GoPro ខកចិត្ត​ចំពោះ​ការ​ព្យាករ​ប្រាក់ចំណូល​របស់ខ្លួន​

​ភាគហ៊ុន​របស់​ក្រុមហ៊ុន GoPro បាន​ធ្លាក់ចុះ​រហូតដល់ ២៨ ភាគរយ​ជា​ចំនួន​ប្រមាណ ១០,៥០ ដុល្លារ​ដែល​តិចជាង​ពាក់កណ្តាល​នៃ​តម្លៃ​របស់ខ្លួន​ក្នុងការ​ផ្តល់ជូន​ដោយ IPO ក្នុងតម្លៃ ២៤ ដុល្លារ​កាលពី​ឆ្នាំ​២០១៤​។​

 

​ក្រុមហ៊ុន​នេះ​បាន​រំពឹងថា​ប្រាក់ចំណូល​របស់ខ្លួន​នឹងមាន​ប្រមាណ ៤៣៥ លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​បួន​នេះ ដែល​ករោម​ការរំពឹង​ទុកជា​មធ្យម​របស់​អ្នកវិភាគ​ទីផ្សារ​មាន​ចំនួន​ប្រមាណ​ជា ៥១១,៩ លាន​ដុល្លារ​។ ក្រុមហ៊ុន​មួយ​ដែលមាន​បុគ្គលិក​ប្រមាណ​ជា ១៥០០ នាក់​នៅ​ចុងឆ្នាំ​២០១៥ បាន​ឲ្យ​ដឹងថា ប្រាក់ចំណូល​ប្រចាំត្រីមាស​ត្រូវបាន​ធ្លាក់ចុះ​ដោយសារ​កាត់បន្ថយ​តម្លៃ​លើ​អ្វីមួយ​ដើម្បី​បង្កើន​តម្រូវការ​សម្រាប់​ម៉ាស៊ីន​ថត Hero4 Session របស់ខ្លួន​។​

 

​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​លោក Nicholas Woodman បាន​ឲ្យ​ដឹង​កាលពី​ខែតុលា​ថា ទិ​តម្រូវការ​មាន​ចំនួន​ទាប​ជាង​ការរំពឹងទុក​ចំពោះ​កាមេរ៉ា Hero4 Session នេះ​ដោយសារតែ​តម្លៃ​ដ៏​ខ្ពស់​របស់ខ្លួន​ដំបូង នឹង​យុទ្ធនាការ​ទីផ្សារ​តិចជាង​មុន​។​
​វា​ក៏បាន​ប្រឈមមុខ​នឹង​ការប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ចិន Xiaomi បាន​ផ្តល់នូវ​ជម្រើស​មួយ​ដែលមាន​តម្លៃ​ទាប​ជាង​។ ក្រុមហ៊ុន Citigroup បាន​ឲ្យ​ដឹង​កាលពី​ខែធ្នូ​ថា ការ​ងើបឡើង​នៃ​ការលក់ Hero4 Session លើ​ដំបូង​ដែល​ទំនង​មាន​បញ្ហា​កាន់តែខ្លាំង ព្រោះ​ម៉ាស៊ីន​ថត​នេះ​មានតម្លៃ​ថ្លៃ​។​

 

​កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ ក្រុមហ៊ុន GoPro បាន​ឲ្យ​ដឹងថា ខ្លួន​រំពឹងថា​នឹង​ទទួលរង​ការចោទប្រកាន់​ចំពោះ​ការរៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ​ប្រហែលជា ៥ ទៅ ១០ លាន​ដុល្លារ​នៅក្នុង​ត្រីមាស​ទីមួយ ដែល​ភាគច្រើន​ទាក់ទង​នឹង​ការ​បំបែក​កិច្ចដំណើរការ​នីតិវិធី​។ ក្រុមហ៊ុន​ក៏បាន​ឲ្យ​ដឹងថា​លោក Zander Lurie បាន​លាលែង​ពី​តំណែង​ជា​អនុប្រធាន​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន GoPro កំសាន្ត​រួចហើយ​។​

 

​ក្រុមហ៊ុន Ambarella Inc ជា​អ្នកផ្គត់ផ្គង់​បន្ទះ​ឈី​ប​ដែល​បាន​ប្រើប្រាស់​ក្នុង​ម៉ាស៊ីន​ថត​របស់​ក្រុមហ៊ុន GoPro ក៏មាន​ការធ្លាក់ចុះ​រហូត​ដល់ ៨,៥ ភាគរយ​ក្នុង​ការធ្វើ​ទីផ្សារ​ពាណិជ្ជកម្ម​។​

 

​ក្រុមហ៊ុន GoPro នឹងធ្វើ​របាយការណ៍​ល​ទ្ធ​ផល​សម្រាប់​ត្រីមាស​ទី​បួន និង​ពេញ​មួយឆ្នាំ​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ខាងមុខនេះ​។​

Author: ប្រែសម្រួល៖ បញ្ញាស័ក្តSource: REUTERS