លោក​អ៊ុំ សំអាន​ស្នើ​​រដ្ឋាភិបាល​បំភ្លឺ​ពី​ដី​សម្បទាន​ដែល​ចោទ​ថា​ផ្តល់​ឱ្យ​កងទ័ព​វៀតណាម​

លោក​អ៊ុំ សំអាន​ស្នើ​​រដ្ឋាភិបាល​បំភ្លឺ​ពី​ដី​សម្បទាន​ដែល​ចោទ​ថា​ផ្តល់​ឱ្យ​កងទ័ព​វៀតណាម​

រូប​ឯកសារ៖ មន្ត្រី​​ទាហាន​កម្ពុជា​ឈរ​យាម​ខណៈ​ដែល​​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មក​ដល់​ព្រំដែន​កម្ពុជា-វៀតណាម​ ក្នុង​អំឡុង​ពេល​​ទស្សនកិច្ច​​ចុះ​ត្រួត​ពិនិត្យ​ព្រំដែន​នៅ​ខេត្ត​ស្វាយរៀង​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៥។

លោក​អ៊ុំ សំអាន​ស្នើ​​រដ្ឋាភិបាល​បំភ្លឺ​ពី​ដី​សម្បទាន​ដែល​ចោទ​ថា​ផ្តល់​ឱ្យ​កងទ័ព​វៀតណាម​

លោក​ អ៊ុំ​ សំអាន​ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ សួរ​ដេញ​ដោល​អំពី​បញ្ហា​ព្រំដែន​ នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​បង្ហាញផែនទី​ដែលប្រើ​បោះ​សម្រាប់​បង្គោល​ព្រំដែន​ នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥។កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៥​ កាសែត ​The Cambodia Daily ​បាន​ធ្វើ​បទ​ស៊ើបអង្កេត​មួយ​ដែល​រក​ឃើញ​ថា​ប្រធាន​ក្រុម​ហ៊ុន​ដី​សម្បទាន​ចំនួន​បួន​នៅ​ជិត​តំបន់​ច្រក​ព្រំដែន​អូយ៉ាដាវ​ក្នុង​ខេត្ត​រតនគិរី​ដែល​គ្រប់គ្រង​ដី​ជិត​៤ម៉ឺន​ហិកតា​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​កងពល​លេខ​១៥​របស់​កងទ័ព​ប្រជាជន​វៀតណាម។
វ៉ាស៊ីនតោន—

សមាជិកសភា​មួយ​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​សុំ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ពន្យល់​ពាក់ព័ន្ធ​នឹង​ដីសម្បទាន​សេដ្ឋកិច្ច​នៅ​ក្នុង​ខេត្ត​រតនគិរី​ដែល​សេចក្តី​រាយការណ៍​សារព័ត៌មាន​នានា​លើក​ឡើ​ង​ថា​ត្រូវ​បាន​ផ្តល់​ទៅ​ឱ្យ​កងទ័ព​វៀតណាមគ្រប់គ្រង។

លោក អ៊ុំ សំអាន អ្នក​តំណាងរាស្ត្រ​នៃ​មណ្ឌល​សៀមរាប​បាន​ប្រាប់​ VOA​ ថា ​ការ​ផ្តល់​ដី​សម្បទាន​ទៅ​ឱ្យ​កងទ័ព​វៀតណាម​នឹង​មាន​ផល​ប៉ះពាល់​រយៈ​ពេល​យូរ​ដល់​ប្រទេស​កម្ពុជា។

លោក​បាន​បន្ថែម​ថា៖ «ព្រោះ​យើង​យល់​ថា ​បើ​សិន​ជា​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​កងទ័ព​ប្រជាជន​វៀតណាម​ ទៅឱ្យ​មេបញ្ជាការ​នៃ​កងទ័ព​ប្រជាជន​វៀតណាម​ហ្នឹង​ថ្ងៃក្រោយ​ទៅ​វា​អាច​ប៉ះពាល់​ដល់​បូរណភាព​ទឹកដី​កម្ពុជា​ហើយ​វា​អាច​ដូច​ក្រីម៉េ​នៅ អ៊ុយក្រែន ដូច​កម្ពុជា​ក្រោម​។ វា​អាច​ដូច​ជា​ប្រទេស​ចម្ប៉ា។ វា​អាច​ប្រទេស​កម្ពុជា​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​វៀតណាម‍»។​

លោក​អ៊ុំ សំអាន​ស្នើ​​រដ្ឋាភិបាល​បំភ្លឺ​ពី​ដី​សម្បទាន​ដែល​ចោទ​ថា​ផ្តល់​ឱ្យ​កងទ័ព​វៀតណាម​

លោក​ អ៊ុំ​ សំអាន​ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ សួរ​ដេញ​ដោល​អំពី​បញ្ហា​ព្រំដែន​ នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​បង្ហាញផែនទី​ដែលប្រើ​បោះ​សម្រាប់​បង្គោល​ព្រំដែន​ នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥។