កន្លែងទេសចរណ៍ធម្មជាតិដូចឋានសួគិ៍ ទាំង១០ ដែលអ្នកប្រហែលជាមិន ធ្លាប់ស្គាល់ពីមុន

ផែនដី គឺជាផ្ទះមួយ ដែលសម្បូរទៅដោយកន្លែងដ៏ស្រស់ស្អាត អាថ៌កំបាំង និងអស្ចារ្យជាច្រើន ខណៈដែល មនុស្សមួយចំនួន ប្រហែលជាពុំធ្លាប់ស្គាល់នោះឡើង។ យ៉ាងណាមិញ ខាងក្រោមនេះ គឺជាទីកន្លែងទេសចរណ៍ទាំង ១០ ដែលពោរពេញទៅដោយ សម្រស់ធម្មជាតិ អាថ៌កំបាំង និងប្រហែលជាប្រិយមិត្ដ ឬ អ្នកទេសចរមួយចំនួន ពុំទាន់ស្គាល់នោះទេ៖

១. កោះ Marieta គឺជាប្រជុំកោះរបស់ម៉ិកស៊ិក ដែលមានឆ្នេរដ៏អាថ៌កំបាំង ជាមួយនឹង ទឹកសមុទ្រមើលឆ្លុះ ដល់បាត ដែលអ្នកទេសចរ អាចចូលទៅក្នុងនេះបាន តាមរយៈការហែលទឹក ឬ ជិះ kayaking តាមរយៈផ្លូវរូងក្រោមដី ដ៏វែងអន្លាយ។

កន្លែងទេសចរណ៍ធម្មជាតិដូចឋានសួគិ៍ ទាំង១០ ដែលអ្នកប្រហែលជាមិន ធ្លាប់ស្គាល់ពីមុន

កន្លែងទេសចរណ៍ធម្មជាតិដូចឋានសួគិ៍ ទាំង១០ ដែលអ្នកប្រហែលជាមិន ធ្លាប់ស្គាល់ពីមុន

រូបតំណាងនៃការជិះ  kayaking

២. ភូមិ Huacachina ស្ថិតនៅប៉េរូ នៃតំបន់វាលខ្សាច់ ដែលជាភូមិទាក់ទាញអ្នកដំណើរ ទេសចរជាខ្លាំង ជាមួយនឹង ទឹកដក់ នៅចំកណ្ដាល គួរឲ្យចាប់អារម្មណ៍។
កន្លែងទេសចរណ៍ធម្មជាតិដូចឋានសួគិ៍ ទាំង១០ ដែលអ្នកប្រហែលជាមិន ធ្លាប់ស្គាល់ពីមុន

៣. រូបភាពខាងក្រោមនេះ ស្ថិតនៅភូមិ Blagaj ប្រទេសបូស្នី ដែលភាគច្រើន អ្នកដំណើរចង់មកទស្សនា Blagaj Tekke ដែលជាវត្ដ សាងសង់ឡើងសម្រាប់ពួក Dervish។ នៅក្នុងនោះ អ្នកដំណើរ បានទទួលការស្វាគមន៍ យ៉ាងកក់ក្ដៅ ក្នុងការមើលគ្រឿងតុបតែងខាងក្នុង ធ្វើឡើងពីឈើប្រណីត ឬទទួលទានភេសជ្ជៈត្រជាក់ៗ ក្នុងអំឡុងពេលមើលទឹកទន្លេ  Buna ។ 
កន្លែងទេសចរណ៍ធម្មជាតិដូចឋានសួគិ៍ ទាំង១០ ដែលអ្នកប្រហែលជាមិន ធ្លាប់ស្គាល់ពីមុន

៣. បឹងពណ៌ផ្កាឈូក ក្នុងប្រទេសអូស្ដ្រាលី៖ មូលហេតុដែលបណ្ដាលឲ្យបឹងនេះ មានពណ៌បែបនេះ មិនទាន់ត្រូវបាន បញ្ជាក់នោះទេ វានៅតែជាអាថ៌កំបាំង ខណៈមនុស្សមួយចំនួន និយាយថាមកពីបឹងនេះផ្ទុកអំបិលច្រើន និងគួបផ្សំនឹងមេរោគបាក់តេរី ពណ៌ផ្កាឈូកបន្ថែមទៀត។
កន្លែងទេសចរណ៍ធម្មជាតិដូចឋានសួគិ៍ ទាំង១០ ដែលអ្នកប្រហែលជាមិន ធ្លាប់ស្គាល់ពីមុន

៤. នេះជាកន្លែងមួយ ស្ថិតក្នុងឧទ្យានជាតិ Thingvellir ប្រទេស អ៊ីស្លង់ ដែលអ្នកទស្សនា អាចហែលទឹកលេង នៅចន្លោះទ្វីបទាំងពីរ គឺ ទ្វីបអាមេរិកខាងជើង និងអឺរ៉ុប ដែលពិតជាអស្ចារ្យ។
កន្លែងទេសចរណ៍ធម្មជាតិដូចឋានសួគិ៍ ទាំង១០ ដែលអ្នកប្រហែលជាមិន ធ្លាប់ស្គាល់ពីមុន

