គ្រូ​ Spurs ឈ្នះ​ពាន​អ្នកចាត់ការ​ល្អ​បំផុត​នៅ​ EPL ប្រចាំ​ខែ​កុម្ភៈ

Mauricio Pochettino អ្នកចាត់ការ​ក្រុម​ Tottenham Hotspur ​បាន​ឈ្នះ​ពាន​អ្នកចាត់ការ​ល្អ​បំផុត​​ នៅ​ក្របខ័ណ្ឌ​ English Premier League ប្រចាំ​ខែ​កុម្ភៈ។

 

គ្រូ​ Spurs ឈ្នះ​ពាន​អ្នកចាត់ការ​ល្អ​បំផុត​នៅ​ EPL ប្រចាំ​ខែ​កុម្ភៈ

 

គ្រូ​ Spurs ឈ្នះ​ពាន​អ្នកចាត់ការ​ល្អ​បំផុត​នៅ​ EPL ប្រចាំ​ខែ​កុម្ភៈ

 

អ្នកចាត់ការ​សញ្ជាតិ​អាហ្សង់ទីន​ វ័យ​៤៤​ឆ្នាំ Pochettino បាន​ជួយ​​ឲ្យ​ Spurs ឈ្នះ​ទាំង​៤​ប្រកួត​នៅ​ Premier League កាល​ខែ​កុម្ភៈ ដោយ​ឈ្នះ​ Norwich, Watford, Swansea និង​គូ​ប្រជែង​យក​​ពាន​ Manchester City ​ផង​ដែរ ​​ហើយ​ក្នុង​ចំណោម​៤​ប្រកួត​នោះ គេ​ស៊ុត​ចូល​តែ​២​គ្រាប់​ប៉ុណ្ណោះ ដែល​ជួយ​ឲ្យ​មាន់​ខ្នាយ​មាស កំពុង​​ឈរ​លេខ​២ ​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង​ Leicester City ចំនួន​៥​ពិន្ទុ។

 

គ្រូ​ Spurs ឈ្នះ​ពាន​អ្នកចាត់ការ​ល្អ​បំផុត​នៅ​ EPL ប្រចាំ​ខែ​កុម្ភៈ

 

រីឯ​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ខែ​កុម្ភៈ​វិញ ​បាន​លើ​អ្នកចាំទី​ដៃ​ស្អិត​ Fraser Forster ​របស់​ក្រុម​ Southampton។ អ្នកចាំទី​ជម្រើស​ជាតិ​អង់គ្លេស​ ​ដែល​សង្ឃឹម​បង្ហាញ​ខ្លួន​នៅ​ Euro 2016 រូប​នេះ ​បាន​បំបែក​កំណត់ត្រា​ក្លឹប​ Southampton ​ដោយ​បិទ​ Clean Sheets (មិន​ឲ្យ​គេ​ស៊ុត​ចូល) បាន​ច្រើន​បំផុត​ ​​រហូត​ដល់​៧​ប្រកួត​ជាប់​ៗ​គ្នា គ្រប់​កម្មវិធី​ប្រកួត​ទាំង​អស់ និង​បិទ​ Clean Sheets នៅ​ Premier League ទាំង​៣​ប្រកួត កាល​ខែ​មុន​ផង​ដែរ៕

 

-ចុចអាន៖ ក្លឹប​នៅ Premier League ​ព្រមយក​ថ្លៃ​សំបុត្រ​អ្នកគាំទ្រ​ក្រុម​ភ្ញៀវ​ត្រឹម៤២ដុល្លារ

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
 

​ប្រភព៖ mirror