ថ្ងៃ​នេះ ទៅ​លំហែ​កាយ​ នៅ​សួន​សត្វ​ ខេត្ត​កំពត

ថ្ងៃ​នេះ ទៅ​លំហែ​កាយ​ នៅ​សួន​សត្វ​ ខេត្ត​កំពត
 
មនុស្ស​ភាគច្រើន​ស្គាល់​តែ​សួនសត្វ​ភ្នំ​តាម៉ៅ​ដែល​ស្ថិត​ក្នុង​ខេត្ត​តាកែវ តែ​អ្នក​ទាំង​អស់​គ្នា​មាន​ដឹង​ទេ​ថា ក្នុង​ខេត្ត​កំពត​ ដែល​ជា​ខេត្ត​ជិតខាង​របស់​ខេត្ត​តាកែវ​ក៏​មាន​សួនសត្វ​មួយ​ដែរ។ បើ​មិន​ទាន់​បាន​ទៅលេង តោះ! ​មក​ទស្សនា​ជាមួយ Sabay ទាំងអស់​គ្នា!
 
មាន​ចម្ងាយ​ប្រមាណ​ជា ៨ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កំពត តាម​ផ្លូវ​ទៅ​រមណីយដ្ឋាន​ទឹកឈូ​តែ​ម្តង។ សួនសត្វ​ទឹកឈូ ស្ថិត​ក្នុង​ភូមិ ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ។ សួនសត្វ​នេះ​សង់​លើ​ផ្ទៃដី​ទំហំ ១៨ហិច​តា និង​ចាប់​ផ្តើម​ទទួល​អ្នកទេសចរ​នៅ​ឆ្នាំ ២ ០០០។
 
ថ្ងៃ​នេះ ទៅ​លំហែ​កាយ​ នៅ​សួន​សត្វ​ ខេត្ត​កំពត

សួនសត្វ ញឹម វណ្ណដា ទឹកឈូ មាន​សត្វ​ជាច្រើន​ប្រភេទ ដូចជា ដំរី ខ្លាឃ្មុំ ខ្លាដំបង តោ ប្រែង ស្វា ទោច ជ្រូកព្រៃ ទន្សោង រមាំង អូដ្ឋ…  ឯ​សត្វ​ស្លាប​មាន ត្រដក់ ត្មាត មាន់​អូទ្រីស ក្ងោក មៀម សេក ព្រាប… និង​សត្វ​ល្មូ​ន​មាន​ក្រពើ ពស់ថ្លាន់​ជាដើម កំពុង​រង់ចាំ​អ្នកទេសចរ​មក​ទស្សនា​កំសាន្ត។
 
ក្រៅពី​សត្វ ក៏​មាន​ដំណាំ​ហូប​ផ្លែ​ជាច្រើន​ទៀត​ដូចជា ធូ​រេ​ន សាវម៉ាវ មង្ឃុត…។ សួនសត្វ​ទឹកឈូ​បើក​ដំណើរការ​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​ជា​រាល់ថ្ងៃ មិន​ថា ថ្ងៃ​ធម្មតា ឬ​ថ្ងៃ​ឈប់សម្រាក​ទេ។ ក្នុង​ការ​ចូល​ទស្សនា​នេះ តម្រូវ​ឲ្យ​ភ្ញៀវ​ទិញ​សំបុត្រ លើកលែងតែ​ក្មេង​អាយុ​ក្រោម ៧ឆ្នាំ​ដែល​មិន​យក​ប្រាក់ ឯ​សម្រាប់​មនុស្ស​ធំ​ម្នាក់ ត្រូវ​ចំណាយ ៥០០០៛ ជនបរទេស ១៦.០០០៛ ថតរូប​អាពាហ៍ពិពាហ៍​តម្លៃ ៨០.០០០។ ខាងក្រោម​នេះ​ជា​សត្វ​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​សួនសត្វ​នេះ៖

អ្នកណាខ្លះ​ធ្លាប់​មកលេង​ទីនេះ?
 
អត្ថបទ & រូបភាព៖ គីម សាយ
 
មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖

-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]
 
ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​​បាន​សូម​ចុច​ត្រង់​នេះ!