លោក​សោម ស៊ុន​ ចុះ​សួរ​សុខទុក្ខ​សំណេះសំណាល​ដើម្បី​ពង្រឹង​សុវត្ថិភាព​ក្នុង​ឃុំ និង​ប្រគល់​វិទ្យុ​ទាក់ទង

លោក​សោម ស៊ុន​ ចុះ​សួរ​សុខទុក្ខ​សំណេះសំណាល​ដើម្បី​ពង្រឹង​សុវត្ថិភាព​ក្នុង​ឃុំ និង​ប្រគល់​វិទ្យុ​ទាក់ទង

កំពង់ធំ​​ ៖​ ​​លោក​ឧត្ដមសេនីយ៍​ត្រី​ សោម ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង កំពង់ធំ​ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​មីនា ឆ្នាំ​២០១៦​ បាន​ចុះ​សួរសុខទុក្ខ និង​សំណេះសំណាល​ដល់​ប្រជា​ការពារ​សង្កាត់​អាចារ្យ​លាក់​ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ដើម្បី​​​ពង្រឹង​សមត្ថភាព​ប្រជា​ការពារ ក្នុង​តួនាទី​ការពារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ​។

គោលបំណង​នៃ​ការ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជា​ការពារ​គឺ​ជា​ផែនការ​ពង្រីក​សមត្ថភាព និង​តួនាទី​របស់​ប្រជា​ការពារ​ ដោយសារតែ​ប្រជា​ការពារ​គឺជា​សេនាធិការ​ឲ្យ​សមត្ថកិច្ច​ប៉ូលិស និង​កងកម្លាំង​មាន ​សមត្ថកិច្ច​ ក្នុង​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​គោរព​នូវ​គោលនយោបាយ​ភូមិ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ និង​ដើម្បី​បញ្ជាក់​ពី​តួនាទី​ក្នុង​ភារកិច្ច​ការពារ​ក្នុង​មូលដ្ឋាន។

លោក​ឧត្ដមសេនីយ៍ត្រី​សោម ស៊ុន បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បង​ប្អូន​ ប្រជា​ការពារ ដែល​បាន​លះបង់​ពេលវេលា​ដើម្បី​បម្រើ​ការពារ​សន្តិសុខ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ទាំង​ពេលយប់ និង​ពេល​ថ្ងៃ​ ដោយ​មិន​គិត​ការ​នឿយហត់ ទោះ​ជា​ពុំ​មាន​ប្រាក់បៀវត្សរ៍​ក្ដី។ ក្រោយពី​មាន​បងប្អូន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​កិច្ចការពារ​នេះ​ ក្នុង​ភូមិ​ឃុំ​ បាន​​​កាត់បន្ថយ​យ៉ាង​ខ្លាំង​នូវ​ ករណី​ចោរលួច​ចោរប្លន់ និង​ស្ទើរតែ​ទាំងស្រុង​គឺ​ពុំ​មាន​ករណី​បទល្មើស​កើតឡើង។ ក្នុង​នោះ​ដែរ​លោក​សោម ស៊ុន បាន​ផ្ដាំផ្ញើ​ដល់​ប្រជា​ការពារ​ទាំង​អស់​គោរព​ច្បាប់​គោរព​វិន័យ ហាម​មិន​ឲ្យ​នាំ​យក​អំណាច​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​ខុស​ប្រជា​ការពារ​ ពុំ​មាន​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ,​ ​​កាំបិត និង​ឧបករណ៍​ ដែល​ជា​អាវុធ​បានទេ ព្រមទាំង​យក​ឯកសណ្ឋាន​របស់​ខេមរភូមិន្ទ​មក​ពាក់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រាសចាក​ពី​ច្បាប់។ ក្នុង​ឱកាស​នៃ​ការ​ប្រជុំ​នេះ ​ប្រជា​ការពារ​នៅ​ភូមិ​ក្រចាប់ ខេត្ត​កំពង់ធំ ​ចំនួន​២០​នាក់ បាន​ទទួល​ការ​បំពាក់​វិទ្យុ​ទាក់ទង​ចំនួន​២​គ្រឿង​ បន្ថែម​ទៀត សរុប​៤​គ្រឿង និង​ក្រមា​ម្នាក់​មួយ។

លោក​ចៅសង្កាត់​អាចារ្យ​លាក់​បាន​កោតសរសើរ​ចំពោះ​ ក្រុមការងារ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដែល​តែងតែ​ខ្នះខ្នែង​គិតគូរ​ដល់​ប្រជា​ការពារ​ដើម្បី​រួមចំណែក​យ៉ាង​សំខាន់​បំផុត​ក្នុង​ការងារ​មូលដ្ឋាន​សង្កាត់​អាចារ្យ​លាក់​នេះ​ ថែមទាំង​លុបបំបាត់​ចោល​រាល់​បទល្មើស​នានា៕