អាហារ​ដែល​ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់​

6 Videos


១- ផ្លែ​គូ​លេន​
​អ្នក​ដែលមាន​អាកា​រគេង​មិន​លក់ និង យល់សប្តិ​ច្រើន​ភាគច្រើន​នៅពេល​យប់​មុន​ចូល​គេងខួរក្បាល​ធ្វើ​សកម្មភាព​មមាញឹក​ហើយ​ស្ថិតក្នុងសភាព​បែបនេះ​ពិបាក​រក្សា​អារម្មណ៍​ឱ្យបាន​ស្ងប់​ណាស់​ទើប​បង្កឱ្យមាន​អាកា​រគេង​មិន​លក់ ហើយ​បើទោះជា​បាន​គេង​លក់​ក្តី​ក៏​យល់សប្តិ​ច្រើន​ដែរហើយ​អាច​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ដំណេក ។ ដូច្នេះ​អ្នក​ដែល​ជួប​ករណី​បែបនេះ​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​ប្រចាំថ្ងៃ​ដោយពេល​យប់​ចូល​គេង​មិនត្រូវ​គិតពី​រឿងរ៉ាវ​ផ្សេងៗ ឬ ក៏​គិត​សា​ឡើងវិញ​ពី​រឿងរ៉ាវ​ដែល​កើតមានឡើង​ឡើយ បើ​មិន​ដូច្នោះ​ទេ អាកា​រគេង​មិន​លក់​អាច​ធ្លាក់​ក្នុងស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត ។ ដូច្នេះ​លោកអ្នក​ដែលមាន​អាកា​រគេង​មិន​លក់​និង​សុបិន​ច្រើន​នោះ​គួរ​សាកល្បង ទទួលទាន​ផ្លែ​គូ​លេន​ឱ្យបាន​ច្រើន​ដោយសារ​វា​សម្បូរ​ទៅដោយ​ជាតិ Glucose, Sucrose និង វីតាមីន A, B, C ដែលជា​សារធាតុចិញ្ចឹម​មាន​ប្រសិទ្ធភាព​ជួយ ឱ្យ​ឆាប់​គេង​លក់​ស្រួល ។​

M88


អាហារ​ដែល​ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់​

២- គ្រាប់​ឈូក​
​ក្រុម​អ្នកឯកទេស​បាន​ក្រើនរំឭក​ជាពិសេស​ថា​អ្នក​ដែលមាន​អាការ គេង​មិន​លក់​គួរ​ទទួលទាន​គ្រាប់​ឈូក​ព្រោះ​តាំងតែ​ពី​យូរលង់​ណាស់​មក ហើយ នៅតាម​ជនបទ​នៃ​ប្រទេស​ចិន គេ​តែង​យក​គ្រាប់​ឈូក​ធ្វើជា​អាហារ​សម្រាប់​រម្ងាប់​ផ្លូវចិត្ត​ឱ្យ​ស្ងប់ ជាពិសេស​គេ​ក៏​អាច​ប្រើ​សម្រាប់​ព្យាបាល​អ្នកមាន​អាកា​រគេង​មិន​លក់ និង សុបិន​ច្រើន​ផងដែរ ។ បើ តាម​ក្បួន​វេជ្ជសាស្ត្រ​ចិន​បាន​បង្ហាញថា​គ្រាប់​ឈូក​មាន​ប្រសិទ្ធភាព​ជួយ​បំប៉ន​បេះដូង និង លំពែង ជួយ​ផ្គត់ផ្គង់​ឈាម និង រម្ងាប់​អារម្មណ៍​ដោយសារតែ​គ្រាប់​ឈូក​មាន​ផ្ទុក​ទៅដោយ​ជាតិ Lotusbase និង ជាតិ Glycosides ដែល​សារធាតុ​ទាំងនេះ​មាន​ប្រសិទ្ធភាព​រម្ងាប់​អារម្មណ៍ ។ ដូច្នេះ​ពេលយប់​មុន​ចូល​គេង​អ្នក​ដែលមាន​អារម្មណ៍​រសាប់រសល់​គួរ​ទទួលទាន​គ្រាប់​ឈូក ។ ម្យ៉ាងទៀត ដោយសារតែ​គ្រាប់​ឈូក​មាន​ផ្ទុក សារធាតុចិញ្ចឹម​ខាងលើ​ក្រោយពី​ជ្រាបចូល​ក្នុង​រាងកាយ​អាចជួយ​ជំរុញ​ឱ្យ លំពែង​បញ្ចេញ​អាំង​ស៊ុយ​លីន និង បង្កើន​ការផ្គត់ផ្គង់​ដល់​បរិមាណ​សារធាតុ​សេ​រ៉ូ​តូ​នី​ន (Serotonin) ដែលមាន​ប្រយោជន៍​ជួយ​ឱ្យ​ឆាប់​គេង​លក់​ស្កប់ស្កល់ ។​

អាហារ​ដែល​ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់​

៣- មើម​ឈូក​
​ដោយសារតែ​នៅក្នុង​មើម​ឈូក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ដូចជា​កាល់ស្យូម ហ្វូ​ស​ហ្វ័​រ ដែក និង វីតាមីន​ផ្សេងៗ​ទៀត​នោះ​ទើប​មាន​ប្រសិទ្ធភាព​ជួយ​ផ្គត់ផ្គង់​ឈាម បញ្ចុះ​កម្តៅ និង កម្ចាត់​ភាពស្មុគស្មាញ​ទៀតផង ។​ ​ចំពោះ​អាការ​ខ្វះ​ឈាម​អាច​បង្កឱ្យមាន​អាការរោគ​គេង​មិន​លក់ ។ រីឯ​មើម​ឈូក​ក៏មាន ប្រសិទ្ធភាព​ព្យាបាល​រោគ​ខ្វះ​ឈាម​ដែរ ។ ដូច្នេះ​គប្បី​ទទួលទាន​មើម​ឈូក​ឱ្យបាន​ច្រើន​តាម ដែល​អាច​ធ្វើបាន ។​

អាហារ​ដែល​ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់​

៤- ផ្លែ​មន​
​ផ្លែ​មន​ត្រូវបាន​គ្រូពេទ្យ​ចិន​ចាត់ទុកជា​ឱសថ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​ជំងឺខ្សោយតម្រង នោម និង ជំងឺថ្លើម ។ ម្យ៉ាងទៀត ផ្លែ​មន​ក៏មាន​ប្រសិទ្ធភាព​ខ្ពស់​ព្យាបាល អាកា​រគេង​មិន​លក់ និង សុបិន​ច្រើន​ទៀតផង ។ មិនថាតែ​អាកា​រគេង​មិន​លក់​ដែល បណ្តាលមកពី​មូលហេតុ​អ្វី​នោះឡើយ​ឱ្យតែបាន​ទទួលទាន​ផ្លែ​មន​ញឹកញាប់​អាចមាន ប្រសិទ្ធភាព​ជួយ​អារម្មណ៍​ឱ្យ​ស្រស់ស្រាយគំនិត​ប្រាជ្ញា​ភ្លឺ​ថ្លា និង ជួយ​លើកកម្ពស់​គុណភាព ដំណេក​ទៀតផង ៕ គ​.​ឡេង​