ជំងឺ​សរសៃ​ប្រសាទ​រើឡើង​ដុត​ផ្ទះ​ប៉ង​សម្លាប់​ខ្លួន​ តែ​បាន​អ្នកជិតខាង​ជួយ​ទាន់

ជំងឺ​សរសៃ​ប្រសាទ​រើឡើង​ដុត​ផ្ទះ​ប៉ង​សម្លាប់​ខ្លួន​ តែ​បាន​អ្នកជិតខាង​ជួយ​ទាន់



បន្ទាយមានជ័យ ៖ បុរស​រោគ​ចិត្ត​ម្នាក់​ត្រូវ​ភ្លើង​ឆេះ​រលេះរលួយ​ពេញ​ខ្លួន ខ​ណៈ​ដុត​ផ្ទះ​ប៉ង​សម្លាប់​ខ្លួន​ព្រោះតែ​ម្តាយ​ដាក់ច្រវ៉ាក់​ចាក់សោ​ចោល​លើ​ផ្ទះ​មិន​ឲ្យ​ដើរ។

ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៦ ​ក្នុងភូមិ​កូន​ត្រី​ឃុំស្នួរ​ទ្រេត​ ស្រុក​អូរជ្រៅ ​ខេត្តបន្ទាយមានជ័យ។

អ៊ុំ​ស្រី សាត វ​ន្ត័ អាយុ​៥៣​ឆ្នាំ​បាន​និយាយ​ថា កូនប្រុស​របស់​គាត់ មានឈ្មោះ សាត ថិ​ច អាយុ​៣០​ឆ្នាំ មាន​ជំងឺ​រោគ​ចិត្ត​រយៈពេល​ជិត​ពីរ​ឆ្នាំ​ហើយ​បន្ទាប់ពី​បែកបាក់​ជាមួយ​ប្រពន្ធ​ដែល​មាន​កូនប្រុស​មួយ។

អ៊ុំ​ស្រី​បន្ត​ថា ក្រោយ​មក​ទៀត​កូន​គាត់​នេះ​ដែរ​ក៏​ត្រូវ​អង្គភាព​ទាហាន​បញ្ឈប់​ពី​ការងារ​ដោយ​សំអាង​ថា ​មាន​ជំងឺ​សរសៃ​ប្រសាទ​ឲ្យ​តែ​ពេល​ផឹកស្រា​ស្រវឹង​ម្តងៗ​រត់​ចូល​តែព្រៃ​។ គាត់​បាន​អះអាង​ថា កូន​គាត់​បើ​មិន​ផឹក​ គឺ​មិន​អី​ទេ​ ជាម​នុស្ស​ដែល​នៅ​ដឹង​ខុសត្រូវ​។ តែ​ដោយឡែក​នៅ​ព្រឹក​កើតហេតុ​គឺ​កូន​គាត់​បាន​ផឹកស្រា​អស់​ច្រើន​ ទើប​គាត់​ចាប់​យក​ទៅ​ចាក់សោ​លើ​ផ្ទះ​មិន​ឲ្យ​ដើរ​ហើយក៏​មានរឿង​បែបនេះ​ទៅ​។

ចំពោះ​ការខូចខាត​ពេល​ដែល​កូន​ដុត​ប៉ង​សម្លាប់​ខ្លួន​នោះ គឺ​ឆេះ​អស់​ទូរទស្សន៍ ខោអាវ ពូក​ខ្នើយ អង្ករ​និង​ផ្ទះ​ឆេះ​អស់​មួយ​ចំហៀង ចំពោះ​ជនរងគ្រោះ​ក្រុម​គ្រួសារ​មិនបាន​នាំទៅ​ពេទ្យ​ទេ​ព្រោះ​មិន​លុយ ​គឺ​គ្រាន់តែ​ដាក់​ឲ្យ​ដេក​លើ​ស្លឹកចេក​មុខ​ផ្ទះ​ស្រោច​ទឹកកក​ប៉ុណ្ណោះ៕

ជំងឺ​សរសៃ​ប្រសាទ​រើឡើង​ដុត​ផ្ទះ​ប៉ង​សម្លាប់​ខ្លួន​ តែ​បាន​អ្នកជិតខាង​ជួយ​ទាន់ ជំងឺ​សរសៃ​ប្រសាទ​រើឡើង​ដុត​ផ្ទះ​ប៉ង​សម្លាប់​ខ្លួន​ តែ​បាន​អ្នកជិតខាង​ជួយ​ទាន់