កូរ៉េខាងត្បូង​និង​សហរដ្ឋអាមេរិក​ចាប់​ផ្តើមធ្វើ​សមយុទ្ធ​រួម ខណៈពេលដែល​កូរ៉េខាងជើង​គំរាម​វាយ​ប្រយុទ្ធ​

​សេ​អ៊ូ​ល​៖ កងទ័ព​កូរ៉េខាងត្បូង​និង​សហរដ្ឋអាមេរិក​បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធារ​រួមគ្នា​ជា​លក្ខ​ណះ​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ដែលជា​សមយុទ្ធ​ប្រចាំឆ្នាំ​របស់ខ្លួន​ក្នុងការ​ការពារ​ប្រឆាំង​កូរ៉េខាងជើង​។ សមយុទ្ធ​នេះ​មាន​ឈ្មោះថា “​ចលនា​សង្គ្រាម​នុយក្លេអ៊ែ​” និង​គឺជា​ការបង្ហាញ​សាច់ដុំ​ចំពោះ​ការឆ្លើយតប​ទៅ​និង​ការវាយប្រហារ​ផែន​ការណ៍​យោធារ​ណាមួយ​។​

 

​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹងថា សមយុទ្ធ​នេះ​គឺធ្វើឡើង​ជា​លក្ខ​ណះ​ទ្រង់​ធំ​បំផុត​មិនដែល​ធ្លាប់មាន ក្រោយពី​មានការ​សាកល្បង​អាវុធ​នុយក្លេអ៊ែ​លើក​ទី​បួន​របស់​កូរ៉េខាងជើង​កាលពី​ខែមករា និង​ការបាញ់​បង្ហោះ​គ្រាប់​រ៉ុ​ក​កែ​ត​រយះ​ចម្ងាញ​ឆ្ងាយ​កាលពី​ខែ​មុន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ផល​អាក្រក់​ចំពោះ​សេចក្តី​ស​ម្រ​ច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​ធ្វើ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​ថ្មីៗ​ជាច្រើន​។ 

 

​កូរ៉េខាងជើង​បាន​ច្រានចោល​ការរិះគន់​ចំពោះ​កម្មវិធី​អាវុធ​នុយក្លេអ៊ែ និង​ការផលិត​គ្រាប់​រ៉ុ​ក​កែ​ត បើទោះបីជា​មានការ​រិះគន់​ពី​សំណាក់​ប្រទេស​ចិន​ដែលជា​សម្ព័ន្ធមិត្ត​ដ៏​យូរអង្វែង​របស់ខ្លួន​ក៏ដោយ​។  ដោយឡែក​កាលពី​សប្តាហ៍​មុន​ប្រមុខ​មេដឹកនាំ​ប្រទេស លោក Kim Jong Un បាន​បញ្ជា​ឲ្យ​ប្រទេស​របស់លោក​ត្រៀម​ចាប់ផ្តើម​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ នូវ​អ្វីដែល​លោក​ឃើញ​នៅ​ចំពោះមុខ ខណៈពេល​មានការ​កំរាម​ពីស​ត្រូវ​កាន់តែខ្លាំង​។​

 

​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹងថា ខ្លួន​មិនទាន់​ឃើញ​សញ្ញា​ប្រតិកម្ម​យោធា​ណាមួយ​ពី​សំណាក់់​កូរ៉េខាងជើង​នៅឡើយ​ទេ​។  

 

​គ​ណះ​កម្ម​ការ​យោធារ​នៃ​ក្រសួងការពារជាតិ​កូរ៉េខាងជើង​បាន​ឲ្យ​ដឹងថា កងទ័ព​និង​ប្រជាជន​កូរ៉េខាងជើង​និង​យល់​អំពី​បំណងប្រាថ្នា​ដ៏​ធំ​បំផុត​នៃ​ប្រជាជាតិ​កូរ៉េ​តាមរយះ​សង្គ្រាម​យុត្តិធម៌​ដើម្បី​ការរួបរួម​ជាថ្មី ក្នុងការ​ឆ្លើយតប​ទៅ​និង​ការវាយប្រហារ​ណាមួយ​ពី​កងទ័ព​សហរដ្ឋអាមេរិក​និង​ប្រទេស​កូរ៉េខាងត្បូង​៕

Author: ប្រែសម្រួល៖ ថម ហ្គាណាSource: REUTERS