មេបញ្ជាការ​ក្រុម​រដ្ឋ​ឥស្លាម​មិនទាន់​ស្លាប់ ប៉ុន្តែ​រងរបួស​ធ្ងន់ធ្ង​រ​

យោងតាម​ភ្នាក់ងារ​ស៊ើបអង្កេត​ទទួលបន្ទុក​សិទ្ធមនុស្ស​ក្នុងប្រទេស​ស៊ី​រី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត៏​នេះ​ថា មេបញ្ជាការ​យោធា​របស់​រដ្ឋ​ឥស្លាម​បាន​រងរបួស​ធ្ងន់ធ្ងរ ប៉ុន្តែ​នៅមាន​ជីវិត​នៅឡើយ ខណៈពេលដែល​មន្ត្រី​សហរដ្ឋអាមេរិក​បាន​និយាយថា មេបញ្ជាការ​រូបនេះ​ទំនង​អាច​ស្លាប់​ក្នុងការ​វាយប្រហារ​ពី​ដែនអាកាស​របស់​សហរ​ដ្ឋ​អាមេរិក​។ 

 

​មន្ត្រី​សហរដ្ឋ​អា​រិ​កបាន​ឲ្យ​ដឹង​យោងតាម​ក្រសួងការពារជាតិ​អាមេរិក​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក Abu Omar al-Shishani ដែលជា​មេខ្លោង​ក្រុម​រដ្ឋ​ឥស្លាម​ត្រូវបាន​វាយប្រហារ​នៅក្បែរ​ទីក្រុង al-Shadadi ក្នុងប្រទេស​ស៊ី​រី​។​

 

​នាយក​ភ្នាក់ងារ​ស៊ើបអង្កេត​ទទួលបន្ទុក​សិទ្ធមនុស្ស​ក្នុងប្រទេស​ស៊ី​រី លោក Rami Abdulrahman បាន​មាន​ប្រសា​ស​ន៏​ថា មេបញ្ជាការ​រូបនេះ​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ​មិនទាន់​ស្លាប់ ហើយ​ត្រូវបាន​បញ្ចូនទៅ​មូលដ្ឋាន​ប្រតិបត្តិការ​រដ្ឋ​ឥស្លាម​ក្នុង​ទីក្រុង Raqqa ដើម្បី​ព្យាបាល​។  

 

​ភ្នាក់ងារ​ស៊ើបអង្កេត​ខាងលើនេះ​បាន​ឲ្យ​ដឹង​ទៀតថា ខ្លួន​បាន​ព្យាយាម​ប្រមែ​ល​ប្រមូល​ព័ត៌មាន​ពី​គ្រប់ភាគី​នៅក្នុង​ជម្លោះ​នេះ​។  សារព័ត៌មាន Reuters មិនអាច​បញ្ជាក់​របាយ​ការ​ណ៏​នេះ​ដោយ​ឯករាជ​បានទេ​។  

 

Shishani កើត​ក្នុង​ឆ្នាំ ១៩៨៦ ក្នុងប្រទេស Georgia ធ្លាប់​ធ្វើជា​ទីប្រឹក្សាយោធា​យ៉ាង​ជិតស្និទ្ធ​និង​ទុកចិត្ត​បំផុត​របស់លោក Abu Bakr al-Baghdadi ដែលជា​មេដឹកនាំ​របស់​ក្រុម​រដ្ឋ​ឥស្លាម​។  

 

​មន្ទី Pentagon ជឿជាក់ថា លោក Shishani ពិតជា​បាន​បញ្ចូនទៅ​មូលដ្ឋាន​ប្រតិបត្តិការ​ប្រាកដ​មែន ខណៈពេលដែល​កង​ម្លាំ​ងរ​ដ្ឋ​ឥស្លាម​របស់ខ្លួន​រង​នូវ​ការវាយប្រហារ​ជា​បន្តបន្ទាប់​នៅក្នុង​តំបន់​ពី​សំណាក់​កង​ម្លាំ​ង​ប្រទេស​អារ៉ាប់ និង​ប្រទេស Kurdish ដែល​ជាស​ម័​ន្ធ​មិត្ត​របស់​សហរដ្ឋអាមេរិក​។​

 

​មន្ត្រី​មួយរូប​របស់​កង​យោធា Syrian Kurdish YPG ដែល​កំពុង​វាយ​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​ក្នុង​ទីក្រុង al-Shadadi បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​បានទទួល​ព័ត៌មាន​ថា Shishani ត្រូវបាន​សម្លាប់ ប៉ុន្តែ​មិនមាន​ព័ត៌មាន​លំអិត​និង​មិនអាច​បញ្ជាក់​អំពី​ការស្លាប់​នេះ​បានទេ​៕

Author: ប្រែសម្រួល៖ ថម ហ្គាណាSource: REUTERS