បែក​ធ្លាយ​លោក​កឹម សុខា មាន​ស្រី​ក្មេង​ម្នាក់​ទៀត​ឈ្មោះ​អា​ពី​ន យក​ទៅ​ដេក​សប្បាយ​នៅ​ក្រុងព្រះសីហនុ

បែក​ធ្លាយ​លោក​កឹម សុខា មាន​ស្រី​ក្មេង​ម្នាក់​ទៀត​ឈ្មោះ​អា​ពី​ន យក​ទៅ​ដេក​សប្បាយ​នៅ​ក្រុងព្រះសីហនុ



ភ្នំពេញ ​៖ ​ម្ចាស់​ផេ​ក “​រឿង​ពិត​CNRP” បាន​បង្ហាញ​រឿង​អាស្រូវ​ស្នេហា​របស់​លោក​កឹម សុខា ​មួយ​ទៀត ដែល​ជា​រឿងអាស្រូវ​វគ្គ​ទី​២៧ ដែល​វគ្គ​នេះ គឺ​លោក កឹម សុខា មាន​ស្រី​ក្មេង​ម្នាក់ទៀត ឈ្មោះ អា​ពី​ន និង​បាន​ទាក់ទង​ទៅ​ដេក​សប្បាយ​ជាមួយគ្នា​នៅ​ក្រុងព្រះសីហនុ ហើយ​សារ​ទំនាក់ទំនង​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៣០ ខែ​១១ ឆ្នាំ​២០១៤។

ម្ចាស់​ផេ​ក​បាន​សរសេរថា “​ខ្ញុំម្ចាស់​ផេ​ក “​រឿង​ពិត​CNRP” បានបង្ហាញ​រឿងអាស្រូវ​ស្នេហា​របស់លោក កឹម សុខា ជាមួយ​ប្រពន្ធចុង និង​ស្រី​ស្នេហ៍​លួចលាក់​ជា​បន្ដបន្ទាប់មក​ហើយ ប៉ុន្មាន​ថ្ងៃនេះ គឺ​បាន​មកដល់​វគ្គ​ទី​២៦​ហើយ ខ្ញុំ​សុំ​ស្លេស​រឿងអាស្រូវ កឹម សុខា ជាមួយ​អា​លីន ត្រឹម​ប៉ុណ្ណឹង​សិន​ចុះ សូម​រង់ចាំ​តាមដាន​បន្ត​នៅពេល​ក្រោយ​ទៀត​។ ប៉ុន្តែ ពេលនេះ ខ្ញុំ​សូម​បង្ហាញ​វត្តមាន​ស្រីក្មេង​ម្នាក់ទៀត​របស់លោក កឹម សុខា នាង​ឈ្មោះថា អា​ពី​ន​។ អ្នក​ទាំង​ពីរបាន​ទាក់ទង​សាសង​គ្នា​តាម​ទូរស័ព្ទ​និយាយ​ពាក្យ​ផ្អែមល្ហែម​ណាស់ ក្រោយ​ពេលដែល​លោក​ប្រធាន កឹម សុខា និង​អា​ពី​ន ទើបតែ​សប្បាយ​ដេក​នៅ រួមរ័ក​ជាមួយគ្នា​នៅ​ក្រុងព្រះសីហនុ ហើយ​ធ្វើដំណើរ​ត្រឡប់​ចូល​មកក្នុង​រាជធានី​ភ្នំពេញ​វិញ​”​។​

ម្ចាស់​ផេ​កបាន​បញ្ជាក់ទៀតថា “​លោក​ប្រធាន កឹម សុខា បាន​ទូរស័ព្ទ​សួរនាំ​ស្រី​ស្នេហ៍​របស់គាត់​ជាប់​រហូត ហាក់ដូចជា​បង្ហាញ​នូវ​ការយកចិត្តទុកដាក់​ខ្លាំងណាស់​ចំពោះ​ស្រី​ណា ដែល​លោក​ទើបនឹង​បាន​ខ្លួនប្រាណ​នាង​ថ្មីៗ គឺ​គាត់​ប្រើ​ពាក្យសម្តី​ផ្អែមល្ហែម​ជាមួយ​ស្រី​នោះ ខណៈដែល​លោក កឹម សុខា ជិះឡាន​ផ្សេង និង​អា​ពី​ន ជិះឡាន​មួយ​ផ្សេងគ្នា​។ នៅតាម​កំណាត់​ផ្លូវ​ពី​ក្រុងព្រះសីហនុ មក​ភ្នំពេញ លោក កឹម សុខា បាន​ទាក់ទង​អា​ពី​ន​តាមផ្លូវ ប្រៀបបាន​នឹង​គូស្នេហ៍​ថ្មីថ្មោង ដែល​ទើបនឹង​រៀបការ ក្រេបទឹក​ឃ្មុំ​ហើយ​ថ្មីៗ​ដូច្នោះ​ដែរ​។ ស្តាប់​សំឡេង​នេះ គឺ​(​លោក កឹម សុខា​) ទោះបីជា​ជិះ​ហួស​ឡាន អា​ពី​ន​បន្តិច​ក៏ដោយ ក៏​សុខចិត្ត​បង្អង់​ល្បឿន ដើម្បី​រង់ចាំ​ឡាន​របស់​ស្រី​ស្នេហ៍ ឲ្យ​បាន​បើក​មក​ប្រកៀក​ប្រកិត​គ្នា​ជាមួយ​ឡាន​គាត់​ដែរ ងាយស្រួល​គាត់​បាន​ឃើញ​មុខ​នាង​”​។

