ក្រុមការងារ​ឃុំ​ត្នោត​ជួយ​ប្រជា​ពលរ​ដ្ឋ​បង្កើន​ការ​ដាំ​ដំណាំ​ដើម្បី​លើក​ជីវភាព​គ្រួសារ​នីមួយៗ​

ក្រុមការងារ​ឃុំ​ត្នោត​ជួយ​ប្រជា​ពលរ​ដ្ឋ​បង្កើន​ការ​ដាំ​ដំណាំ​ដើម្បី​លើក​ជីវភាព​គ្រួសារ​នីមួយៗ​



ព្រៃវែង ៖ នៅ​ថ្ងៃទី​១២​ខែមីនា ឆ្នាំ​២០១៦ លោក ឡុង ស្រេង ប្រធាន​ក្រុមការងារ​ឃុំ​ត្នោត ស្រុក​កញ្ជ្រៀច ខេត្ដ​ព្រៃវែង បាន​បើក​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុមការងារ​គ​ណបក្ស​ប្រជាជន​កម្ពុជា​ភូមិ​ក្នុង​ទាំង​៨​ក្នុង​ឃុំ​ត្នោត។

ក្រោយ​បញ្ចប់​ពិធី​សំណេះសំណាល ក្រុមការងារ​បាន​ចុះ​ត្រួត​ពិ​និត្យ​ការសាងសង់​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស និង​កុំព្យូទ័រ ទុក​សម្រាប់​យុវជន យុវនារី​ឃុំ​ត្នោត​ទាំងមូល​បាន​សិក្សា​រៀនសូត្រ​ក្រេប​យកចំណេះ​ដឹង ឲ្យ​ស្រប​និង​គោលនយោបាយ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៣​នីតិកាល​ទី​៥។

បន្ទាប់ពី​បញ្ចប់​ការ​ត្រួតពិនិត្យ​ការសាងសង់ ក្រុមការងារ​ក៏បាន​ចុះ​សួរ​សុខ​ទុក​បងប្អូន​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​ និង​ បាន​នាំ​យក​ពូជ​ដំណាំ​កសិកម្ម​ទៅ​ប្រគល់​ជូន​ប្រជាកសិករ​ចំនួន​១៨​គ្រួសារ និង​ជួយ​រៀបចំ​ប្រព័ន្ធ​ទុយោ​តំណក់​ទឹក​ក្នុង​ចំការ​ដំណាំ ដែល​សម្ភារៈ​ទាំងនោះ​ត្រូវ​បាន​ក្រុម​ការ​ងារ​ឧបត្ថម្ភ​ទាំងស្រុង  ជូន​សហគមន៍​ដាំ​ដំណាំ​កសិកម្ម​ទុក​ប្រើប្រាស់ តាម​តំរូវការ​ជាក់ស្ដែង។

បងប្អូន​ប្រជាកសិករ​ក្នុង​ឃុំ​ត្នោត​ទាំងមូល​មាន​ចិ​ត្ដ​សប្បាយរីករាយ​យ៉ាង​ខ្លាំង​និង​ក្រុមការងារ ចុះ​ជួយ​ឃុំ​ត្នោត ស្រុក​ក​ញ្ជ្រៀ បាន​ជូនពរ​សព្វ​សាធុការ​ដល់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​លំដាប់​ថ្នាក់ ឲ្យ​ទទួល​បាន​ជ័យជំនះ​គ្រប់​ភារកិច្ច៕

ក្រុមការងារ​ឃុំ​ត្នោត​ជួយ​ប្រជា​ពលរ​ដ្ឋ​បង្កើន​ការ​ដាំ​ដំណាំ​ដើម្បី​លើក​ជីវភាព​គ្រួសារ​នីមួយៗ​ ក្រុមការងារ​ឃុំ​ត្នោត​ជួយ​ប្រជា​ពលរ​ដ្ឋ​បង្កើន​ការ​ដាំ​ដំណាំ​ដើម្បី​លើក​ជីវភាព​គ្រួសារ​នីមួយៗ​