Nani ថា Paul Scholes ល្អជាង Ronaldo

តួគី៖ ខ្សែបម្រើស្លាប សញ្ជាតិព័រទុហ្គាល កីឡាករ Nani បានជឿជាក់ថា កីឡាករ Paul Scholes គឺល្អជាង កីឡាករ Cristiano Ronaldo ក្នុងអំឡុងពេលលេងនៅ ក្លឹបបិសាចក្រហម Manchester United នេះបើយោងតាម mirror ដែលចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ។

កីឡាករ Nani ធ្លាប់បានលេងជាមួយនឹង Paul Scholes រយៈពេល៥ឆ្នាំកន្លះ នៅក្លឹបបិសាចក្រហម ខណៈដែល Ronaldo បានចាកចេញទៅក្លឹប Real Madrid នៅឆ្នាំ២០០៧ ។

កីឡាករ Nani បានសរសេរនៅ លើហ្វេសប៊ុកខ្លួនថា «មានកីឡាករល្អជាច្រើន ហើយ Ronaldo ជាកីឡាករល្អនៅលើពិភពលោក បច្ចុប្បន្ន ប៉ុន្តែពេលនោះPaul Scholes គឺអស្ចារ្យ» ។

បញ្ជាក់ផងដែរថា Nani កំពុងលេងនៅក្លឹប Fenerbahçe ស្ថិតនៅទីក្រុង អ៊ីស្តង់ប៊ុល ប្រទេសតួគី ៕

Nani ថា Paul Scholes ល្អជាង Ronaldo

Nani ថា Paul Scholes ល្អជាង Ronaldo