បកស្រាយការពិត ថាអាចទៅរួចដោយរបៀបណា អំពីវីដេអូ ត្រីក្លាសេ្សក្លាយជាទឹកកកទៅហើយ តែដាក់ចូលទឹករស់ឡើងវិញ (មានវីដេអូ)

ជប៉ុន៖ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីវីដេអូខ្លីមួយ ត្រូវគេបង្ហោះនៅលើបណ្តាញសង្គម បង្ហាញពីទិដ្ឋភាពសត្វត្រីទឹកកក ដែលត្រូវគេដាក់បង្កកនៅក្នុងទូរក្លាសេ្ស ទៅហើយតែបែរជាអាចរស់រវើកឡើងវិញ នៅពេលដែលគេយកវាមកដាក់ ក្នុងទឹកធម្មតាឲ្យរលាយទឹកកកវិញ។ 

បកស្រាយការពិត ថាអាចទៅរួចដោយរបៀបណា អំពីវីដេអូ ត្រីក្លាសេ្សក្លាយជាទឹកកកទៅហើយ តែដាក់ចូលទឹករស់ឡើងវិញ (មានវីដេអូ)

ជាទូទៅត្រី រឺសត្វនានាផ្សេងទៀតដែលមានជីវិត មិនអាចនឹងនៅមានជីវិតបាននោះទេ ប្រសិនបើវាត្រូវគេបង្កក នៅក្នុងទូក្លាសេ្ស ឲ្យកកទៅជាទឹកកកទៅហើយនោះ គឺចុងក្រោយមានផ្លូវតែមួយគត់ ក្លាយជាចំណីដ៏ឆ្ងាញ់មាត់ របស់អ្នកបរិភោគ។ ប៉ុន្តែជាក់ស្តែង វាមិនគួរឲ្យជឿទាល់តែសោះ ​ដែលឃ្លីបវីដេអូខ្លីមួយ បានបង្ហាញថាត្រីបង្កកទាំងនោះបានរស់ឡើងវិញ នៅពេលដែលត្រូវទឹក ដែលមានសីតុណ្ហភាពធម្មតា។

បកស្រាយការពិត ថាអាចទៅរួចដោយរបៀបណា អំពីវីដេអូ ត្រីក្លាសេ្សក្លាយជាទឹកកកទៅហើយ តែដាក់ចូលទឹករស់ឡើងវិញ (មានវីដេអូ)

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងតាមការអះអាងថា ជាមូលដ្ឋានទូទៅ ត្រីអាចនឹងរស់រានមានជីវិតមកវិញបាន ដោយសារតែត្រីត្រូវបានបង្កក ក្នុងពេលលឿនបំផុត ដែលធ្វើឲ្យសរីរាង្គទាំងអស់របស់វា មិនអាចងាប់ទាន់ មុនពេលដែលវាកក ក្លាយជាត្រីទឹកកក។ នៅពេលនោះ គ្មានផ្នែកណាមួយ នៃរាង្គកាយរបស់វាខូចខាត ហើយក៏គ្មានផ្នែកណាមួយអាច ដំណើរការបានដែរ។ វាអាចបំពេញកម្តៅខ្លួនរបស់វា ឲ្យគ្រប់គ្រាន់បានក្នុងល្បឿនលឿនជាងការធ្វើឲ្យស្លាប់ ក៏ដូចជាមិនអាចឲ្យបាក់តេរីទាំងអស់ អាចវាយលុកសារពាង្គកាយរបស់វា បានទាន់ពេលនោះដែរ។ ចំណែកឯឈាមកករបស់វា ក៏បានចាប់ផ្តើមក្តៅ និងរាវឡើងវិញ នៅពេលដែល បេះដូងរបស់វាចាប់ផ្តើមដំណើរការ ហើយចំណែកឯ កោសិកាទូទៅ ក៏ដូចជាកោសិកាបេះដូង មុននិងក្រោយពេលបង្កក ក៏មិនទាន់ងាប់នៅឡើយ។

