ម៉ាឡេស៊ី​កំពុង​ពិនិត្យ​ទៅលើ​បំណែក​បាក់បែក​សង្ស័យ​ទី​ពីរ​នៃ​យន្តហោះ​MH370​ដែល​បាន​បាត់​ខ្លួន​រយះពេល​ពីរ​ឆ្នាំមុន​

​គូ​ឡា​ឡាំ​ពួរ​៖ ប្រទេស​ម៉ាឡេស៊ី​កំពុង​ស៊ើបអង្កេត​ទៅលើ​បំណែក​បាក់បែក​ទី​ពីរ​ដែល​បាន​រកឃើញ​នៅលើ​ដែន​កោះ Reunion នៃ​មហារ​សមុទ្រ​ឥណ្ឌា ត្រូវបាន​សង្ស័យថា​ជា​បំណែក​របស់​យន្តហោះ MH370 ដែល​បាន​បាត់​ខ្លួន របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​។​

 

​យន្តហោះ​នេះ​បាន​បាត់​ខ្លួន​ការ​ពីថ្ងៃ​ទី​៨​ខែ​មិនា​ឆ្នាំ​២០១៤ ក្នុងពេល​កំពុងធ្វើដំណើ​រ​ពី​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ទៅកាន់​ទីក្រុង​ប៉េកាំង ដោយមាន​អ្នកដំណើរ​សរុប​ចំ​នួ​២៣៩​នាក់ រួមទាំង​បុគ្គលិក​ធ្វើការ​នៅលើ​យន្តហោះ ដែល​ភាគច្រើន​ជា​ជន​ជាតិចិន​។  

 

​មកទល់ពេលនេះ​មានតែ​បំណែក​ស្លាប​យន្តហោះ​តែមួយ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​រកឃើញ​ក្នុង​ខែកក្តា​កាលពី​ឆ្នាំមុន ត្រូវបាន​អជ្ញាធរ​បញ្ជាក់ថា ជា​បំណែក​របស់​យន្តហោះ Boeing 77 ដែល​បាន​បាត់​ខ្លួន​។ 

 

​កាលពី​សប្តាហ៍​មុន អ្នករុករក​ជនជាតិ​អាមេរិក​ម្នាក់​បាន​រកឃើញ​បំណែក​បាក់បែក​មួយ​នៅលើ​ឆ្នេរ​ប៉ែក​សមុទ្រ​អាហ្វ្រិក​ខាងកើត​ប្រទេស Mozambique​។  មន្ត្រី​ទទួលបន្ទុក​និង​ប​ញ្ចូ​ន​បំណែក​នេះ​ទៅ​ប្រទេស​អូស្ត្រាលី​ដើម្បី​ពិន​ត្យ​ពិច័យ​។​

 

​លោក Liow Tiong រដ្ឋមន្ត្រីក្រសួង​ដឹក​ជ​ញ្ចូ​ន​ម៉ាឡេស៊ី​បានលើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​ថា “​បច្ចុប្បន្ននេះ យើង​កំពុង​រង់ចាំ​ការពិនិត្យ​បញ្ជា​ក់នូវ​បំណែក​បាក់បែក​ពីរ​បន្ថែមទៀត ដែល​បាន​រកឃើញ​នាពេល​ថ្មីៗ​នេះ​ក្នុងប្រទេស Mozambique និង​ដែន​កោះ Reunion ។​” 

 

​លោក Liow Tiong បាន​មានប្រសាសន៍​បន្តថា ក្រុម​ស៊ើបអង្កេត​យន្តហោះ MH370 និង​ចេញ​សេចក្តីរាយការណ៍​បណ្តោះអាសន្ន​នៅ​ថ្ងៃ​អង្គារ​នេះ ដែលជា​ថ្ងៃ​រំលឹក​ខួប​ពីរ​ឆ្នាំ​នៃ​ការបាត់​ខ្លួន​៕

Author: ប្រែសម្រួល៖ ថម ហ្គាណាSource: REUTERS