្ឋាន​ជប៉ុន​មួយ​កន្លែង ដែល​មាន​ឈ្មោះថា «សា​ម៉ូ​រ៉ៃ» (Samurai) មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ ១២៧ ផ្លូវ ៧ មករា ក្រុងព្រះសីហនុ។

 
ភោជនីយដ្ឋាន​ជប៉ុន «សា​ម៉ូ​រ៉ៃ» ទទួល​បាន​ការពេញនិយម​គ្រប់​សាសន៍​ជាតិ

 
ភោជនីយដ្ឋាន​ជប៉ុន «សា​ម៉ូ​រ៉ៃ» ទទួល​បាន​ការពេញនិយម​គ្រប់​សាសន៍​ជាតិ

 

សា​ម៉ូ​រ៉ៃ ជា​ភោជនីយដ្ឋាន​សម្រាប់​បរិភោគ​អាហារ​ជប៉ុន និង​បារ​បាន​បើក​ដំណើរ​ការប្រមាណ​ជាង ៣ឆ្នាំ​មកហើយ និង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន​គ្រប់​សាសន៍​ជាតិ ដែលមាន​ការពេញនិយម​ទៅ​ទទួលទាន​អាហារ​នៅ​ទីនោះ​មិន​ថា​ថ្ងៃ​ធម្មតា ថ្ងៃ​សម្រាក​ចុង​សប្តាហ៍ និង ថ្ងៃ​បុណ្យទាន។
 

ភោជនីយដ្ឋាន និង​បារ សា​ម៉ូ​រ៉ៃ មាន​ម្ហូប​ជប៉ុន​សរុប​ចំនួន ១៤៧មុខ រួមជាមួយ​នឹង​ស្រា​សាកេ​របស់​ជប៉ុន និង ភេសជ្ជៈ​ជាច្រើន​ទៀត និង ដែល​បើក​បម្រើ​សេវាកម្ម​អាហារ​ថ្ងៃត្រង់ និង​អាហារ​ពេល​ល្ងាច​ចាប់ពី ម៉ោង ១១.៣០នាទី​ព្រឹក រហូតដល់១០យប់ ជា​រៀងរាល់ថ្ងៃ។

 

សម្រាប់​អាហារ​ថ្ងៃត្រង់​មានមុខ​ម្ហូប​ចំនួន ៣៥មុខ និង​ពេល​ល្ងាច​មាន ស៊ូ​ស៊ី ៣២មុខ សា​ស៊ី​មី ៧មុខ ម្ហូប​ក្លែម ១៨មុខ ម្ហូប​អាំង​និង​ចៀន ១៤មុខ ម្ហូប​បំពង​ម្ស៉ៅ ២៥មុខ ម្ហូប​ប្រភេទ​បាយ ១៤មុខ មី​ជប៉ុន ២៩មុខ និង បង្អែម ១០មុខ​ទៀត។

 

ជា​រៀងរាល់ខែ ភោជនីយដ្ឋាន​នេះ​មានកម្ម​វិធី​ពិសេស ទៅលើ​ម្ហូបអាហារ ដែល​មានការ​ចំអិន​អាហារ​បែប​ពិសេស​ដែល​គ្មាន​នៅក្នុង​បញ្ជី​មុខម្ហូប និង​មានការ​បញ្ចុះតម្លៃ​ផងដែរ។

 
ភោជនីយដ្ឋាន​ជប៉ុន «សា​ម៉ូ​រ៉ៃ» ទទួល​បាន​ការពេញនិយម​គ្រប់​សាសន៍​ជាតិ

 

 

លោក Susumu Ishihara ជា​អ្នក​គ្រប់​គ្រង់​ក្នុង​ភោជនីយដ្ឋាន​សា​ម៉ូ​រ៉ៃ បាន​ប្រាប់​ឲ្យ​ដឹងថា ភោជនីយដ្ឋាន​របស់លោក​មានការ​ពេញនិយម​មក​ទទួលទាន​ពី​សំណាក់​ប្រជាជន​ខ្មែរ​ច្រើនជាងគេ ដែលមាន​ចំនួន​ប្រមាណ​ជា ៤០ភាគរយ ភ្ញៀវ​ជន​មាន​ជាតិ​ជប៉ុន ៣០ភាគរយ និង​ក្រៅពីនោះ​ជា​ជន​ជាតិចិន កូរ៉េ និង​អឺរ៉ុប។

 

លោក​បន្ថែមថា ម្ហូប​ដែលមាន​អតិថិ​ជនក​ម្ម៉​ង់​ច្រើនជាង​ក្នុង​ហាង​របស់លោក​មាន បាយ​មូ​ត្រី​សាម៉ុន សណ្តែក​ស្ងោរ ស៊ុប​គី​យ៉ា​គី (រសជាតិ​ទឹកស៊ីអ៊ីវ​ជូ​ផ្អែម) ត្រី​សា​បាក់​អាំង និង​ម្ហូបផ្សេងៗទៀត​ដូចជា ៖

·         គាវ​បំពង: ២,៩ ដុល្លារ
·         ស៊ូ​ស៊ី​ចំរុះ : ៦,៩ ដុល្លារ
·         ត្រី​សាម៉ុន​ឆៅ : ៥,៩ ដុល្លារ
·         បំពង​ម្ស៉ៅ​ជប៉ុន​ចំរុះ : ៧,៩ ដុល្លារ
·         មី​រ៉េ​ម៉ន​ក្តៅ​រសជាតិ​ទឹកស៊ីអ៊ីវ : ៤,៩ ដុល្លារ

 
ភោជនីយដ្ឋាន​ជប៉ុន «សា​ម៉ូ​រ៉ៃ» ទទួល​បាន​ការពេញនិយម​គ្រប់​សាសន៍​ជាតិ

 

ភោជនីយដ្ឋាន និង​បារ សា​ម៉ូ​រ៉ៃ ផ្តោត​ទៅលើ​ការ​ចម្អិន​អាហារ​ជា​ចម្បង ដោយ​ចុងភៅ​មាន​បទ​ពិសោធន៍​ជាច្រើន​ឆ្នាំ ដែល​ទទួល​បាន​ការបង្ហាត់​បង្រៀន​ពី​មេ​ចុងភៅ​ជនជាតិ​ជប៉ុន​ដោយ​ផ្ទាល់ និង​ជ្រើសរើស​អាហារ​ដែលមាន​គុណ​ភាពល្អ​ដើម្បី​យកមក​ចំអិន។ ជាងនេះ​ទៅទៀត បញ្ជី​មុខម្ហូប​ត្រូវ​បាន​សរសេរ​ជា​ភាសា​អង់គ្លេស ភាសា​ជប៉ុន និង​ភាសា​ខ្មែរ។

 

បន្ថែម​ពី​នេះ សា​ម៉ូ​រ៉ៃ មានការ​យកចិត្តទុកដាក់​បំផុត​សំខាន់​បំផុត​ទៅលើ​ទឹក​ដែលមាន​អនាម័យ។ ដោយសារ​ប្រព​ន្ធ័​ទឹក​នៅ​ប្រទេស​យើង​ពុំ​សូវ​មាន​អនាម័យ​ល្អ​ធ្វើ​ឲ្យ​មាន​ផល​ពិបាក​ក្នុងការ​ប្រើប្រាស់​ប្រចាំថ្ងៃ។ ដូច្នេះ​ហើយ​បាន សា​ម៉ូ​រ៉ៃ បាន​ប្រើប្រាស់​ប្រព​ន្ធ័​ទឹកស្អាត Filter ដែល​នាំចូល​ពី​សហរដ្ឋអាមេរិក។ ម៉ាស៊ីន​ចំរុះ​ទឹក Filter នេះ អាច​ការបន្ថយ​មេរោគ​បាន ៩៩,៩៩៩% ដែល​មាន​នៅក្នុង​ទឹកបាន​យ៉ាង​ល្អ។

 

ការរៀបចំ និង​រចនា​ម៉ូត​របស់​ភោជនីយដ្ឋាន​ត្រូវបាន​ធ្វើឡើង​ដោយ​ជនជាតិ​ជប៉ុន​ផ្ទាល់ និង​មាន​បន្ទាប់ VIP ដែល​ទទួលភ្ញៀវ​បាន៦នាក់ និង​មាន​កន្លែង​កម្សាន្ត​របស់​កុមារ​ផងដែរ រួមជាមួយ​ទីធ្លា​ធំ​ទូលាយ​សម្រាប់​ចត​យានយន្ត។

 
ភោជនីយដ្ឋាន​ជប៉ុន «សា​ម៉ូ​រ៉ៃ» ទទួល​បាន​ការពេញនិយម​គ្រប់​សាសន៍​ជាតិ

 
គួរ​បញ្ជាក់ដែរថា ភោជនីយដ្ឋាន​សា​ម៉ូ​រ៉ៃ​មាន​ម្ចាស់​ជា​ជនជាតិ​ជប៉ុន ដែលមាន​ភោជនីយដ្ឋាន​ជប៉ុន​មួយទៀត ដែលមាន​ឈ្មោះថា «យូ​ណា​គី​ឆី» នៅ​ទីក្រុង​សៀង​ហៃ។

 

សម្រាប់​លោកអ្នក​ដែលមាន​ចំណាប់អារម្មណ៍​ទទួលទាន និង​សាកល្បង​ភ្លក់​អាហារ​ជប៉ុន​នៅ​ភោ​ជនី​ដ្ឋា​ន​សា​ម៉ូ​រ៉ៃ នៅ​ក្រុងព្រះសីហនុ អាច​ទំនាក់ទំនង​បាន​តាមរយៈ​អ៊ី​ម៉ែ​ល [email protected] ឬ​ទូរ​សព្ទ័​លេខ ០៣៤ ៩៣៤ ៨៧៩ / ០៨៨ ៥០៤ ៤៥១៥៕

 
ភោជនីយដ្ឋាន​ជប៉ុន «សា​ម៉ូ​រ៉ៃ» ទទួល​បាន​ការពេញនិយម​គ្រប់​សាសន៍​ជាតិ

 

ភោជនីយដ្ឋាន​ជប៉ុន «សា​ម៉ូ​រ៉ៃ» ទទួល​បាន​ការពេញនិយម​គ្រប់​សាសន៍​ជាតិ

 

ភោជនីយដ្ឋាន​ជប៉ុន «សា​ម៉ូ​រ៉ៃ» ទទួល​បាន​ការពេញនិយម​គ្រប់​សាសន៍​ជាតិ

 

អត្ថបទ៖ កើត​ ចន្ទ្រា