កសិករ​ប្រាប់​វិធី​ចិញ្ចឹម​ជ្រូក​ខណៈ​តម្លៃ​ជ្រូក​បន្ត​ធ្លាក់​ថ្លៃ

កសិករ​ប្រាប់​វិធី​ចិញ្ចឹម​ជ្រូក​ខណៈ​តម្លៃ​ជ្រូក​បន្ត​ធ្លាក់​ថ្លៃ

 

រយ:ពេល​ប្រមាណ​មួយ​ឆ្នាំ​ចុងក្រោយ​នេះ​ តម្លៃ​ជ្រូក​រស់​បាន​ធ្លាក់​ចុះ​ពី ៣ ០០០ ទៅ ៤ ០០០ រៀល​ក្នុង​មួយ​គីឡូក្រាម ជាហេតុ​ធ្វើ​អោយ​កសិករ​មួយ​ចំនួន​ប្រកបរបរ​ចិញ្ចឹម​ជ្រូក​ជា​លក្ខណ:គ្រួសារ​ស្ទើរតែ​បោះបង់ចោល​ទៅ​ហើយ។

 

ប៉ុន្តែ ការ​ប្រកប​របរ​ចិញ្ចឹម​ជ្រូក​ជិត​ដប់​ឆ្នាំ​កន្លង​មក​នេះ​អាច​ធ្វើអោយ​ លោក ស៊ុន ធី កសិករ​គំរូ ម្នាក់​នៅ​ភូមិ​គោក​អំពៅ ឃុំ​ស្រង៉ែ ស្រុក​ទ្រាំង​មាន​បទពិសោធន៍​ន៏​គ្រប់គ្រាន់​ដើម្បី​ទប់ទល់​នឹង​អស្ថិរភាព​តម្លៃ​ទីផ្សារ។

 

ពីមុន​ជ្រូក​រស់​មួយ​គីឡូ​ថ្លៃ ១០,០០០ រៀល ក្នុង​ជ្រូក ១ក្បាល​ទម្ងន់ ៨០គីឡូក្រាម​អាច​លក់​បាន​ថ្លៃ ៨០ម៉ឺន​រៀល បច្ចុប្បន្ន​លក់​បាន​ត្រឹម ៥០ទៅ៦០ម៉ឺន​រៀល ​ពេលនេះ​តម្លៃ​ជ្រូក​រស់​ធ្លាក់​នៅ​សល់តែ ៦ ០០០រៀល​ប៉ុណ្ណោះ ​ក្នុង​មួយ​គីឡូក្រាម។

 

កសិករ​ប្រាប់​វិធី​ចិញ្ចឹម​ជ្រូក​ខណៈ​តម្លៃ​ជ្រូក​បន្ត​ធ្លាក់​ថ្លៃ

 

លោក ធី ថា និយាយ​ថា វា​ប៉ះពាល់​តិចតួច​ដែរ​ដល់​អាជីវ​កម្ម​នេះ។ កសិករ​គំរូ​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ​ “ខ្ញុំ​ផ្ដើម​ចេញពី​អាជីវកម្ម​ផលិត​ស្រាស​ ខ្ញុំ​អាច​ចិញ្ចឹម​ជ្រូក​បាន ១៥ក្បាល​នៅ​ឆ្នាំ​ដំបូង ដោយសារ​កាក​សំណល់​បាយ​ស្រា។ ឆ្នាំ​បន្ទាប់​ខ្ញុំ​​ពង្រីក​ការ​ចិញ្ចឹម​កាន់តែ​ធំ​ឡើង​ដល់​ទៅ ៣០ ក្បាល ​ដែល​ក្នុង​មួយ​ឆ្នាំ​គាត់​លក់​បាន​ពីរ​ដង”។

 

កសិករ​ជោគជ័យ​រូប​នេះ​បាន​ចែករំលែក​ថា “ ការ​ចិញ្ចឹម​ជ្រូក​ត្រូវ​ពឹង​ផ្អែកលើ​បច្ចេកទេស​រួម​ទាំង​ការ​ព្យាយាម​ផងដែរ កសិករ​ម្នាក់​ត្រូវ​ចេះ​ច្នៃប្រឌិត​រិះរក​វិធី​កាត់បន្ថយ​ថ្លៃដើម ដើម្បី​ធានា​បាន​នូវ​ការ​ធ្លាក់ចុះ​តម្លៃ​លើ​ទីផ្សារ។

 

កសិករ​ប្រាប់​វិធី​ចិញ្ចឹម​ជ្រូក​ខណៈ​តម្លៃ​ជ្រូក​បន្ត​ធ្លាក់​ថ្លៃ

 

កំពុង​ញាប់ដៃញាប់ជើង​លាយ​បាយ​ជ្រូក​បណ្ដើរ​កសិករ​វ័យក្មេង​ម្នាក់ទៀត​ឆ្លៀត​ស៊ក​សម្ដី​ថា លោក​ចិញ្ចឹម​ជ្រូក​ប្លែក​ពី​គេ​បន្តិច រៀងរាល់ ឆ្នាំ​ជ្រូក​មានតម្លៃ​ខ្ពស់​នៅ​ខែ ​មីនា និង ​ដើមខែ​ មេសា។ លោក ជូ ញញ ​ប្រាប់ថា “ខ្ញុំ​ទិញ​កូនជ្រូក ២០ក្បាល ​ចំណាយ​អស់​ប្រមាណ​មួយ​លាន​រៀល​មក​ចិញ្ចឹម​ចាប់ពី​ដើមខែ​មករា​ដល់​ខែ​សែន ឆេង​ម៉េង( ខែ​មេសា) ជ្រូក​អាច​លក់​បាន​ថ្លៃ​ប្រមាណ​ជាង​ម្ភៃ​ម៉ឺន​រៀល​ក្នុង ១ក្បាល សរុបទៅ​អាច​ចំណេញ​បាន​ជាង ២លាន​រៀល​ក្នុង​រយៈពេល​ពីរ​ខែ។ “បើ​តម្លៃ​ជ្រូក​ធ្លាក់​ចុះ​គួរ​ចិញ្ចឹម​បែប​ណា​ទើប​មិន​ខាត? ជម្រើស​ល្អ​បំផុត ​គឺ​ចិញ្ចឹម​មេ​ជ្រូក​ច្រើនជាង​ជ្រូក​សាច់។ លោក​ ញញ​បញ្ជាក់​ដូច្នេះ៕

 

កសិករ​ប្រាប់​វិធី​ចិញ្ចឹម​ជ្រូក​ខណៈ​តម្លៃ​ជ្រូក​បន្ត​ធ្លាក់​ថ្លៃ

អត្ថបទ៖ ជិន វេន