អាជ្ញាធរ​ថា សាលាបឋមសិក្សា​ស្នា​សង្គ្រាម​មិន​ខ្វះ​ថ្នាក់រៀន​ដូច​ការ​លើកឡើង​នោះ​ទេ

អាជ្ញាធរ​ថា សាលាបឋមសិក្សា​ស្នា​សង្គ្រាម​មិន​ខ្វះ​ថ្នាក់រៀន​ដូច​ការ​លើកឡើង​នោះ​ទេ



សៀមរាប ​៖ ​បន្ទាប់ពី​មានការ​លើកឡើង​របស់​បណ្តាញ​សង្គម​និង​សារព័ត៌មាន​រួចមក អាជ្ញាធរ​ខេត្ត​បាន​ចុះ​ទៅដល់​សាលាបឋមសិក្សា​ស្នា​សង្គ្រាម​ហើយ​ពិ​និត្យ​ទៅ​ឃើញថា​ មិន​មាន​ខ្វះ​ថ្នាក់រៀន​ដូច​ការ​លើក​ឡើង​ដូច​ការចោទប្រកាន់​នោះទេ។

សាលាបឋមសិក្សា​ស្នា​សង្គ្រាម​ស្ថិត​ក្នុង​ភូមិ​ស្នា​សង្គ្រាម ​ឃុំ​ប​ល្ល័​ង្គ ​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប។

អាជ្ញាធរ​ខេត្ត​ថា​ ការផ្សាយ​របស់​សារព័ត៌មាន​Fress News​ចុះ​ថ្ងៃទី​១២ ខែ​មីនា ​ឆ្នាំ​២០១៦ ដោយមាន​ខ្លឹមសារ​ថា ” ដល់​ឆ្នាំ​២០១៦ ទៅហើយ សិស្សសាលា «​ស្នា​សង្គ្រាម​» ក្នុងស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​នៅតែ​បន្ត​ក្រេប​យកចំណេះ​ដឹង ក្រោម​ដើមឈើ​នៅឡើយ ដែល​មើលទៅ​ហាក់បីដូចជា​កម្សត់ រក​អ្វី​និយាយ​ពុំបាន “។

ក្រោយពី​បាន​ទទួល​ព័ត៌មាន​នេះ​ភ្លាម​ និង​ ក្រោម​មតិ​ដឹកនាំ​របស់​លោក​ទៀ​បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​ និង​ ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​សៀមរាប នៅ​រសៀល​ថ្ងៃនេះ លោក  ឃឹម ប៊ុន​សុង អភិបាល​នៃ​គណ​អភិ​បា​ល​ខេត្ត​លោក នូ ផល្លា ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​និង​មន្ត្រី​អាជ្ញាធរ​ថ្នាក់​ស្រុក ឃុំ បាន​ចុ​ទៅ​ទីតាំង​សាលារៀន​នាយក​សាលាបឋមសិក្សា​នេះ​ផងដែរ​។ ជាក់ស្តែង​ដែល​យើង​ពិនិត្យ​ឃើញ​គឺ​សាលាបឋមសិក្សា ស្នា​សង្គ្រាម នេះ​រួមមាន 3 អាគារ ៖ ១/​អាគារ​បណ្ណាល័យ ១​បន្ទប់២​អាគារ​សិក្សា​១​ខ្នង​មាន​៤​បន្ទប់​៣​អាគារ​ម​ត្តេ​យ្យ​សិក្សា​១​បន្ទប់​ហើយ​ក្នុង​បរិវេណ​សាលារៀន​នេះ មាន​ទីលាន​បាល់បោះ ១​កន្លែង​ទីលាន​កំសាន្ត​១​កន្លែង​អណ្តូង​ស្នប់​៣​កន្លែង បង្គន់​អនាម័យ​២​បន្ទប់ និង សួន​បន្លែ​១​កន្លែង​។ ទីតាំង​នេះ​បាន​សាងសង់​ឡើង​ក្នុង​ឆ្នាំ​២០០៥-២០០៦ និង​បាន​បើក​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០០៧។ បច្ចុប្បន្ន​សាលាបឋមសិក្សា​នេះ​មាន​៧ ថ្នាក់​ពី​ថ្នាក់​ម​ត្តេ​យ្យ​ដល់​ថ្នាក់​ទី​៦​ដែល​ក្នុង​មួយ​ថ្នាក់ៗ​មាន​សិស្ស​ពី​៣២​ទៅ​៣៥​នាក់ សរុប​មាន​សិស្ស ២១០ នាក់ និង​គ្រូ​៩ នាក់​។ តាម​គោលការណ៍​អប់រំ​បច្ចុប្បន្ន តម្រូវ​ឲ្យ​សិស្ស​រៀន​២​ពេល។ បើ​ធៀប​នឹង​ចំនួន​បន្ទប់រៀន​គឺ​មិន​ខ្វះ​បន្ទប់រៀន​នោះ​ទេ ​តែ​ជាក់ស្តែង​លោកនាយក​សាលា​បាន​ព្រមព្រៀងគ្នា​ជាមួយ​លោកគ្រូ​អ្នកគ្រូ​បង្រៀន​តែមួយ​ពេល​ដែល​នាំ​ឲ្យ​ខ្វះ​ថ្នាក់រៀន​មួយ​បន្ទប់​ហើយ​សម្រេ​ច​រៀបចំ​តុ​រៀន​នៅក្រោម​ដើមឈើ។

លោក ភូ​សំអាត អភិបាលស្រុក​ប្រា​សា​ទ​បាគង​បាន​ឲ្យ​ដឹង​ដែរ​ថា សាលា​នេះ​មិន​ខ្វះ​ថ្នាក់រៀន​ទេ​តែ​នាយក​នេះ​មានបំណង​ប្រាប់​ម្ចាស់​មូលនិធិ​ឲ្យ​ផ្តល់​អាហារសម្រន់​ដល់​សិស្ស​និង​ប្រាប់​ពី​ការ​ខ្វះខាត​ក្នុង​សាលា ដែល​ជា​នាំ​ឲ្យ​មានការ​ភ័ន្តច្រឡំ។

លោក​បន្ត​ថា ​បច្ចុប្បន្ន​ត្រូវ​សម្រេច​ឲ្យ​សិស្ស​រៀន​ពី​វេនវិញ ហើយ​នៅសល់​បន្ទប់​មួយចំនួន​ទៀត​ផង​៕

អាជ្ញាធរ​ថា សាលាបឋមសិក្សា​ស្នា​សង្គ្រាម​មិន​ខ្វះ​ថ្នាក់រៀន​ដូច​ការ​លើកឡើង​នោះ​ទេ អាជ្ញាធរ​ថា សាលាបឋមសិក្សា​ស្នា​សង្គ្រាម​មិន​ខ្វះ​ថ្នាក់រៀន​ដូច​ការ​លើកឡើង​នោះ​ទេ អាជ្ញាធរ​ថា សាលាបឋមសិក្សា​ស្នា​សង្គ្រាម​មិន​ខ្វះ​ថ្នាក់រៀន​ដូច​ការ​លើកឡើង​នោះ​ទេ អាជ្ញាធរ​ថា សាលាបឋមសិក្សា​ស្នា​សង្គ្រាម​មិន​ខ្វះ​ថ្នាក់រៀន​ដូច​ការ​លើកឡើង​នោះ​ទេ