រឿង សោភ័ណ្ឌ ប៉ះថៃ ធ្វើឲ្យផ្អើលអ្នកគាំទ្រ នៅបុណ្យទន្លេ លើកទី២

ភ្នំពេញ៖ ប្រភេទកីឡាមួយចំនួន ដែលគណះកម្មាធិការ ជាតិអូឡាំពិកកម្ពុន រៀបចំក្នុងពិធីបុណ្យទន្លេ លើកទី២ នៅខេត្តកំពុងចាម និងខេត្តត្បូងឃ្មុំ បានបញ្ចប់ហើយ បើគិតត្រឹតល្ងាចថ្ងៃទី១២ ខែមីនានេះ ។

ប៉ុន្តែអ្វីដែលពិសេស សម្រាប់ការប្រកួតថ្ងៃទី២ នៃបុណ្យទន្លេនេះ គឺការប្រកួតកីឡា ប្រដាល់លក្ខណៈមិត្តភាព រវាងកីឡាករ រឿង សោភ័ណ្ឌ និងកីឡាករថៃ Ma Fer ដែលទាក់ទាញអ្នកគាំទ្រ ចូលទស្សនាយ៉ាងច្រើនកុះករ នៅលើសង្វៀនប្រដាល់ ឧបត្ថម្ភដោយស្រាបៀរ Black Panther នេះ ។

ក្នុងនាមជាគូឯក រឿង សោភ័ណ្ឌ ធ្វើបានល្អក្នុងការប្រកួតនេះ ដែលធ្វើឲ្យទស្សនិកជន សម្តែងការអបអរសាទរ ជាមួយនឹងការប្រើស្នៀតពិសេសៗ ស្ទើតែធ្វើឲ្យជើងខ្លាំងថៃ Ma Fer រកឱកាសវាយបកមិនបានឡើយ ។ លទ្ធផលចុងក្រោយ រឿង សោភ័ណ្ឌ ឈ្នះដោយពិន្ទុដាច់តែម្តង ៕

រឿង សោភ័ណ្ឌ ប៉ះថៃ ធ្វើឲ្យផ្អើលអ្នកគាំទ្រ នៅបុណ្យទន្លេ លើកទី២

រឿង សោភ័ណ្ឌ ប៉ះថៃ ធ្វើឲ្យផ្អើលអ្នកគាំទ្រ នៅបុណ្យទន្លេ លើកទី២

រឿង សោភ័ណ្ឌ ប៉ះថៃ ធ្វើឲ្យផ្អើលអ្នកគាំទ្រ នៅបុណ្យទន្លេ លើកទី២