៦ ប្រការ​ដែល​បុរស​ចង់បាន​ពេល​រួមភេទ​

6 Videos


​កំលុង​យុទ្ធនាការ​សង្គ្រាម​លើ​គ្រែ​ជាមួយ​ដៃគូ​របស់ខ្លួន​កាលបើ​ភាគី​ម្ខាង​អសកម្ម​ហើយ​នោះច្បាស់​ណាស់ឆាកល្ខោន​មួយ​នេះ​ពិតជា​មិនសូវ​ជាស​ប្បាយ​ទេ ដូច្នេះ​អ្វីដែល​បុរស​ចង់បាន​នោះ​គឺ​ឱ្យ​ស្ត្រី​ធ្វើជា​អ្នក​គ្រង​ស្ថានការណ៍​ជាដើមដើម្បី​ជៀសវាង​ការធុញទ្រាន់ ។ ស្ត្រី​ទាំងឡាយ​គួរ​ឈ្វេងយល់​អំពី​តម្រូវការ​របស់​បុរស​ក្នុង កំលុងពេល​រួមភេទ​ដែលមាន​ដូចខាងក្រោម ។​

១-​បុរស​ចង់ឱ្យ​មានការ​និយាយ​ពាក្យ​អាសអាភាស​បន្តិច​ដើម្បី​ដាស់​អារម្មណ៍

M88


​ជា​ការពិត​ដើម្បី​ដុត​រោល​ស្ថានការណ៍​លើ​គ្រែ​ឱ្យ​កាន់តែ​ស៊ីជម្រៅក្រៅពី​ការ​បបោសអង្អែល​ពី​ភាគី​បុរស​ហើយ បុរសៗមួយចំនួន​ពិតជា​ចង់បាន​អារម្មណ៍​រោលរាល​ខ្លាំង​បន្ថែមទៀតកំលុងពេល​រួមភេទ​ដោយ​ការនិយាយ​ពាក្យ​អាសអាភាស​សំឡេង​ថ្ងូរ​ដាស់​អារម្មណ៍​ជាដើម រួមមាន​ដូចជា​ឃ្លា ៖ ខ្លាំង​ជាង​នេះ​បន្តិច​ទៅ​បង ! បែប​ហ្នឹង​ស្រួល​ណាស់​បង !

២-​ពេលខ្លះ​បុរស​ចង់ឱ្យ​ស្ត្រី​ធ្វើជា​អ្នក​ណែនាំ​ក្បាច់​ដែល​នាង​ទើប​ស្រាវជ្រាវ​ឃើញ​
​ដូចដែល​បានដឹង​ស្រាប់​ហើយ​ថា​ស្ត្រី​ភាគច្រើន​មាន​ភាព​អៀនខ្មាស ប៉ុន្តែ​ដើម្បី​ញ៉ាំងឱ្យ​បរិយាកាស​លើ​គ្រែ​កាន់តែ​ស៊ីជម្រៅបុរស​តែងតែ​ចង់ឱ្យ​ស្ត្រី​ជា​អ្នកគ្រប់គ្រង​ស្ថានការណ៍​ទាំងមូលដោយសារ​ថា​វិនាទី​នេះ​អ្វីៗ​នឹង​ប្រែប្រួល​ក្រោយពី​ស្ត្រី​ហ៊ាន​បបួល​ឬ​ណែ​នាំឱ្យ​ផ្លាស់ប្តូរ​ក្បាច់​ប្រយុទ្ធ ។