តាមពិតទៅវិធីនេះ អាចធ្វើបានដែរ ចំពោះមនុស្ស ឬសត្វដទៃទៀត ប៉ុន្តែក្រុមមានជីវិតទាំងនេះ មានរាង្គកាយធំ ដែលជាហេតុមិនអាច កំដៅរាង្គកាយឡើងវិញបានទាន់ពេលវេលា ដូចជាត្រីតូចៗ ដែលជាហេតុធ្វើឲ្យការស្លាប់មានល្បឿនលឿនជាង។

ជាក់ស្តែងកាលពីពេលកន្លងទៅ អ្នកវិទ្យាសាស្ត្រជប៉ុន នៅ Japan's National Institute of Polar Research ហៅកាត់ថា (NIPR) ក៏ធ្លាប់ធ្វើការពិសោធន៍ទៅលើសត្វមួយប្រភេទ ដែលគេឲ្យឈ្មោះថា Tardigrades (waterbears រឺខ្លាឃ្មុំទឹក)​ ចំនួន៣ក្បាល ដែលមានជើង៨ និងប្រវែងខ្លួនត្រឹម ១មម ប៉ុណ្ណោះ។ វាត្រូវគេរកឃើញ នៅឯទ្វីបអង់តាកទិក និងយកមកធ្វើជាគំរូពិសោធន៍ កាលពីឆ្នាំ ១៩៨៣។ 

បកស្រាយការពិត ថាអាចទៅរួចដោយរបៀបណា អំពីវីដេអូ ត្រីក្លាសេ្សក្លាយជាទឹកកកទៅហើយ តែដាក់ចូលទឹករស់ឡើងវិញ (មានវីដេអូ)
សត្វ Tardigrades

គំរូ Tardigrades ទាំងបីក្បាល ត្រូវបានគេបង្កកទុកក្រោមសីតុណ្ហភាព -២០ អង្សាសេ អស់រយៈពេល ៣ទសវត្សឯណោះ។  ប៉ុន្តែក្នុងចំណោម៣ក្បាលនោះ មានខ្លាឃ្មុំទឹក ២ក្បាលអាចរស់រានមានជីវិតឡើងវិញ និង១ក្បាលទៀតងាប់ ក្រោយបង្កកបាន ២០ថ្ងៃ។  ក្រោយមកអ្នកវិទ្យាសាស្ត្រ បានធ្វើការពិសោធន៍ទៅលើស៊ុត ចំនួន១៩គ្រាប់ ដែលត្រូវគេបង្កកដូចគ្នា ក្រោយមកមានស៊ុតចំនួន ១៤គ្រាប់អាច ត្រូវគេភ្ញាស់បានដោយជោគជ័យផងដែរ។

បកស្រាយការពិត ថាអាចទៅរួចដោយរបៀបណា អំពីវីដេអូ ត្រីក្លាសេ្សក្លាយជាទឹកកកទៅហើយ តែដាក់ចូលទឹករស់ឡើងវិញ (មានវីដេអូ)
បកស្រាយការពិត ថាអាចទៅរួចដោយរបៀបណា អំពីវីដេអូ ត្រីក្លាសេ្សក្លាយជាទឹកកកទៅហើយ តែដាក់ចូលទឹករស់ឡើងវិញ (មានវីដេអូ)
Japan's National Institute of Polar Research

ឆ្លងកាត់តាមការពិសោធន៍ និងវីដេអូត្រីបង្កករស់ឡើងវិញ ដែលគេបង្ហោះនៅលើបណ្តាញសង្គម ឃើញថាអាចមានទំនាក់ទំនងគ្នាពិតមែន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួន នៅតែមិនជឿថាអាចកើតមាន ដោយភាគច្រើន ពួកគេបាននិយាយថា វាជាវីដេអូបោកប្រាស់ បើទោះបីជាវីដេអូនោះ បានបង្ហាញពីសកម្មភាពពីដើមដល់ចប់ ឃើញថាដូច្នោះពិតមែនក៏ដោយ។ ទន្ទឹមនឹងនោះដែរ ក៏មានមនុស្សមួយចំនួន បាននិយាយថា វាមិនមែនត្រឹមតែ ជារឿងអស្ចារ្យប៉ុណ្ណោះនោះទេ​ តែវាពិតជាអាចកើតឡើងពិតមែន៕

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភពស្រាវជ្រាវ:  |  | |  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត