១១ចំនុច ដែលបញ្ជាក់ថា គាត់ជាបុរសម្នាក់ ដែលចង់រៀបការ ជាមួយអ្នក!

យល់ដឹង៖ ពេលខ្លះទំនាក់ទំនងរវាងមិត្តភក្តិ ក៏ដូចជាដៃគូស្នេហា ដែលមានរយៈពេលយូរ វាពិតជាពិបាកក្នុងការយល់ពីអត្តន័យផ្សេងៗពីគ្នា ក៏ដូចជាទឹកចិត្តគ្នាទៅវិញទៅមក ឬសកម្មភាពនរណាម្នាក់ ដែលគេបានធ្វើមកលើយើងណាស់។ យ៉ាងណាមិញ បើចង់ដឹងថាតើដៃគូស្នេហារបស់អ្នក គេមានអារម្មណ៍បែបណាជាមួយអ្នក ឬមានបំណងចង់រៀបការជាមួយអ្នក អ្នកគួរតែស្វែងយកពីចំនុចខ្លះៗខាងក្រោមនេះ ៖

១. គាត់គិតពីគម្រោងនៅថ្ងៃអនាគត

ប្រសិនជាបុរសមួយចំនួន ប្រហែលជាគាត់មិននិយាយពីចំនុចនេះជាមួយអ្នកឡើយ។ មិនមែនជាបុរសស្រលាញ់គ្រាន់តែស្រលាញ់ប៉ុណ្ណោះទេ។ ប៉ុន្តែដោយឡែកសម្រាប់បុរស ដែលគាត់ស្រលាញ់អ្នកពិតប្រាកដមែន គាត់នឹងនិយាយ ហើយបង្ហាញពីផែនការអនាគតជាមួយអ្នក ព្រោះគាត់ក៏ចង់ដឹងពីចិត្តគំនិតរបស់អ្នក ចំពោះគាត់ផងដែរ។

២. គាត់តែងតែ អញ្ជើញអ្នកចូលរួម រាល់ពេលមានកម្មវិធី

គាត់ជាបុរសដែលតែងតែ គិតថាអ្នកជាមនុស្សដែលល្អលើសគេ និងជាមនុស្សដែលពិសេសបំផុត សម្រាប់គាត់ក្នុងកម្មវិធីជានិច្ច សូម្បីតែនៅក្នុងកម្មវិធីជប់លៀង ជួបជុំគ្រួសារក៏ដោយ។ វាមានន័យថា គាត់ចង់ឃើញ ភាពរីករាយរបស់អ្នក ដែលផ្តល់មកនូវជីវិតដ៏ស្រស់បំព្រងសម្រាប់គាត់។ ម្យ៉ាងវិញទៀត គាត់ក៏ចង់ណែនាំអ្នក ទៅកាន់សាច់ញាតិ ក៏ដូចជាក្រុមគ្រួសាររបស់គាត់ឲ្យស្គាល់អ្នកផងដែរ ដើម្បីចង់បង្ហាញថាគាត់ ពិតជាបុរសម្នាក់ដែលស្រលាញ់អ្នកពិតប្រាកដ។

៣. គាត់ជាបុរសដែលទៀងពេលវេលា

សួរថាបើអ្នកមិនសំខាន់ចំពោះគាត់ទេ តើគាត់ចាំបាច់អីមកប្រញាប់ប្រញាល់ ​ដោយសារតែអ្នកធ្វើអ្វី? បុរសដែលស្រលាញ់អ្នក គាត់ពិតជាមិនចង់ធ្វើអ្វីមួយ ឲ្យអ្នកខឹងឡើយ។ ដូច្នេះគាត់ធ្វើអ្វីតែងតែទៀងទាត់ពេលវេលា សម្រាប់អ្នកខ្លាំងបំផុត។ ម្យ៉ាងវិញទៀត គាត់មិនចង់ទុកឲ្យអ្នក នៅរង់ចាំតែម្នាក់ឯងផងដែរ។

៤. គាត់តែងតែបង្កើន ភាពស្អិតរមួតជាមួយអ្នក

ត្រង់ចំនុចនេះបើនិយាយទៅ គាត់ពិតជាចង់ធ្វើការណាត់ជួប ជាមួយនឹងអ្នកខ្លាំងណាស់ ព្រោះគាត់មានអារម្មណ៍មួយថា ចង់ចាប់កាន់ដៃរបស់អ្នក។ ឧទាហរណ៍ថា បើមានពេលវេលាដ៏ល្អ គាត់ចង់ធ្វើម្ហូបជាមួយអ្នក ដើម្បីបានចំណាយពេល បានកាន់ដៃរបស់អ្នកបានយូរ ក៏ដូចជាជួយម៉ាស្សាកររបស់អ្នក អំឡុងពេលធ្វើម្ហូបផងដែរ តែមិនមានគំនិតគិតអ្វីផ្តេសផ្តាស ចំពោះអ្នកឡើយ។​

៥. គាត់តែងតែនឹកគិតដល់អ្នក

ពេលខ្លះ អ្នកប្រហែលជាមានអារម្មណ៍​ថាធុញទ្រាន់។ តែធម្មតា បុរសដែលស្រលាញ់អ្នក គេតែងតែនឹកអ្នកគ្រប់ពេលវេលា ចង់ដឹងសុខទុក្ខពីអ្នកជានិច្ច។

៦. គាត់សម្លឹងមើលតែអ្នកម្នាក់គត់

ទោះស្ថិតក្នុងកាលៈទេសៈណា ឬមានមនុស្សច្រើនកុះករ យ៉ាងណាក៏ដោយ គាត់នៅតែជាបុរស ដែលចាំមើលតែអ្នកម្នាក់គត់ ក្នុងក្រសែភ្នែកគាត់។

៧. គាត់ចង់រស់នៅជាមួយអ្នក

គាត់តែងតែជាបុរស ដែលចែករំលែកនូវអ្វីៗ​ ដែលគាត់មានជាមួយអ្នក។

៨. គាត់បើកចំហរគ្រប់រឿងរ៉ាវទៅកាន់អ្នក

គាត់ជាបុរស ដែលបើកចំហររឿងរ៉ាវមួយចំនួន ដូចជាពេលក្រៀមក្រំ ឬមិនសប្បាយចិត្តជាដើម។ នេះមានន័យថាគាត់ទុកចិត្តអ្នក គាត់យល់ថាគំនិតរបស់អ្នក អាចផ្តល់តម្លៃមួយឲ្យគាត់វិញផងដែរ។ ចំនុចនេះដែរ​ អាចធ្វើឲ្យអ្នកដឹងពីគាត់ កាន់តែច្បាស់ថា គាត់ជាមនុស្សបែបម៉េច។

៩. គាត់មិនចាកឆ្ងាយពីអ្នក ទោះស្ថិតក្នុងកាលៈទេសៈ លំបាកយ៉ាងណាក៏ដោយ

បុរសដែលស្រលាញ់អ្នកពិតប្រាកដមែន គាត់តែងតែតស៊ូ ប្រកួតប្រជែងនូវគ្រប់រាល់ឧបសគ្គដើម្បីអ្នក។ យ៉ាងណាមិញ គេអាចដឹងបានថា បើសិនជាបុរសម្នាក់នោះ មិនបោះបង់ចោលអ្នក នៅពេលអ្នកជួបបញ្ហាអ្វីមួយទេ នោះជាសញ្ញា ដែលបង្ហាញថា គាត់ចង់ធ្វើជាចំណែកក្នុងជីវិតរបស់អ្នកផងដែរ។

១០. គាត់មិនចង់បានអ្វីផ្សេង ក្រៅពីអ្នកឡើយ

ចំនុចនេះ ស្រដៀងទៅនឹងចំនុច ទី៤ផងដែរ។ គាត់ចង់ចំណាយពេល​ វិស្សមកាលឈប់សម្រាកជាមួយអ្នក និងអញ្ជើញអ្នក​ទៅគ្រប់កម្មវិធីផ្សេងៗ ដោយសារតែគាត់ ចង់នៅក្បែរអ្នកគ្រប់ពេល។

១១. គាត់ធ្លាប់និយាយថា ចង់រៀបការជាមួយអ្នក

ថ្វីត្បិតតែពេលខ្លះ បុរសៗមួយចំនួន ចូលចិត្តនិយាយលេងសើចច្រើន ថាចង់រៀបការជាមួយអ្នក តែវាក៏សរបញ្ជាក់ឲ្យឃើញថា គាត់មានទំនុកចិត្តលើខ្លួនឯងគ្រប់គ្រាន់ ក្នុងការពោលពាក្យអំពីជីវិតគ្រួសារ តែយ៉ាងណាមិញក៏អាចមានករណីបុរសបោកប្រាស់ ដែលនិយាយដើម្បីលួងលោមអ្នកផងដែរ។ មានតែអ្នកខ្លួនឯងទេ ទើបដឹងពីអារម្មណ៍នោះ ថាតើគាត់ពិតជានិយាយមែន ឬអត់៕

១១ចំនុច ដែលបញ្ជាក់ថា គាត់ជាបុរសម្នាក់ ដែលចង់រៀបការ ជាមួយអ្នក!

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត