លោក កែវ រ៉េមី ៖ តេក្វាន់ដូក I.T.F មានគម្រោង រៀបចំការ ប្រកួតជើង ឯកអាស៊ី

ភ្នំពេញ៖ ខេមរសហព័ន្ធកីឡា តេក្វាន់ដូ កម្ពុជា ទទួលបន្ទុក I.T.F បានបើកកិច្ចប្រជុំ ផ្តោតទៅ លើ៣ចំណុច ធំៗរបស់ខ្លួន សម្រាប់គោលដៅ ២០១៦-២០២០ បន្ទាប់ពីសហព័ន្ធនេះ ធ្វើមហាសន្និបាត អាណ្ណតិថ្មី កន្លងមក នារសៀលថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៦ នេះនៅ ទីស្នាក់ការគណៈ កម្មាធិការ ជាតិអូឡាំពិក កម្ពុជា។

ក្នុងកិច្ចប្រជុំ ខាងលើកនេះ ដោយមានការ អញ្ជើញ ចូលរួមពីលោក កែវ រ៉េមី រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន កិត្តិយស ខេមរសហព័ន្ធ កីឡាតេក្វាន់ដូ កម្ពុជាទទួលបន្ទុក I.T.F (កូរ៉េខាងជើង),លោក លោក អ៊ុក រី  ប្រធាន ខេមរសហព័ន្ធ កីឡាតេក្វាន់ដូ កម្ពុជាទទួល បន្ទុក I.T.F និងសមាជិកប្រតិវត្តិ ព្រមទាំងលោក គ្រូមកពីក្លិប-សមាគម ចំនួន២០។

លោក កែវ រ៉េមី បានមានប្រសាសន៍ថា ការកិច្ចប្រជុំលើកនេះ បានផ្តោតទៅលើ ចំណុចសំខាន់ ធំៗចំនួន ៣ គឺទី១ “ប្រកាសជាផ្លូវការ នូវកីឡាករ- កីឡាការិនី ចំនួន ៩ នាក់ បន្ទាប់ពីពួកគេ បានធ្វើតេស្ត កន្លងមក នៅទីស្នាក់ការ សហព័ន្ធ ហើយនឹងទិសដៅ សម្រាប់ត្រៀមខ្លួន ឆ្នាំ២០២៣” ចំពោះ ចំណុចទី២ “មានគម្រោង ធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួត ជើងឯកអាស៊ី ប្រសិនបើការ ប្រកួតនៅ ប្រទេសកាហ្សាក់ស្ថាន មានបញ្ហាខាង វីហ្សាចំពោះ ប្រទេសចំនួន២០ ដែលត្រូវចូលរួម កម្ពុជានឹងទទួលយក ធ្វើជាម្ចាស់ផ្ទះតែម្តង”។

លោកបានបន្តថា សម្រាប់ចំណុចទី៣ “តេក្វាន់ដូ I.T.F មានបំណងឆ្ពោះ ទៅរកការប្រកួតកីឡា ស៊ីហ្គេម ដើម្បីពង្រីក សក្តានុពល តេក្វាន់ដូ ជាពិសេស លើកស្ទួយមុខមាត់ ជាតិយើង” ប៉ុន្តែមួយរយៈពេល ក្រោយនេះ កីឡាកររបស់យើង មានការរិក ចម្រើនខ្លាំង គឺដោយសារ មានការ គាំទ្រពីរាជ រដ្ឋាភិបាល និងក្រសួង អប់រំយុវជន និកីឡា ៕

លោក កែវ រ៉េមី ៖ តេក្វាន់ដូក I.T.F មានគម្រោង រៀបចំការ ប្រកួតជើង ឯកអាស៊ី

លោក កែវ រ៉េមី ៖ តេក្វាន់ដូក I.T.F មានគម្រោង រៀបចំការ ប្រកួតជើង ឯកអាស៊ី