៣-​ក្បាច់​ប្លែកៗ​ជា​តម្រូវការ​សម្រាប់​អ្នក​ទាំងពីរ​
​វត្តមាន​នៃ​ក្បាច់​ដដែលៗ​ពិតជា​បានធ្វើឱ្យ​ឆាកប្រយុទ្ធ​នៅលើ​គ្រែ​របស់​អ្នក​ទាំងពីរ​ប្រព្រឹត្តិ​ទៅ​គ្មានអ្វី​ប្លែក គ្មាន​ភាព​អស្ចារ្យ និង គួរឱ្យ​ធុញទ្រាន់ ។ ដូច្នេះដើម្បី​ធានាថា​ការរួម​ភេទ​មាន​លក្ខណៈ​កាន់តែ​ស៊ីជម្រៅ​ញ៉ាំងឱ្យ​អ្នក​ទាំងពីរ​កាន់តែ​ស្និទ្ធស្នាល​ត្រូវតែមាន​ការផ្លាស់ប្តូរ​និង​រិះរក​ក្បាច់​ប្លែកៗ​ខុសពី​សព្វមួយដង ក្នុងនោះ​ទីកន្លែង​ក៏​មិនអាច​ត្រូវ​មើលរំលង​ដែរគឺ​ត្រូវ​ចេះ​ផ្លាស់ប្តូរ​ដូចជា​ប្តូរ​ពី​បន្ទប់​គេង​ទៅ​បន្ទប់ទឹក ។​ល​។

៤-​បុរស​តែងតែ​ចង់បាន​ភាព​ភ្ញាក់ផ្អើល​នៅពេល​រួមភេទ​
​បើសិនជា​អាច ស្ត្រី​ត្រូវ​ផ្តើម​គិតពី​វិនាទី​ណាមួយ​ដែល​អាចធ្វើឱ្យ​ដៃគូ​របស់​ខ្លួន​ភ្ញាក់ផ្អើល​ក្នុងកំលុងពេល​ប្រតិបត្តិការ​សិច ។ គំនិតល្អ​មួយ​នោះ​គឺ​ណែនាំឧបករណ៍​សិច​ណាមួយ​ដល់​គាត់​ដើម្បី​ជួយ​ឱ្យ​គាត់​មាន​អារម្មណ៍​ផ្លូវភេទ​បន្ថែមទៀត ។ លើសពីនេះ​ការផ្លាស់ប្តូរ​បញ្ចេញ​ក្បាច់​ថ្មី​សន្លាង​ពី​សំណាក់​ស្ត្រី​ដែល គាត់​មិន​ធ្លាប់​បានដឹង​ពីមុន ក៏​ជា​ប្រការ​មួយ​ដែលនាំឱ្យ​គាត់​មាន​ភាព​ភ្ញាក់ផ្អើល​បំផុត ។

៥-​បុរស​តែង​ចង់​មើល​ភាព​សមសួន​នៃ​រាងកាយ​ដៃគូ​របស់ខ្លួន
​ដើម្បី​រក្សាបាន​នូវ​ភាពស្និទ្ធស្នាល​អ្នក​ទាំងពី​រ​ឱ្យ​កាន់តែ​ស្អិតល្មួត​តាមរយៈ​សង្គ្រាម​សិច អ្វីដែល ជា​កាតព្វកិច្ច​ស្ត្រី​ត្រូវធ្វើ​នោះ​គឺ​ត្រូវ​ចេះ​បញ្ចេញ​ក្បាច់​សិច​នានា​ដែល​អាចឱ្យ​ដៃគូ​របស់ខ្លួន​មើលឃើញ​ស្ថានការណ៍​កាយវិការ​ទាំង​ស្រុង​ក្នុងកំលុងពេល​រួមភេទ ។

៦-​ចង់ឱ្យ​ដៃគូ​ស្ត្រី​ជា​អ្នកផ្គត់ផ្គង់​សេវា​ទាំងស្រុង​កំលុងពេល​ឡើង​គ្រែ​
​តាមពិតទៅ​គឺជា​ទំនួល​ខុសត្រូវ​របស់​បុរស តែ​ពេលខ្លះ​ដើម្បី​ញ្ញ៉ាំ​ង​ឱ្យ​បរិយាកាស និង សកម្មភាព​សិច​ប្រព្រឹត្តិទៅបាន​យ៉ាង​រលូន​និង​សប្បាយ​ស្រើបស្រាលស្ត្រី​គួរតែ​ក្តាប់​ស្ថានការណ៍​នៃ​សង្គ្រាម​លើ​គ្រែ​ទាំងស្រុង​វិញ​ម្តង ៕ បុត្រ​