​បើ​អ្នកជា​មនុស្ស​គ្មាន​ការ​ជឿជាក់​លើ​ខ្លួនឯង​ សូម​អាន​សម្រង់​សម្ដី​ទាំង​៥​ឃ្លា​នេះ​ដើម្បី​​​​សាង​ជំនឿ​ចិត្ត​ឡើង​វិញ​!​

មនុស្ស​ជាច្រើន​មិនអាច​សម្រេច​បាន​សេចក្តី​ប្រាថ្នា​របស់​ខ្លួន​ ដោយសារ​ពួកគេ​មិន​ទុកចិត្ត​លើ​ខ្លួនឯង។ ក្នុង​ស្ថានភាព​នេះ បើ​ទោះបីជា​មាន​ចំណេះដឹង​ សមត្ថភាព និង ឱកាស​ប៉ុណ្ណា​ក៏ដោយ តែបើ​គ្មាន​ការ​ជឿជាក់​លើ​ខ្លួន​ឯង​ហើយ នោះ​គឺ​មាន​តែ​រឿង​បរាជ័យ​កើតឡើង​ប៉ុណ្ណោះ។​

 

​​ប្រសិនបើ​អ្នក​ជួប​បញ្ហា​ សូម​អាន​សម្រង់​សម្ដី​ដ៏​មាន​ន័យ​ទាំង​៥​ខាងក្រោម​ ដើម្បី​ជំរុញ​ឲ្យ​អ្នក​ហ៊ាន​ប្រឈម​មុខ​នឹង​ការ​ពិត​។

 

១) «​សត្រូវ​ធំ​បំផុត​ដែល​រារាំង​មិន​ឲ្យ​អ្នក​មាន​គំនិត​ច្នៃប្រឌិត​ គឺ​ការ​មិន​ជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង»។ ដោយ ​លោក​ស្រី​Sylvia Plath  អតីត​អ្នកនិពន្ធ​អាមេរិក​។

 

២) «​អ្នក​អាច​មាន​អ្វីៗ​ដែល​អ្នក​ចង់​បាន​ ប្រសិនបើ​ព្រម​បោះបង់​គំនិត​មួយ​ដែល​យល់ឃើញ​ថា ខ្លួន​អ្នក​មិនអាច​ធ្វើ​បាន»។​ ដោយ​លោក Robert Anthony  អតីត​អ្នក​និពន្ធ​របស់​អាមេរិក។

 

៣) «​គន្លឹះ​សំខាន់​មួយ​ ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ គឺ​ការ​ជឿជាក់​លើ​ខ្លួន​ឯង។ ចំណុច​សំខាន់​ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​ការ​ជឿជាក់​លើ​ខ្លួន​ឯង​នោះ​គឺ​ គឺ​ការ​រៀបចំ​​បាន​ល្អ»។ ​ដោយ​លោក Arthur Ashe ​អតីត​កីឡាករ​វាយ​តេនីស​របស់​អាមេរិក។

 

៤) ​«​នៅពេល​ណាក៏ដោយ​ ដែល​អ្នក​ជឿជាក់​លើ​ខ្លួនឯង​ អ្នក​នឹង​ដឹង​ច្បាស់​ថា ត្រូវ​រស់​នៅ​ដោយ​របៀបណា»។​ ដោយ​ លោក​ Johann Wolfgang von Goethe អតីត​អ្នកនិពន្ធ​ជនជាតិ​អាល្លឺម៉ង់។

 

៥) ​«​អ្នក​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ក្នុង​លោក​ ដែល​អាច​ប្រើប្រាស់​លទ្ធភាព​​របស់​ខ្លួន​ឯង​បាន​»។ ដោយ​លោក Zig Ziglar ​អតីត​អ្នកជំនួញ​ និង អ្នកនិពន្ធ​ដ៏​ល្បី​របស់​អាមេរិក៕

Author: ប្រែ​សម្រួល៖ រស្មីSource: brainyquote.com