ម្ចាស់​ផេ​កបាន​បញ្ជាក់ដែរថា “​ជា​ប្រធាន​បក្ស​នយោបាយ​មួយរូប គឺ​លោក កឹម សុខា គាត់​វក់​តែ​ជាមួយ​ស្រី​ញី​បែបនេះ តើ​គាត់​មាន​ពេលវេលា​ឯណា​គិតពី​បញ្ហា​ប្រទេសជាតិ​។ ខ្ញុំ​បានបង្ហាញ​សំឡេង​ទាក់ទង​គ្នា​ជាច្រើន​ឃ្លី​ប​មកហើយ គឺ​រាល់​ពេលដែល​លោក​ប្រធាន កឹម សុខា ចុះ​មូលដ្ឋាន នៅផ្ទះ ឬ​ទៅ​កន្លែង​ណាមួយ នៅតាម​ផ្លូវ​ធ្វើដំណើរ​គាត់​តែងតែ​ទាក់ទង​ស្រី​នានា​ជាច្រើន ដើម្បី​យកទៅ​ដេក​រួម​រ័ក​ជាមួយ​គាត់។ ចង់ដឹងថា តើ​លោក កឹម សុខា គិតពី​ស្រីក្មេង​ថ្មី​ម្នាក់ទៀត​នេះ ឈ្មោះ​អា​ពី​ន ផ្អែម​ផ្អែម​ប៉ុណ្ណា ខ្ញុំ​សូម​បង្ហោះ សម្រង់​សម្តី និង​សំឡេង ឆ្លើយឆ្លង​គ្នា​រវាង​លោក កឹម សុខា ជាមួយ អា​ពី​ន ដូចតទៅ​”​។​

ថ្ងៃទី​៣០ ខែ​១១ ឆ្នាំ​២០១៤ ៖ កឹម សុខា​៖ ពី​ន ថា​អ្នកណា​គេ​ហ្នឹង​? ពី​ន​៖ តេ​មក​ខ្ញុំ​ហើយ​ធ្វើ​អត់​ស្គាល់​។ កឹម សុខា​៖ ទៅតាម​ផ្លូវ​វាលរិញ បត់​ទៅ​កំពត​។ ពី​ន​៖ ទៅតាម​ហ្នឹង​ដែរ​តើ តែ​ខ្លួន​អត់​ស្គាល់ផ្លូវ​ទេ​។ កឹម សុខា​៖ ឥឡូវ​មក​លឿន​មក​ទាន់​គ្នា​។ ពី​ន​៖ លឿន​អី ឡាន​នេះ​ជាន់​លិច​ជើង​ហើយ​អត់​ទៅមុខ​ផង​។ កឹម សុខា​៖ មាន​ប្រាប់ វ៉ាន់​ចាន់ ទេ​? ពី​ន​៖ អត់​បាន​ប្រាប់​ផង​។ កឹម សុខា​៖ គាត់​ថា​ប្រុង​ឱ្យ​ឡាន​ហ្នឹង​ទៅ​ហ្អែ​ង ឥឡូវ​បើ​ថា​ជិះ​មិនកើត​ទេ បោះចោល​ទៅ​។ ពី​ន​៖ សុខចិត្ត​យកទៅ​ធ្វើ​ឱ្យតែ​ឱ្យ​។ កឹម សុខា​៖ គាត់​ថា​ហ្អែ​ង​យក​ក៏​យក​ចុះ តែ​ទៅ​បង់លុយ​ឲ្យ​ម្ចាស់​ឡាន​គេ ឥឡូវ ទៅតាម​វាលរិញ ប្រាប់​តៃ​កុន​ទៅ​។ ពី​ន​៖ ទៅដល់​ហ្នឹង​គេ​មាន​ដាក់​អក្សរ​បែក​ទៅ​កំពត​ហើយ​អី​បង​? កឹម សុខា​៖ ដូចជា​មាន តែ​ខ្លាច​ហ្អែ​ង​មើល​មិនទាន់ ហួស​វាលរិញ​បន្តិច ឃើញ ផ្លូវបែក​ទៅ​ស្តាំ ឥឡូវ​ហ្អែ​ង​ចុះ​ពី​ទួល​ចំណោម​រៀម​ឬ​នៅ​? ពី​ន​៖ ហួសហើយ ដល់​ទឹកសាប​ហើយ​។ កឹម សុខា​៖ មកដល់​កន្លែង​ចូល​ញាំ​អី​ម្សិលមិញ​ឬ​នៅ​? ពី​ន​៖ មិនទាន់​ដល់​ទេ​។
​កឹម សុខា​៖ ជិត​ដល់​វាលរិញ​ហើយ ឥឡូវ​ហួស​វាលរិញ​បន្តិច​បត់​ស្តាំ​ទៅ គេ​មាន ផ្លាក តើ​ហួស​ផ្សារ​ប្រហែល​កន្លះ​គីឡូ​ហ្នឹង ខ្លួន​បើកឡាន លេងៗ​ទេ ពេល​បើកឡាន​ទាន់​ខ្លួន​អា​ពី​ន​ឯង​ឡើងមក​ជិះ​នេះ​ឱ្យ​តៃកុង​នៅ​ហ្នឹង​ចុះ​។ ពី​ន​៖ ចា៎​!៕