ភ្លៀងរលឹម​ស្រិចៗ បុរស​ពីរ​នាក់​អង្គុយ​លើ​ម៉ូតូ​ត្រូវ​រន្ទះបាញ់​ស្លាប​១​នាក់ របួសធ្ងន់​១​នាក់​

​ខេត្ត​ប៉ៃលិន ៖ ខណៈ មេឃ​កំពុង​ភ្លៀងរលឹម​ស្រិចៗ បុរស​ពីរ​អ្នក​កំពុង​អង្គុយ​លើ​ម៉ូតូ ត្រូវ​រន្ទះបាញ់​ឆក់យក​ជីវិតម្នាក់​បាន​ស្លាប់​ភ្លាមៗ និង​ម្នាក់ទៀត​បាន​ដួលសន្លប់​ស្តូកស្តឹង​ហើយ​ត្រូវបាន​សាច់ញាតិ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​។ ហេតុការណ៍​រន្ទះបាញ់​នេះ​បាន កាលពី​វេលា​ម៉ោង​ជិត​៥​រសៀល​ថ្ងៃទី​១១ ខែ​មិនា ម្សិលមិញ នៅ​ចំណុច​ភូមិ​អូរ​ទឹក​ភ្លាវ ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ។​

​លោក ណឹ​ប ឌឿ​ន មេភូមិ​អូរ​ទឹក​ភ្លាវ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ យ៉ាន់ យ៉ា​ត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​កម្មករ​ដក​ដំឡូង​មាន​ទីលំនៅ​ភូមិ​កោះ​កេវ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​មានឈ្មោះ រឿន ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​កម្មករ​ដូចគ្នា រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ លោក​បន្តថា នៅវេលា​ខាងលើ ដោយ​មេឃ​រកកល​ចង់​ភ្លៀង ក្រុមកម្មករ​នាំគ្នា​រក​កន្លែង​សំរាក រីឯ​ជនរងគ្រោះ​ទាំង​២​នាក់​ក៏​ដើរទៅ​អង្គុយ​នៅលើ​ម៉ូតូ លុះ​មួយសន្ទុះ​ក្រោយមក គេ​ក៏​ឭ​សូរ​រន្ទះបាញ់​ទៅលើ​ម៉ូតូ​ជនរងគ្រោះ​តែម្តង បណ្តាល​ឲ្យ​ស្លាប់ និង​របួស​តែម្តង​៕

KA-12-03-2016-07 KA-12-03-2016-08