៥. ភូមិ Popeye ស្ថិតក្នុងប្រទេសម៉ាល់ត៍ ត្រូវបានបង្កើតឡើងជាលើកដំបូង ជាខ្សែភាពយន្ដតុក្កតា Popeye ក្នុងឆ្នាំ ១៩៨០ មុននឹងត្រូវបានកែច្នៃ ជាសួនកម្សាន្ដ។ សម្រាប់សំណង់ទាំងនេះ ត្រូវបានបង្កើតឡើង ដោយឈើ ដែលនាំចូលពីហូឡង់ និងមានការលាបថ្នាំជាង ២,០០០លីត្រ។ សព្វថ្ងៃអ្នកទេសចរ អាចកម្សាន្ដនៅទីនេះ ដូចជា ជិះទូកលេង និងទស្សនាកន្លែងធ្វើស្រាក្រហម ជាដើម។
កន្លែងទេសចរណ៍ធម្មជាតិដូចឋានសួគិ៍ ទាំង១០ ដែលអ្នកប្រហែលជាមិន ធ្លាប់ស្គាល់ពីមុន

៦. ដីធ្លីក្រហម Dongchuan នៅក្នុងទីក្រុងតូច Xintian ប្រទេសចិន មានផ្ទុកនូវជាតិដែកអុកស៊ីដ និងមានសារធាតុរ៉ែ អាចផលិតបានជាពណ៌ និងមានរុក្ខជាតិជាច្រើន ដុះរីកលូតលាស់ ពេញមួយឆ្នាំ ដែលបន្ថែមទេសភាព កាន់តែស្រស់ស្អាតជាងមុន។ 
កន្លែងទេសចរណ៍ធម្មជាតិដូចឋានសួគិ៍ ទាំង១០ ដែលអ្នកប្រហែលជាមិន ធ្លាប់ស្គាល់ពីមុន

៧. កោះ  Flores ស្ថិតក្នុងប្រទេសព័រទុយហ្គាល់ គឺជាកោះហ៊ុមព័ទ្ធទៅផ្កាព្រៃ និងជាកន្លែងដែលពោរពេញ ទៅសម្រស់ធម្មជាតិ។
កន្លែងទេសចរណ៍ធម្មជាតិដូចឋានសួគិ៍ ទាំង១០ ដែលអ្នកប្រហែលជាមិន ធ្លាប់ស្គាល់ពីមុន

៨. Giola ស្ថិតនៅក្នុងប្រទេសក្រិក ជាកន្លែងដែលអ្នកទេសចរ អាចធ្វើដំណើរមកដល់ តាមរយៈការថ្មើរជើង តែអ្នកទេសចរនឹង សប្បាយរីករាយ ក្រោយពីឃើញ ទេសភាពដ៏ស្រស់ត្រកាលជាមួយនឹង ទឹកសមុទ្រដ៏ថ្លា ដែលអាចហែលទឹកលេងបាន យ៉ាងរីករាយ។
កន្លែងទេសចរណ៍ធម្មជាតិដូចឋានសួគិ៍ ទាំង១០ ដែលអ្នកប្រហែលជាមិន ធ្លាប់ស្គាល់ពីមុន

៩. ឧទ្យានជាតិ Lençóis Maranhenses ក្នុងរដ្ឋ Maranhão ប្រទេសប្រេស៊ីល បើសិនជាអ្នកទេសចរ មកកម្សាន្ដចំរដូវភ្លៀវធ្លាក់ នោះពួកគេនឹង ឃើញទេសភាពដ៏ស្រស់បំព្រង ដែលរាល់ដំណក់ទឹកភ្លៀង បានបង្កើតរាប់ពាន់ កន្លែងអាងស្ដុកទឹក ដូចជា អាងហែលទឹក ដែលមានជម្រៅប្រហែលជាមួយម៉ែត្រ ដែលពិតជាប្លែកភ្នែក និងអារម្មណ៍ សម្រាប់អ្នកទេសចរ។
កន្លែងទេសចរណ៍ធម្មជាតិដូចឋានសួគិ៍ ទាំង១០ ដែលអ្នកប្រហែលជាមិន ធ្លាប់ស្គាល់ពីមុន

១០. Grotte de St Marcel d’Ardèche ស្ថិតនៅក្នុងប្រទេសបារាំង និងត្រូវបានរកឃើញ ដោយអ្នកប្រមាញ់ា កាលពីឆ្នាំ ១៨៣៦ ហើយជាបណ្ដាញទឹកនៅខាងក្រោមដី ដែលមានអាងស្ថុកទឹកជាច្រើន និងមានទម្រង់ថ្ម ដ៏ចាប់អារម្មណ៍ផ្សេងៗ។
កន្លែងទេសចរណ៍ធម្មជាតិដូចឋានសួគិ៍ ទាំង១០ ដែលអ្នកប្រហែលជាមិន ធ្លាប់ស្គាល់ពីមុន

តើប្រិយមិត្ដ ធ្លាប់ទៅកម្សាន្ដ នៅកន្លែងទេសចរណ៍ខាងលើហើយឬនៅ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត