អត្តសញ្ញាណ​ប័ណ្ណ សៀវភៅ​… ត្រូវ​ហាម​ឃាត់​សម្រាប់​ធានា​លើ​ការ​ផ្ដល់​ឥណទាន

ហេតុ​អ្វី​ធនាគារ​ជាតិ​ ហាម​ឃាត់​ គ្រឹះស្ថាន​ ធនាគារ និង ហិរញ្ញវត្ថុ​ បញ្ឈប់​សកម្មភាព​ យក​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ ឬ សៀវភៅ​ស្នាក់​នៅ ធ្វើ​ជា​វត្ថុ​​ធានា ក្នុង​ការ​ផ្ដល់​ឥណទាន?
 

តាមរយៈ​សេចក្ដី​ជូន​ដំណឹង​មួយ​របស់​ធានាគារ​ជាតិ​ ដែល​ចុះ​កាលបរិច្ឆេត​ថ្ងៃ​ទី ១១ ខែ​មីនា បាន​ពន្យល់​ថា អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ ឬ សៀវភៅ​ស្នាក់​នៅ គឺ​គ្រាន់​តែ​ជា​លិខិត​​យថាភូត ដែល​ចេញ​ដោយ​អាជ្ញាធរ​​មាន​សមត្ថកិច្ច​ សម្រាប់​បញ្ជាក់​​អត្តសញ្ញាណ​បុគ្គល​ និង សម្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ ដូច្នេះ លិខិត​យថាភូត​ មិនមែនជា​ទ្រព្យ​បញ្ចាំ​ ពីព្រោះ​លិខិត​ទាំង​នេះ មិនមាន​តម្លៃ​សេដ្ឋកិច្ច​សម្រាប់​សកម្មភាព​ពាណិជ្ជកម្ម។
 

ដូច្នេះ តាមរយៈ​សេចក្ដី​ជូន​ដំណឹង​នេះ ធនាគារ​ជាតិ​ បាន​ស្នើ​ឲ្យ​ គ្រឹះស្ថាន​ធនាគារ​ និង ហិរញ្ញវត្ថុ និង ប្រតិបត្តិករ​ឥណទាន​ជនបទ​ បញ្ឈប់​សកម្មភាព​ជា​បន្ទាន់​ ចំពោះ​ការ​ទទួល​យក​ អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ ឬ សៀវភៅ​ស្នាក់​នៅ សម្រាប់​ជា​វត្ថុ​ធានា លើ​ការ​ផ្ដល់​ឥណទាន។ ហើយ​បើ​មិន​អនុវត្តន៍​តាម​ច្បាប់​នោះទេ នឹង​រង​ការពិន័យ​តាម​ច្បាប់​ស្ដីពី គ្រឹះស្ថាន​ធនាគារ និង ហិរញ្ញវត្ថុ។
 

អត្តសញ្ញាណ​ប័ណ្ណ សៀវភៅ​… ត្រូវ​ហាម​ឃាត់​សម្រាប់​ធានា​លើ​ការ​ផ្ដល់​ឥណទាន

 

សូម​អាន​សេចក្ដី​ជូន​ដំណឹង​ទាំង​ស្រុង​ នៅ​ខាង​ក្រោម​នេះ៖
 

អត្តសញ្ញាណ​ប័ណ្ណ សៀវភៅ​… ត្រូវ​ហាម​ឃាត់​សម្រាប់​ធានា​លើ​ការ​ផ្ដល់​ឥណទានដោយ៖ ប៊ិន ប៊ុណ្ណា