Samsung ផលិត​បន្ទះ​ឈី​ប Qualcomm ថ្មី​ដើម្បី​វាយប្រហារ TSMC

ថ្មីៗ​នេះ​ក្រុមហ៊ុន Qualcomm Inc បាន​ប្រាប់​ឲ្យ​ដឹងថា​ក្រុមហ៊ុន Samsung នឹង​ក្លាយជា​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​សម្រាប់​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ថ្មី​របស់ខ្លួន​តែមួយគត់ ដែល​ជាការ​ជម្រុញ​មួយ​យ៉ាងសំខាន់​សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​កូរ៉េខាងត្បូង​មួយ​នេះ​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​គូប្រជែង​ធំ TSMC ។​

 

អ្នកវិភាគ​មួយចំនួន​បាន​ប៉ាន់ស្មាន​លើ​កិច្ចព្រមព្រៀង​នេះ​មាន​ប្រមាណ​ជាជាង ១ ពាន់​លាន​ដុល្លារ​ដែល​ភ្ជាប់​មកជា​មួយ​ក្រុមហ៊ុន Samsung ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ដ៏​សំខាន់​ឲ្យ​ក្រុមហ៊ុន Apple Inc គឺ​កំពុងតែ​មានដំណើរ​ប្រឈមមុខ​នឹង​ការធ្លាក់ចុះ​នៃ​ប្រាក់ចំណេញ​នៅ​ឆ្នាំនេះ​ដោយសារតែ​ការធ្លាក់ចុះ​នៃ​តម្រូវការ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​សមាសភាគ​។​

 

​អ្នកវិភាគ​របស់​ធនា​គារ Maybank Kim Eng លោក Waren Lau បាន​ឲ្យ​ដឹងថា វា​គឺជា​ការសំខាន់​ខ្លាំងណាស់​ព្រោះ​វា​ជា​អ្វីដែល​ពុំ​ធ្លាប់បាន​កើតមាន​ពីមុនមក​សម្រាប់​ក្រុមហ៊ុន Qualcomm ក្នុងការ​ប្រើប្រាស់​ក្រុមហ៊ុន​ផ្សេងទៀត​ជំនួស​ឲ្យ​ក្រុមហ៊ុន​លំដាប់​ខ្ពស់ TSMC ។​

 

ក្រុមហ៊ុន Samsung អាចនឹងទទួល​បាន​ច្រើនជាង ១ ពាន់​លាន​ដុល្លារ​ដោយ​ការបញ្ជាទិញ​អង្គ​ប្រតិបត្តិការ Snapdragon ៨២០ ក្នុងការ​ចំណាយ​នៃ​គូប្រជែង​តៃវ៉ាន់​របស់ខ្លួន​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្រុមហ៊ុន TSMC ដែល​រាប់បាន​ថា​ក្រុមហ៊ុន Qualcomm ជា​អតិថិជន​កំពូល​របស់ខ្លួន​បាន​ប្រាប់​ឲ្យ​ដឹងថា ខ្លួន​រំពឹងថា​ការធ្លាក់ចុះ​នូវ​តម្រូវការ​ក្នុង​ស្មា​ត​ហ្វូ​ន​លំដាប់​ខ្ពស់​នាពេល​បច្ចុប្បន្ននេះ​បន្ទាប់ពី​ការប្រកាស​មួយ​ដែលមាន​ភាពល្អប្រសើរ​ជាង​ការរំពឹងទុក​ពី​ប្រាក់ចំណេញ​ប្រចាំត្រីមាស​។​

 

លោក Lau នៃ​ធនាគារ Maybank Kim Eng បាន​ឲ្យ​ដឹង​បន្ថែមថា​ក្រុមហ៊ុន Qualcomm ទំនងជា​បង្កើន​ការបញ្ជាទិញ​ចំពោះ Samsung សម្រាប់​បន្ទះ​ឈី​ប Snapdragon មួយ​ផ្សេងទៀត​ដែល​នឹង​ចាប់ផ្តើម​នៅក្នុង​ឆ្នាំនេះ ហើយ​ក្រុមហ៊ុន​នេះ​នឹង​ក្លាយជា​អតិថិជន​ដ៏​សំខាន់ នៅពេលដែល​ក្រុមហ៊ុន​កូរ៉េខាងត្បូង​ធ្វើការ​ចាប់ផ្តើម​ផលិត​ដោយ​ផ្អែកលើ​បច្ចេកវិទ្យា ១០-​ណា​ណូ​ម៉ែត ដែល​ស្ថិតនៅក្រោម​ការអភិវឌ្ឍ​ន៍​។ ជាងនេះទៅទៀត ការបញ្ជាទិញ​នេះ​អាច​នឹង​ទាក់ទាញ​អតិថិជន​កាន់តែច្រើន​ធ្វើការ​ចាក​ចេញពី​ក្រុមហ៊ុន TSMC ហើយ​ងាករ​មករក​ក្រុមហ៊ុន Samsung ។ បន្ទះ​សៀគ្វី​តូច​មួយ ដែលមាន​ទំហំ​តូច​ជាង​មុន មាន​សមត្ថភាព​ក្នុងការ​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល កែលម្អ​ការ​ដំណើរការ នឹង​ការចំណាយ​ទាប​ជាង​បានអនុញ្ញាត​ឲ្យ​មានការ​បន្ថែមទៀត​នៅលើ wafer តែមួយ​។​

 

ក្រុមហ៊ុន Samsung បាន​ឲ្យ​ដឹងថា​អង្គ​ប្រតិបត្តិការ Snapdragon ៨២០ ដែល​ត្រូវ​ប្រើ ១៤-​ណា​ណូ​ម៉ែត ក្នុងការ​ដំណើរការ​ផលិត​របស់​ខ្លួន ដែល​ប្រើ​ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដំណើរការ​ប្រភេទ Exynos វា​នឹងមាន​នៅក្នុង​ផលិតផល​ថ្មី​នៅក្នុង​ត្រីមាស​ទីមួយ​ក្នុងឆ្នាំនេះ​។​

Author: ប្រែសម្រួល៖ បញ្ញាស័ក្តSource: yahoo.com