ភ្ញាក់ផ្អើល​! កណ្តុរ​ធំ​បំផុត​លើ​លោក​មួយ​ក្បាល​បង្ហាញខ្លួន​ក្រោយពេល​ងាប់​

6 Videos


​​មានរឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង មិនគួរ​ឲ្យ​ជឿ​មួយ​បានកើត​ឡើង​នៅលើ​ទឹកដី​ប្រទេស​ប្រទេស​អង់គ្លេស ដោយមាន​ជាង​បញ្ចូល​ហ្គាស់​ពីរ​នាក់​ចាប់បាន​សត្វ​កណ្ដុរ​យក្ស​ដ៏​គួរ​ឲ្យ​ខ្លាច​មួយ​ក្បាល​នៅក្នុង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​មួយកន្លែង​នៅ​ភាគ​ខាងកើត​នៅ​ទីក្រុង​ឡុង​ដ្រ៏ ។ សត្វ​កណ្ដុរ​យក្ស​មួយ​ក្បាល​នោះ​មាន​ប្រវែង ១.២ មែត្រ និង មាន​ទំហំ​ធំ​ជាង​កូន​ឆ្កែ ។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ សត្វ​កណ្ដុរ​មួយ​ក្បាល​នេះ​បាន​ងាប់​បាត់ទៅហើយ​មុនពេល​ដែល​ន​បុរស​ជាង​បញ្ចូល​ហ្គាស​ចាប់បាន ។

ភ្ញាក់ផ្អើល​! កណ្តុរ​ធំ​បំផុត​លើ​លោក​មួយ​ក្បាល​បង្ហាញខ្លួន​ក្រោយពេល​ងាប់​

M88


​ ​យោងតាម​សេចក្ដី​រៀបរាប់​របស់លោក James Green អាយុ ៤៦ ឆ្នាំ ដែលជា​អ្នក​ចាប់​កណ្ដុរ​យក្ស​មួយ​ក្បាល​នោះ បាន​និយាយ​រៀបរាប់​ឲ្យ​ដឹងថា «​ប្រហែលជា​គ្មាន​អ្នកណាម្នាក់​ជឿ​ខ្ញុំ​ទេ​បើ​គ្រាន់តែ​បង្ហាញ​រូបថត​តែ​ប៉ុណ្ណឹង​នោះ​» ។ ជាមួយគ្នានេះដែរ​មិត្ត​រួមការ​ងា​ជាមួយ​លោក James Green ម្នាក់ទៀត​ឈ្មោះ Tony Smith បាន​បន្ថែមថា «​ខ្ញុំ​មិនដែល​បាន​ជួប​កណ្ដុរ​ណា​ដែល​ធំ​ដូចនេះ​ទេ​ពីមុនមក​…» ។

ភ្ញាក់ផ្អើល​! កណ្តុរ​ធំ​បំផុត​លើ​លោក​មួយ​ក្បាល​បង្ហាញខ្លួន​ក្រោយពេល​ងាប់​

​ ​ជា​ចុងក្រោយ​លោក Tony Smith បាន​អះអាងថា សត្វ​កណ្ដុរ​យក្ស​ដ៏​កម្រ​មួយ​ក្បាល​ខាងលើនេះ​ប្រហែលជា​ងាប់​ដោយសារ​ម្ចាស់ផ្ទះ​បាញ់ថ្នាំ​ពុល​ការពារ​សត្វ​កណ្ដុរ​ប្រភេទ «vermin» ដែលជា​ថ្នាំ​ម្យ៉ាង​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម ៕(​ប្រភព​៖ ឌាល​លី​មែ​ល​) កុសល

  • ភ្ញាក់ផ្អើល​! កណ្តុរ​ធំ​បំផុត​លើ​លោក​មួយ​ក្បាល​បង្ហាញខ្លួន​ក្រោយពេល​ងាប់​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/13  Category:​អន្តរជាតិ