អាហារទាំង 1០ មុខ ដែល​ជួយ​សម្លាប់​កោសិកា​មហារីក​បាន​យ៉ាង​ល្អ

ជម្ងឺមហារីកគឺជាជម្ងឺដ៏កាចសាហាវមួយ ដែលវាកើតឡើង​លើ​មនុស្ស​គ្រប់​វ័យ និង​ភេទ ដោយ​មិន​ដឹង​ខ្លួន ហើយ​អ្នកជម្ងឺមហារីកអាចដឹងខ្លួនបានលុះត្រាតែជម្ងឺនោះចាប់ផ្ដើមរាតត្បាត​ទៅលើសុខភាពផ្នែកណាមួយ​របស់​អ្នក​ជម្ងឺផ្ទាល់។ ជាក់ស្ដែងជម្ងឺមហារីកមិនអាចព្យាបាលជាសះស្បើយ 100% នោះទេ តែអ្នក​វិទ្យាសាស្ត្រ​បាន​ស្វែងរកឃើញនូវវិធីសាស្ត្រមួយចំនួនក្នុងការកាត់បន្ថយ ឬជួយសម្រួលដល់អ្នកមាន​ជម្ងឺ​មហារីក​ឲ្យពួក​គាត់មានភាពងាយស្រួលក្នុងខ្លួន ឬក៏ឲ្យពួកគាត់ទទួលទានអាហារមួយចំនួន​ ដែលជួយទៅ​ដល់​ការសម្លាប់កោសិកាមហារីកបានយ៉ាងល្អ ដោយអាហារទាំងនោះភាគច្រើនជាបន្លែ ងាយស្រួលស្វែង​រក​នៅក្នុងប្រទេសកម្ពុជាយើងផងដែរ។

អាហារទាំង 1០ មុខ ដែល​ជួយ​សម្លាប់​កោសិកា​មហារីក​បាន​យ៉ាង​ល្អ

អាហារទាំង 10 មុខដែលអាចជួយសម្លាប់កោសិកាមហារីកបាននោះមានដូចជា៖

  1. សណ្ដែក

សណ្ដែកផ្ទុកទៅដោយវីតាមីន B ដែលជួយទៅសម្លាប់កោសិកាមហារីកកុំឲ្យវារីកលូតលាស់ ឬទៅ​ស៊ី​កោសិកា​ផ្សេងៗទៀត។

  1. ល្ងខ្មៅ

ល្ងខ្មៅអាចធ្វើឲ្យប្រព័ន្ធការពាររាងកាយរបស់មនុស្សយើងកាន់តែប្រសើរជាងមុន។ បើទទួលទានប្រេង​ល្ងខ្មៅ​គឺកាន់តែល្អ និងមានប្រសិទ្ធភាព។

  1. ការ៉ុត

ផ្លែការ៉ុតមានប្រយោជន៍ច្រើន ដែលវាពោពេញទៅដោយ Beta-Carotene ដែលការពារកោសិកាក្នុងរាង​កាយ​ពីផលប៉ះពាល់ផ្សេងៗ។

  1. ខ្ទឹមស

ខ្ទឹមសធ្វើឲ្យកោសិកាមហារីកនៅក្នុងខ្លួនអ្នកជម្ងឺមិនអាចបំបែកទៅកោសិកាថ្មីផ្សេងទៀត វាជួសជុល និង​បង្កើន​សមត្ថភាពផងដែរ ពិសេសកំចាត់ចោលនូវកោសិកា ដែលបង្កឲ្យកើតមានជម្ងឺដុះសាច់ផ្សេងៗ។

  1. ខ្ញី

ខ្ញីមានមុខងារប្លែកមួយក្នុងការបន្ថយល្បឿននៃការវិវឌ្ឍន៍របស់ជម្ងឺ វាក៏អាចជួយកាត់បន្ថយទៅដល់ការ​ឈឺ​ក្បាល ឈឺសាច់ដុំ និងឈឺសន្លាក់ផងដែរ។

  1. ប៉េងប៉ោះ

នៅក្នុងប៉េងប៉ោះមានសារជាតិម្យ៉ាងហៅថា Lycopene វាជួយទៅដល់គ្រោះថ្នាក់ផ្សេងៗ​ដែលបង្កឡើង​ដោយ​កោសិកាធ្វើឲ្យដុះសាច់។

  1. ផ្លែ Strawberry

ក្នុងផ្លែ Strawberry ផ្ទុកទៅដោយវីតាមីន C និងអាស៊ីត ដែលវាអាចជួយការពារកោសិកាមហារីកបាន មិន​ឲ្យកោសិកានោះបង្កើត ឬពង្រីកវិសាលភាពរបស់វាបានឡើយ។

  1. ផ្លែទទឹម

ទទួលទានផ្លែទទឹមស្រស់ ឬទឹកទទឹមអាចជួយឲ្យជម្ងឺមហារីកនោះស្រាកស្រានបានមួយរយៈពេល និយាយ​ឲ្យងាយស្រួលស្ដាប់គឺ វាប្រៀបបានដូចជាដាក់ឲ្យជម្ងឺមហារីកដេកលក់ពុំបង្កអក្ការៈផ្សេងៗ ដែលធ្វើឲ្យអ្នកជម្ងឺឈឺចាប់ឡើយ។

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

  1. ស្ពៃបៃតង

នៅក្នុងស្ពៃខៀវមានសារជាតិម្យ៉ាងហៅថា Lutein និង Zeaxanthin ដែលជួយដល់កោសិកា​ដំណើរ​ការ​មិន​ល្អ ឲ្យដំណើរការល្អឡើងវិញ។

  1. រមៀត

រមៀតគឺជាមើមរុក្ខជាតិម្យ៉ាងដែលការពារនូវការរីកលូតលាស់នូវកោសិកាមហារីកបានយ៉ាងល្អ ពិសេស​ការពារ​កោសិកា ដែលបង្កឲ្យកើតមានជម្ងឺដុះសាច់។

អាហារទាំង 1០ មុខ ដែល​ជួយ​សម្លាប់​កោសិកា​មហារីក​បាន​យ៉ាង​ល្អ   

គួរប្រាប់ប្រិយមិត្តឲ្យបានដឹងផងដែរថា អាហារទាំង 10 ដែលយើងបានរៀបរាប់ខាងលើនេះនៅមិនទាន់​អស់​នៅ​ឡើយទេ គឺនៅមានអាហារជាច្រើនផ្សេងទៀត ដែលជួយអ្នកជម្ងឺមហារីកបាន បើទោះបីជាមិន​អាច​ជួយ​ឲ្យពួកគាត់ឲ្យជាសះស្បើយក៏ដោយ ក៏វាអាចជួយពួកគាត់បានមួយរយៈពេលខ្លីបានផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

អាហារទាំង 1០ មុខ ដែល​ជួយ​សម្លាប់​កោសិកា​មហារីក​បាន​យ៉ាង​ល្អ

  • ដោយ: Por
  • 12:19 AM, 13 March
  • ប្រភព: Healthtipsportal
  • Tag: សុខភាព