ថៃ​បើក​ឲ្យ​ខ្មែរ​ចូល​ទិញ​ទំនិញ​ក្នុង​ផ្សារ​ជាប់​ព្រំដែន​មួយ​អាទិត្យ​ម្ដង​ ដោយ​គ្មាន​យក​លុយ

ថៃ​បើក​ឲ្យ​ខ្មែរ​ចូល​ទិញ​ទំនិញ​ក្នុង​ផ្សារ​ជាប់​ព្រំដែន​មួយ​អាទិត្យ​ម្ដង​ ដោយ​គ្មាន​យក​លុយ

បន្ទាយមានជ័យ ​៖ ​សមត្ថកិច្ច​ថៃ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​ទិញ​ទំនិញ​ក្នុង​ដី​ថៃ​ ​​រយៈពេល​​​មួយថ្ងៃ​ក្នុង​មួយ​អាទិត្យ​ ​ដោយ​មិន​បាច់​បង់លុយ​នោះ​ទេ​ ទាំង​អ្នក​ធ្វើដំណើរ​តាម​ម៉ូតូ ​​រថយន្ត​​​ ឬ​គោយន្ត​។ តែ​គេ​មាន​កំណត់​​​ម៉ោង​ចេញ​ និង​ម៉ោង​ចូល​ច្បាស់លាស់​​​ណាស់​ ​​មិន​ឲ្យ​ដើរ​រហេតរហូត​ខុស​ពី​ផ្សារ​នោះ​ឡើយ។

សូម​បញ្ជក់​ដែរ​ថា ​គេ​បាន​សង្កេត​ឃើញ​ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់​បាន​សម្រុក​ចូល​ទៅ​ផ្សារ​តាឡាត់​ណាត់​ថៃ​ ស្ថិត​ក្នុងស្រុក​គោក​ធ្យូង​ ខេត្ត​ស្រះកែវ​ ប្រទេស​ថៃ​ ហើយ​ផ្សារ​​​នេះ​ភាគច្រើន​មាន​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​ថៃ​ ​គឺ​ចាប់ពី​បឹង​ត្រកួន​ស្រុក​ថ្មពួក​រហូតដល់​ស្រុក​ម៉ាឡៃ​ក្នុង​ទឹកដី​កម្ពុជា ​ដែល​ជាប់​ជាមួយ​ខេត្ត​ស្រះកែវ​ ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ។

ប្រភព​ច្បាស់​ការ​ពី​ពលរដ្ឋ​ ដែល​បាន​ទៅ​ទិញ​ទំនិញ​ក្នុង​ផ្សារ​ថៃ​រៀងរាល់ថ្ងៃ​​អាទិត្យ​​​ ​​ឲ្យ​ដឹង​ថា​ក្នុង​មួយ​អាទិត្យ​គឺ​ខាង​ក្រុម​ទាហាន​ថៃ​គេ​បើកផ្លូវ​ឲ្យ​ខ្មែរ​ចូល​ទៅ​ទិញ​ទំនិញ​ក្នុង​ផ្សារ​តា​ឡា​ត់​ណាត់​ម្តង​ដោយ​គេ​មិន​យក​លុយ​ឡើយ​ គឺ​យក​តែ​ខាង​ទាហាន​ខ្មែរ​គ្នាឯង​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ក្នុង​រថយន្ត​មួយ​គ្រឿង​គេ​យក​៥០០០​រៀល​ប៉ុណ្ណោះ។ ចំពោះ​ខាង​ថៃ​វិញ​​​​ ​គេ​គ្រាន់​តែ​សុំ​ដក​យក​លិខិត​ស្នាម​អ្នក​បើកបរ​រថយន្ត​ទុក​តែប៉ុណ្ណោះ​ ពេល​ត្រឡប់​មក​វិញ​ ទើប​គេ​ប្រគល់​លិខិត​ស្នាម​មក​វិញ។

ប្រភព​បាន​បន្ត​ថា​ មាន​ការ​កំណត់​ឲ្យ​ដើរ​ត្រឹមតែ​ក្នុង​ផ្សារ​តែប៉ុណ្ណោះ​ លើស​ពី​នោះ​គឺ​គេ​ចាប់​ហើយ​ ហើយ​ការ​បើក​ឲ្យ​ខ្មែរ​ចូល​ទៅ​ទិញ​ទំនិញ​ក្នុង​ផ្សារ​នោះ​គឺ​គេ​កំណត់​ឲ្យ​ចូល​ចាប់ពី​ម៉ោង​៧​ព្រឹក​មកដល់​ត្រឹម​ម៉ោង​៥​ល្ងាច​តែប៉ុណ្ណោះ។ ប្រភព​ដដែល​បញ្ជាក់​ថា មូលហេតុ​ដែល​គេ​ចង់​ទៅ​ទិញ​ទំនិញ​នៅ​ក្នុង​ផ្សារ​ថៃ​នោះ​គឺ​ដោយសារ​ទំនិញ​ថោក​​ ​រហូត​មាន​ពលរដ្ឋ​ខ្លះ​គាត់​ទិញ​ទំនិញ​ពី​ថៃ​យក​មក​លក់​បន្ត​ទៀត​នៅ​ក្នុង​ផ្សារ​របស់​ខ្មែរ​យើង​ទៀត​ផង៕