ស្វែងយល់​ខ្លះ​ៗ ពី​ការ​បណ្ដុះ​ផ្សិត​អំបោះ ឬ ផ្សិត​ស

នៅ​ក្នុង​ភូមិ​មួយ​ក្បែរ​ក្រុង​ កំពង់ចាម ដែល​ស្ថិតនៅ​ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម  ចម្ងាយ​ពី​អគ្គិសនី​ថ្មី​ប្រមាណ ៣០០ ម៉ែត្រ និង ២០០ ម៉ែត្រ ពី​ប្រ​លាន​យន្តហោះ​កំពង់ចាម យើង​នឹង​ទៅដល់​ភូមិ​នោះ​ឈ្មោះ​ភូមិ​វាល​ខ្សាច់ ដែល​ប្រជាជន​ក្នុង​ឃុំ​នេះ​ ភាគច្រើន​ប្រកប​របរ​ដាំ​ផ្សិត​អំបោះ ឬ​ផ្សិត​ស។

 

តើ​ប្រិយ​មិត្ត​​ធ្លាប់​ស្គាល់​ផ្សិត​អំបោះ និង ​ដឹង​ពី​របៀប​បង្កើត​មេ​ផ្សិត​នេះ​ឬទេ?

 

ស្វែងយល់​ខ្លះ​ៗ ពី​ការ​បណ្ដុះ​ផ្សិត​អំបោះ ឬ ផ្សិត​ស

 

 

ថ្ងៃនេះ​ភ្នាក់ងារ Sabayសូម​ណែនាំ​រោង​បណ្ដុះ​ផ្សិត​អំបោះ ឬ​ផ្សិត​ស និង​របៀប​បណ្ដុះ​ផ្សិត​នេះ របស់​អ្នកស្រី អិត ដែល​គាត់​មាន​កូន ៥ នាក់ ហើយ​គាត់​ប្រកប​របរ​នេះ ៨ ឆ្នាំ​ មក​ហើយ ។

 

អ្នកស្រី អិត បាន​បង្ហើប​ប្រាប់​ភាក់​ងារ Sabayថា “ក្នុង​មួយ​ឆ្នាំ​គាត់​បណ្ដុះ​ផ្សិត​ចំនួន ៨ ០០០ ថង់ ទៅ ១០ ០០០ ថង់ ដោយ​រង់ចាំ​ពីរ​ខែ​ទើប​ចាប់ផ្ដើម​ប្រមូល​ផល។ គាត់​អាច​ប្រមូល​ផល​ផ្សិត​គាត់​បាន​ចាប់ពី​ខែ​ទី​បី​ទៅ​រហូត​បាន ៣ខែ។ មួយ​ជុំ​ នៃ​ជីវិត​របស់​ផ្សិត​ គឺ​មាន​រយៈពេល ៥ខែ បន្ទាប់មក​គាត់​រើ​ចោល រួច​រៀបចំ មេ​ផ្សិត​ដើម្បី​បណ្ដុះ​ថ្មី​ទៀត” ។

 

ស្វែងយល់​ខ្លះ​ៗ ពី​ការ​បណ្ដុះ​ផ្សិត​អំបោះ ឬ ផ្សិត​ស

 

 

អ្នកស្រី​ដដែល​បាន​បន្ត​ថា “របៀប​បង្កើត​មេ​ផ្សិត​មាន ​បី​ដំណាក់កាល ធំ៖

 

១). របៀប​បង្កើត​មេ​ផ្សិត​ទី១៖ សារាយ​មួយ​កញ្ចប់, ដំឡូង១ដុំ និង​ស្ករស ១ស្លាបព្រា លាយ​ចូលគ្នា ។
២). រ​របៀប​បង្កើត​មេ​ផ្សិត​ទី២៖ យក​មេ​ទី១មក​លាយ​ជាមួយ​ជើង​ផ្សិត ដែលជា​ជើង​ផ្សិត​ពូជ
៣).របៀប​បង្កើត​មេ​ផ្សិត​ទី៣៖ យក​ស្រូវ​មក​ស្ងោ​ក្នុង​ឆ្នាំង​អូ​ក្លាវ រួច​ទុក​ឱ្យ​ត្រជាក់ រួច​យក​មេ។ ទី ២​ដាក់​ចូល​រហូត​វា​កើតជា​មេ​ផ្សិត​សម្រេច​ចុងក្រោយ បន្ទាប់មក​ដាក់​ក្នុង​ថង់​ដែល​មាន​លាយ​​អាចម៍រណារ​ជាស្រេច​ហើយ​យក​ទៅ​ព្យួរ​តាម​រង​នីមួយៗ ក្នុង​រោង​ដែល​បាំង​ជុំវិញ។

 

ស្វែងយល់​ខ្លះ​ៗ ពី​ការ​បណ្ដុះ​ផ្សិត​អំបោះ ឬ ផ្សិត​ស

 

បើ​តាម​សំដី​របស់​ អ្នកស្រី​ អិត បាន​ប្រាប់​ថា ការ​ធ្វើ​ផ្សិត​នេះ​ហត់​បន្តិច ​តែ​មាន​កម្មករ​ជួយ ហើយ​ងងុយដេក​បន្តិច​ព្រោះ​ត្រូវ​ងើប​តាំងពី​ម៉ោង ១២​យប់​រៀងរាល់ថ្ងៃ ដើម្បី​ដក​ផ្សិត​ឱ្យ​ម៉ូយ​នៅ​តាម​ផ្សារ​ផ្សេងៗ ព្រោះ​ម៉ូយ​របស់​គាត់​មាននៅ​ជប់ ម៉េ​មត់ និង​ចម្ការលើ​ជាដើម បើ​មិន​ងើប​ពី​ម៉ោង ១២យប់​ទេ គឺ​មិនទាន់​ម៉ូយ​ទេ ហើយ​ផ្សិត​លក់​មិន​ដាច់​ព្រោះ​ក្រោយ​គេ ។

 

“មួយ​ថ្ងៃៗ​គាត់​ប្រមូល​ផល​បាន​ពី ២០ ទៅ ១០០ គ.ក ហើយ​លក់​ក្នុង​តម្លៃ​ពី ២ ៥០០រៀល ទៅ ៦​ ៥០០ រៀល​ទៅតាម​ផ្សិត​សំបូរ ឬ មិន​សំបូរ ។ អិត និយាយ​ថា មាន​ផល​លំបាក​ខ្លះ​ដែរ ជូន​កាល​ខាតបង់​ទាំងស្រុង​ក៏​មាន ដែល​បណ្ដាលមកពី​ផ្សិត​ឆ្លង​មេរោគ, អាកាសធាតុ​ក្ដៅ​ខ្លាំង ដែល​បណ្ដាលឲ្យ​ផ្សិត​រលួយ ។ បើ​ផ្សិត​រលួយ​ម្ដង​ត្រូវ​ខាត ពី ៥០០ ដុល្លារ ទៅ ១ ០០០ ដុល្លារ តែ​បើ​មិន​រលួយ​ទេ កាត់​ក៏​ចំណេញ​ពី ៥០០ ដុល្លារ ទៅ ១ ០០០ ដុល្លារ ដែរ។ ” បងស្រី អិត និយាយ៕

 

 

ស្វែងយល់​ខ្លះ​ៗ ពី​ការ​បណ្ដុះ​ផ្សិត​អំបោះ ឬ ផ្សិត​ស

 

 

អត្ថបទ៖ អឿន អ៊ី

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖

-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]

[email protected]ី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​​បាន​សូម​ចុច​ត្រង់​នេះ!